抖阴社区

??????????????????????

Start from the beginning
                                    

« បាទ » រាងក្រាស់មិនញញឹមមុខមាំនៅតែប្រកាន់ភ្ជាប់នៅលើផ្ទៃមុខនាយជានិច្ចនាយឆ្លើយមួយមាត់យ៉ាងខ្លីរួចក៏អោនគោរពគាត់ហួសទៅកន្លែងអង្គុយនៅម្ខាងដែលមិនសូវមានមនុស្សច្រើន

« ពិតជាចៃដន្យមែនទែនដែលបានជួបលោក ចនជុងហ្គុគលេវ៉នឡេតនៅទីនេះ » ខណៈពេលដែលនាយកំពុងអង្គុយក្រេបសុរាតិចៗគយគន់ទៅកាន់ហ្វូងពួកអ្នកមានជាច្រើនដែលកំពុងឈរអ៑ួតអាងអំណាចគ្នាទៅវិញទៅមកគួរអោយធុញទ្រាន់ផងនោះរំពេចនោះដែលស្រាប់តែជេអុីលបោះជំហានមករកនាយក្រាស់អមនិងកូនចៅម្នាក់តាមពីក្រោយនាយបន្លឺវាចាលកលើយជុងហ្គុគយ៉ាងទំនើង

«......» រាងក្រាស់មិនខ្ចីតបតតែបែរជាលើកកែវស្រាអកទាល់តែអស់ទៅវិញរបៀបបែបមិនខ្វល់ពីវត្តមានជេអុីលសូម្បីបន្តិច

« នេះមិនគិតរាក់ទាក់យើងខ្លះទេអី »

« អត់ប្រយោជន៍ »

សម្តីមួយមាត់យ៉ាងខ្ចីប៉ុន្តែខ្លឹបអាចធ្វើអោយនាយជេអុីលនេះស្ពឹកមុខមិនធម្មតាដែរខំចូលមករាក់ទាក់គេហើយតែបែរជាគេដៀលថាអត់ប្រយោជន៍ទៅវិញពិតជាគួរអោយអាម៉ាសណាស់ជេអុីលក្តាប់ដៃចូលគ្នាព្យាយាមទប់ស្កាត់កំហឹងរួចក៏ញោចស្នាមញញឹមបន្តិចហើយក៏នាំកូនចៅដើរចេញទៅបាត់

« ពួកឯងទាំងបីនៅចាំយើងនៅខាងក្រៅទៅ » ជុងហ្គុគងាកមកនិយាយជាមួយកូនចៅដោយទឹកមុខស្ងៀមស្ងាត់បញ្ជារអោយកូនចៅនៅចាំខ្លួននៅខាងក្រៅកម្មវិធី

« ប៉ុន្តែចៅហ្វាយចុះសុវត្ថិភាពចៅហ្វាយនោះគិតយ៉ាងមិច » ឆឹងសុីស្ទាក់ស្ទើរមិនចង់ឃ្លាតឆ្ងាយពីចៅហ្វាយខ្លាចក្រែងម្ចាស់របស់ខ្លួនគ្មានសុវត្ថិភាព

« យើងចេះការពារខ្លួនហើយ »

« បាទ » លឺចៅហ្វាយខ្លួនអះអាងដូច្នេះនាយក៏គ្មានអ្វីត្រូវប្រកែកបន្តដែរទើបសម្រេចចិត្តនាំំគ្នីគ្នាអោនគោរជុងហ្គុគរួចក៏ដើរចាកចេញទៅខាងក្រៅ

កូនចៅជុងហ្គុគចេញផុតមិនបានប៉ុន្មានផងស្រីស្រស់ឆើតឆាយស្រាប់តែដើរកាច់រាងកាច់រៅស្បែកជើងកែងចោទបោះជំហានមករកនាយក្រាស់ទាំងញញឹមញញែមរួមជាមួយសុរាក្រហមពីកែវកាន់នៅក្នុងដៃ

?????????????????????? Where stories live. Discover now