« អ្នកនាងគួរតែត្រឡប់ទៅវិញសិនទៅណាពួកខ្ញុំមិនអាចអនុញ្ញាតិអោយអ្នកនាងឡើងទៅជាន់ខាងលើបានទេ » នាងរៀបនិងឡើងទៅជាន់ខាងលើទៅហើយក៏ត្រូវបានអង្គរក្សទាំងពីចាប់គៀកដៃចាប់អូសទាញនាងចេញទៅខាងក្រៅណាដូស្រដីឡើងទាំងសន្តិវិធីជាមួយក្លររ៉ាតែនាងបែរជាមិនស្តាប់ស្រែកឡូឡាញ៉ែតៗទាមទារអោយលែងដៃនាង
« លែង យើងអាចង្រៃពួកឯងចង់ងាប់មែនទេ ? »
« សុំទោសអ្នកនាងសុំអញ្ជើញត្រឡប់ទៅវិញ » ក្រោយពីឆាប់អូសនាងចេញពីភូមិគ្រឹះមកខាងក្រៅហើយឆេហុីក៏ចាប់តសម្តីទាំងផ្ទៃមុខមិនរីក
« យើងមិនទៅទេឆាប់អោយបងជុងមកជួបយើងភ្លាម »ក្លររា៉ស្រែកឡូឡាបង្ករជាសម្លេងយ៉ាងខ្លាំងដល់ជេយ៉ុននិងស៑ុងហ៑ុនដែលកំពុងអង្គុយនិយាយគ្នានៅផ្នែកម្ខាងនៃភូមិគ្រឹះដោយសារតែបែបហើយទើបពួកគេទាំងរហ័ររត់មកមើល
« អ្នកនាងក្លររ៉ា »
« លោកស៑ុងហ៑ុនជួយដេញពួកវាចេញផងទៅណាខ្ញុំត្រូវការជួបបងប្រុសរបស់លោក ! » ឃើញស៑ុងហ៑ុនភ្លាមស្រីស្រស់មិនចាំយូរប្រញាប់រៀបរឹករៀបពារជានារីល្អឯកដើរតួកំសត់មួយរំពេចថែមទាំងមកអោបដើមដៃនាយសង្ហារទទូចអោយនាយជួយខ្លួនដើម្បីបានជួបជុងហ្គុគ
« ខ្ញុំថាអ្នកនាងគួរតែត្រឡប់ទៅវិញសិនទៅពេលនេះបងប្រុសកំពុងតែត្រូវការពេលសម្រាកខ្លះ » ស៑ុងហ៑ុនចាប់របេះដៃនាងចេញរួចថយមួយជំហានអោយឃ្លាតឆ្ងាយពីក្លររ៉ាសឹមនិងបន្តការនិយាយស្តី
« ខ្ញុំមិនជឿ »
« បើអ្នកនាងមិនជឿក៏ហីទៅតាប៉ែម្លេះ » ជេយ៉ុនឃើញមុខក្លររ៉ាអត្តចរិកអត់មាយានាងហើយកើតការមិនពេញចិត្តឡើងមកភ្លាមហើយក៏សន្និដ្ឋានមកទៀតថានាងម្នាក់នេះហើយដែលជាដើមហេតុធ្វើអោយមានការទាស់ទែងយល់ច្រឡំរវាងចៅហ្វាយនិងបងថេយ៍របស់នាយជេយ៉ុនអោបដៃសម្លឹងមើលមុខនាងដោយក្រខ្សែភ្នែករៀបស្មើរួចក៏ហាស្តីមកហីៗ
« ឯងជាអ្នកណាបានជាហ៑ានសម្តីឈ្លើយជាមួយយើង » នាងតំឡើងកែវភ្នែកសម្លក់ជេយ៉ុនស្ទើរតែលានគ្រាប់ភ្នែកចេញមកខាងក្រៅរួចក៏លើកដៃចង្អុលមុខរាងតូចសង្គត់សម្តីចោទសួរប្រកបដោយរឹកពារមិនសមរម្យ

YOU ARE READING
??????????????????????
Romance????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????? ?
??????????????????????
Start from the beginning