« ជាអ្នកណាមិនសំខាន់អ្វីដែលសំខាន់ខ្ញុំមិនចរឹកអត់មាយាគ្មានកេរ្តិ៍ខ្មាស់ដូចអ្នកនាងគេដេញអោយបកក្បាលទៅវិញហើយនៅរឹងទទឹងខុសរបៀបមានត្រចៀកស្តាប់ឬអត់និងគេប្រាប់ហើយថាចៅហ្វាយមិនចង់អោយអ្នកណាទៅរំខានគាត់និងបងថេយ៍ហេតុអីក៏អ្នកនាងជ្រួលច្របល់មិនចេះស្តាប់គ្នាបែបនេះ » ស៑ុងហុ៑នបើកភ្នែកធំចំហមាត់ស្តាប់ជេយ៉ុនស្តីអោយក្លររ៉ាយ៉ាងទំនើងពិតជាគួរអោយភ្ញាក់ផ្អើរណាស់ធ្លាប់តែឃើញនាយតូចសុភាពៗគួរអោយស្រលាញ់ដល់ពេលប្រែកចរឹកមកកាចឆ្នាស់ចេះទៅអ៑ូហូ៑រឹតតែគួរអោយស្រលាញ់
« ឯងអាក្មេងកញ្ជះគេ » ដៃក្រសោបចូលគ្នាប្រមូលផ្តុំកំហឹងពេញដើមទ្រូងកញ្រ្ឆោលរកមកទះជេយ៉ុនអមនិងសម្តីមាក់ងាយរាងតូចមិនទាន់ទាំងបានទះជេយ៉ុនផងក៏ត្រូវសុីមួយកំភ្លៀងរបស់ជេយ៉ុនមុនបាត់ទៅហើយ
ផាច់ ! ព្រូស
« អឺកញ្ជះគេតែចរឹកថ្លៃថ្នូរណាស់មិនមែនដូចនាងទេកូនអ្នកមានជិះដល់ឡានទំនើបមានលុយចាយពេញដៃតែចង្រៃអីរាងអន់ចរឹកបន្តិច »
មួយកំភ្លៀងវ័ធលើថ្ពាល់ហើយថែមទាំងត្រូវបាននាយតូចរុញជ្រានអោយដួលទៀតផងអមនិងវាចាដៀលនាងគប់ៗមាត់មិនញញើតទោះបីគេជាអ្នកបម្រើនៅក្នុងភូមិគ្រឹះនេះមែនតែគ្មានអ្នកណាហ៑ានមើលងាយនាយឡើយជុងហ្គុគនិងស៑ុងហ៑ុនតែងតែផ្តល់តម្លៃដោយរូបនាយរហូតមិនទាំងដែលនិយាយមាក់ងាយនាយមួយមាត់ផងហើយចុះនាងជាស្អីបានជាហៅគេអាកញ្ជះៗពេញៗមាត់បែបនេះ
« ឯងទះយើង ឯងប្រហែលជាលែងចង់រស់ហើយ »ដៃខ្ទប់ថ្ពាល់ទាំងខឹងក្តៅក្រហល់ក្រហាយពេញដើមទ្រូងក្លររ៉ាចង្អុលមុខជេយ៉ុនសង្រឺតជើងធ្មេញសម្លក់ថ្លែដាក់ជេយ៉ុនទាំងខឹងរួចក៏ស្រែកញ៉ែតៗតែមិនហ៑ានចូលទៅទះនាយតូចឡើយខ្លាចត្រូវមួយកំភ្លៀងទៀតរបស់នាយតូច
« អ្នកនាងចង់ធ្វើអីជេយ៉ុនអ្នកនាងល្មមៗបានហើយណាភូមិគ្រឹះនេះមិនមែនជាផ្ទះរបស់អ្នកនាងទេសុំមេត្តាមើលកាលៈទេសៈផងអរមួយទៀតអ្នកនាងចង់ប៉ះពាល់ក្មេងម្នាក់នេះមែនទេ ហុឹសមុននិងប៉ះពាល់គេឆ្លងកាត់ខ្ញុំសិនទៅ » ក្លររ៉ាកាន់តែស្ពឹកមុខមួយកម្រិតទៀតខណៈពេលស៑ុងហ៑ុនចេញមុខមកការពាររាងតូចដូច្នេះមួយប្រយោគដែលចេញពីមាត់ស៑ុងហ៑ុនធ្វើអោយអ្នកស្តាប់ឯនេះសែនចុកចាប់

YOU ARE READING
??????????????????????
Romance????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????? ?
??????????????????????
Start from the beginning