« កុំរលៀម ខ្ញុំជាប្រុសមិនមែនស្រីមិចនិងអាចបង្កើតកូនបាននោះ » ថេហ្យុងខ្នក់ចិត្តជ្រួញចិញ្ចើមចូលគ្នាទាំងខ្នាញ់និងពាក្យសម្តីលេបខាយរបស់នាយខាងលើចង់តែចាប់បោចសក់អោយណាណីទេ
« មិចថាមិនអាចបងធ្វើអូនទាល់តែមាននិងចង់សាកទេប្រពន្ធសម្លាញ់ សឺត ! » មើលតែការនិយាយស្តីជុងហ្គុគទើបដឹងថានាយច្រលើមយ៉ាងណាមិនអោយខាតបង់លោកម៉ហ្វៀលរូបសង្ហារក៏ចំកោងខ្នងស្វាហាប់យកបបូរមាត់ក្រាស់មកប្រថាប់លើថ្ពាល់ទន់ៗរបស់រាងតូចមួយខ្សឺតយ៉ាងវែងអន្លាយ
« រោគចិត្ត មើលក្រោកពីលើខ្លួនខ្ញុំ !! » ថ្ពាល់ក្រពុំផ្តើមក្រហមព្រឿងៗដោយភាពអៀនខ្មាស់នាយក្រាស់បោះបួចញ៉ោះសម្តីតែបន្តិចសោះក៏អាចអោយនាយអៀនស្ទើរបែងភាគជាពីរដោយចង់គេចពីភាពខ្មាស់អៀននាយតូចក៏ប្រឹងរុញច្រានរាងក្រាស់អោយក្រោកចេញខ្លួនតែបែរជាក្សោះកម្លាំងរុញនាយមិនរំកើសោះ
« មិនក្រោកទេបងចង់នៅគេងអោបអូនបែបនេះបន្តិចទៀតសិន អឹម » នាយបង្វែរខ្លួនមកគេងក្បែររាងតូចស្រាក់ដៃរបស់នាយអោបចង្កេះរាងតូចទាញមកផ្អឹបនិងទ្រូងចប់សម្តីនាយក៏បិទភ្នែកទាំងភាពហត់នឿយពេញមួយថ្ងៃហើយនាយស្មុគស្មាញគិតអ្វីមិនចេញសោះក្រៅអង្គុយធ្វើការងារគិតរឿងជាច្រើនបញ្ហាដែលនាយត្រូវដោះស្រាយនៅចំពោះមុខតែគ្រាន់តែបានឃើញមុខនាយតូចបាននិយាយស្តីជាមួយថេហ្យុងតែប៉ុន្មានមាត់សោះភាពស្មុគស្មាញក៏ត្រូវរលាយបាត់អស់ត្រឹមរយៈពេលខ្លី
« លោកកើតអីថ្ងៃនេះមើលទៅដូចស្មុគស្មាញខ្លាំងណាស់ » ឃើញសភាពនាយក្រាស់ក្សោះរង្គើយដូច្នេះថេហ្យុងហាក់បារម្ភឡើងមកសួរសំណួរដេញដោលនាយទាំងភ្លេចអោយឆឹងថាកំពុងតែខឹងនឹងរាងក្រាស់
« គ្មានអីទេគ្រាន់តែមានបញ្ហាក្នុងក្រុមហ៑ុនបន្តិចបន្តួចត្រូវដោះស្រាយ » នាយស្រដីទាំងបិទភ្នែកខ្យល់ដង្ហើមដកញាប់ក្បែរកញ្ជឹងរបស់នាយតូចបានធ្វើអោយថេហ្យុងដឹងភ្លាមថានាយក្រាស់កំពុងតែហត់នឿយ
« សុំទោស !! » សំឡេងខ្សាវៗក្បែរត្រចៀកថេហ្យុងចេញមកពីបបូរមាត់នាយក្រាស់នាយពោលពាក្យសុំទោសដោយកាលដឹងខុសដែរឆេឆាវខុសទំនងធ្វើអោយថេហ្យុងយំសោកឈឺចាប់ដោយសារតែខ្លួនដូច្នេះ

YOU ARE READING
??????????????????????
Romance????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????? ?
??????????????????????
Start from the beginning