«..........» ថេហ្យុងមិនឆ្លើយតបតែបែរជាងើយមុខទៅសម្លឹងមុខរាងក្រាស់ភ្លឹសៗដោយក្នុងចិត្តកំពុងនិងពិចារណាលើរឿងជាច្រើនពិបាកនិងបរិយាយប្រាប់ណាស់
« បងសុំទោសពិតមែនបងសន្យាថាតទៅមុខបងនិងមិនទៅរវីរវល់ជាមួយក្លររា៉ទៀតឡើយ សឺត » នាយក្រាស់បើកភ្នែកយឺតៗកែវភ្នែកទាំងគូរបស់នាយប្រទាក់និងកែវភ្នែកតូចឆ្មារដែលងើយសម្លឹងមើលនាយម៉ក់ៗជុងហ្គុគស្រដីចប់ក៏ចាប់ទាញដៃនាយតូចមកថើប
« ខ្ញុំជឿលោកម្តងចុះសង្ឃឹមថាលោកមិនសាងកហុសដដែលៗម្តងទៀត » នាយតូចព្រូសខ្យល់ដង្ហើមចេញតាមមាត់បំបាត់ភាពតានតឹងសឹមនិងងក់ក្បាលព្រមទទួលពាក្យសុំទោសពីជុងហ្គុគទំនាក់ទំនងពួកគេទាំងពីរឈានដល់ចំណុចមួយនេះហើយមិនងាយស្រួលនោះទេយ៉ាងណាទុកអោយឱកាសអោយជុងហ្គុគម្តងទៀតក៏មិនអីដែល
« ហុឹស អរគុណអូនដែលព្រមជឿបង » នាយក្រាស់សប្បាយចិត្តជាខ្លាំងស្របពេលនាយតូចជឿលើនាយម្តងនេះនាយមិនផ្លាត់ចាញ់ល្បិចកិចកលរបស់ក្លររ៉ាឡើយទម្រាំតែលួងលោមនាយតូចអោយជឿមកលើនាយបានមិនមែនចំណាយពេលតិចឡើយ
« ហ្ហឹម លោកដឹងទេអតីតកាលរបស់ខ្ញុំធ្លាប់ឈឺចាប់ដោយសារស្នេហាម្តងរួចទៅហើយតែលើកនេះសង្ឃឹមថាលោកមិនលេងសើចអារម្មណ៍របស់ខ្ញុំដូចអ្នកពីមុន » ថេហ្យុងក្រហឹមដើមកគេងកើយលើទ្រូងហាប់ណែនដែលពោលពេញទៅដោយសាចដុំធំៗនាយតូចអង្អែលទ្រូងនាយក្រាស់ថែរៗរៀបរា៉ប់ពីកាលឈឺចាប់របស់ខ្លួនដែលធ្លាប់កើតឡើងម្តងរួចមកលើនេះសង្ឃឹមវានិងមិនមានអតីតកាលជ្រាំដដែលផងទៅចុះ
« អូនធ្លាប់មានសង្សារពីមុនមកហេស៎ » នាយក្រាស់ភ្ញាក់ផ្អើរពេលបានលឺមួយប្រយោគនេះពីរាងតូចនាយក្រាស់ចោទសួររាងតូចដោយក្តីចង់ដឹង
« ពិតមែនហើយមិនលាក់បាំងលោកទេអតីតមិត្តប្រុសរបស់ខ្ញុំគឺជាស៑ូហ្វុង »
« ស៑ូហ្វុងហេស៎ មិចក៏អាចង្រៃនោះហ៑ានធ្វើបាបសំណព្វចិត្តបងបែបនេះ » មិនដឹងថាកំហឹងមកឋានណាទេមកជះឥទិ្ធពលដល់នាយគ្រាន់តែលឺថាអតីតកូនចៅរបស់នាយស៑ូហ្វុងធ្លាប់ធ្វើបាបចិត្តសំណព្វចិត្តនាយអញ្ចឹងពិតជាគួរអោយខឹងណាស់

YOU ARE READING
??????????????????????
Romance????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????? ?
??????????????????????
Start from the beginning