抖阴社区

??????????????????????

Start from the beginning
                                    

« លោកក៏មិនខុសពីគេដែល » នាយតូចក្រោកគ្រេសអង្គុយឆ្ងក់នៅចុងគ្រែអោបដៃធ្វើមុខក្រម៉ូវអោយតែរំលឹកដល់រឿងនាយក្រាស់ជាមួយក្លររ៉ាភ្លាមគួរអោយខឹងណាស់

« បងខុសពីគេឆ្ងាយណាស់ព្រោះអីបងសង្ហារជាងគេរាប់មុឺនដង  » នាយក្រាស់ក្រោកលូកដៃមកអោបចង្កេះនាយតូចពីក្រោកដោយនិយាយស្តីទាំងភាពជឿជាក់តែថានាយសង្ហារមែននឹង

« ជឿកជាក់ជ្រុលហួស » នាយតូចពេបមាត់ធ្វើមុខជ្រេញនិងសម្តីនាយក្រាស់

« អូនថាអោយអ្នកណា !?? »

« ថាអោយ bro ឯងនិង » នាយតូចតបតមិនទាក់ទើរបើនាយជឿជាក់មែនអោយនិយាយមិចចុះ

« ខ្លាំងសម្តីណាស់តាសរំលោភយកកូនប្រើសិន » ដោយភាពខ្នកខ្នាញ់និងសម្តីផ្លែផ្កានាយតូចពេកជុងហ្គុគក៏ចាប់នាយតូចផ្កេកផ្តួលនៅលើពូកសារជាថ្មីសឹមនិងនាយឡើងទៅសង្រ្គប់ពីលើម្តងទៀតថើបញីញក់នាយតូចទាំងគ្រឺតចង់តែចាប់ញីចអោយកប់ពូកទេសំឡេងសើចក្អាកក្អាយក៏កើតឡើងក្រោយវិនាទីបន្ទាប់

_______________

#Skip

ក្នុងពេលនេះក្លររ៉ានាយគ្មានជម្រើសអ្វីក្រៅពីទៅចាក់រុកឪពុករបស់នាយដោយជួយជ្រុំជ្រែងខ្លួននិងរាងក្រាស់អោយបាននៅជាមួយគ្នានោះទេនាយផ្តើមដើរតួកំសត់បន្ថែមបន្ថយពាក្យកហុសឡើងសមទំនងដល់ថ្នាក់ប៉ារបស់នាងជឿឡើងស្លុងគាត់ខឹងសម្បារចំពោះនាយក្រាស់ជាខ្លាំងដែលរំលោភកូនគាត់ហើយមិនទទួលខុសត្រូវក្នុងនាមជាឪពុកមិនអាចអោបដៃឈរមើលកូនស្រីត្រូវគេបំពានដោយទទេៗបែបនេះបានឡើយ

« អ្ហឹក អ្ហឹក លោកប៉ាកូនសុំទោស » តួកំសត់ចាប់ផ្តើមចូលសន្ធិតនាងភ្លាមក្លររ៉ាធ្វើសម្តែងយំសោកអោបអ្នកមាននាមជាឪពុកទាំងដែលក្នុងចិត្តកំពុងលួចញញឹមរីករាយខណៈពេលផែនការរបស់ខ្លួនកំពុងតែជិតសម្រេចបំណង

« កុំពិបាកចិត្តអីកូនប៉ាមិនអោយកូនខូចឈ្មោះដោយទទេឡើយ » វ័យចំណាស់ទាញកូនស្រីអោយងើបមុខឡើងលួងលោមកូនអោយស្ងប់ចិត្តតែចិត្តរបស់គាត់កុំកព្រ្ឆោលកំហឹងនិងជុងហ្គុគជាខ្លាំង

« តែកូនខ្លាចបងជុងមិនព្រមណាលោកប៉ា អ្ហឹក អ្ហឹក »

« បើគេមិនព្រមរៀបការជាមួយកូនទេត្រៀមតែរលាយមុខជំនួញអោយហើយទៅវាហ៑ានណាស់ហ៑ានលូកថ្លើមរបស់យើងមិនសូម្បីទុកមុខអោយយើងសោះ » ពេលនេះលោកអានីហ្សាលេងមែនទែនហើយគាត់ក៏មិនបាននិយាយលេងសើចដែលតែនាយក្រាស់មិនព្រមរៀបការបំពេញមុខមាត់អោយកូនគាត់ដឹងតែជុងហ្គុគរលាយមុខជំនួញមិនខានទេ

« អ្ហឹក អ្ហឹក » ស្រីស្រស់ប្រឹងយំយែកអណ្តឺតអណ្តឺតឡើងកំសត់ទាមទារចំណាប់អារម្មណ៍ពីឪពុកតែបែរជាលួចញញឹមចុងមាត់សមចិត្តសមថ្លើមទៅវិញគិតទៅនាងល្បិចកលមាយាមិនណយទេហេតុតែចង់បានជុងហ្គុកប្រឌិតរឿងអាម៉ាសរបស់ខ្លួនមកនិយាយប្រាប់ឪពុកទៅវិញ

មួយរយៈនេះឃើញថាជេយ៉ុនិងស៑ុងហ៑ុនទំនាក់ទំនងពួកគេទាំងពីស្និតស្នាលនិងគ្នាជាងមុនទៅទៀតដល់ថ្នាក់អោយជេយ៉ុនមករៀនដល់បន្ទប់ផ្ទាល់ខ្លួនទៀតផងដូចពេលនេះអញ្ចឹងគឺថាស៑ុងហ៑ុនកំពុងបង្រៀននាយតូចតែភ្នែកវិញសម្លឹងគយគន់វង់ភ័ក្រ្តនាយតូចមិនព្រិច

« បងប្រុសស៑ុងហ៑ុនលំហាត់នេះខ្ញុំធ្វើត្រូវអត់ !? » រាងតូចដែលរវល់តែផ្តោតទៅកិច្ចការសាលារបស់ខ្លួននោះសុខតែស្រាប់តែមានភាពស្រពិចស្រពិលលើលំហាត់មួយទើបងាកមកសួរស៑ុងហ៑ុនដែលអង្គុយភ្លឹកនៅក្បែរនោះមិនដឹងអារម្មណ៍ហោះហើរទៅដល់ណាហើយទេ

« បងប្រុសស៑ុងហ៑ុនកើតអីឬបានភ្លឹកមិនព្រិចចឹង » ស៑ុងហ៑ុនរាងភ្ញាក់ស្មារតីបន្តិចទើបងាកមកមើលរាងតូចដែលធ្វើមុខម៉េងម៉ង់ដាក់នាយជេយ៉ុនបន្លឺសំណួរសួរមកកាន់ស៑ុងហ៑ុនទាំងមិនយល់មិនដឹងជានាយចាប់ភ្លឹកអ្វីអោយប្រាកដបានជាហៅមិនលឺដូច្នេះ

« គ្មានអីទេមិញនេះឯងមានអ្វីចង់សួរបងមែនទេ??  » រាងក្រាស់បង្វែរសាច់រឿងធ្វើស្រួលដេញដោលរឿងផ្សេងដោយហេតុថាមិនចង់អោយនាយសួររឿងមិញនេះដដែលៗពេកទេព្រោះខ្លាចជេយ៉ុនចាប់បានថាភ្លឹកដោយសារតែគយគន់និងវង់ភក្រុ្តរបស់នាយនិងហើយ

« ខ្ញុំចង់សួរថាលំហាត់នេះខ្ញុំធ្វើត្រូវឬអត់ !? » នាយតូចងក់ក្បាលតិចៗចាប់ចង្អុលលំហាត់ដែលធ្វើរួចនៅលើសៀវភៅបង្ហាញអោយនាយសង្ហារមើលថាខ្លួនធ្វើត្រូវឬក៏ខុស

« ពូកែមែនលំហាត់នេះរាងពិបាកដែលតែឯងនៅតែអាចដោះស្រាយចេញ » នាយក្រាស់ពិនិត្យមើលលំហាត់រួចក៏សរសើរនាយតូចដៃអង្អែលក្បាលជេយ៉ុនតិចៗពិតណាស់ជេយ៉ុនជាក្មេងឆ្លាតបង្រៀនអីទៅឆាប់ចាប់បានយ៉ាងឆាប់រហ័ស

___________________

និពន្ធដោយ : Min Suyung

#អេតមីនថាចង់តអោយស្អែកលូវអត់វិញតថ្ងៃនេះតែម្តងចុះ

?????????????????????? Where stories live. Discover now