រឿង ស្រលាញ់អូនគ្មានថ្ងៃប្រែ
ភាគទី១០“ត”
ជិះមួយសន្ទុះក្រោយមកឡានរបស់នាយក្រាស់ក៏បានបើកមកដល់មុខផ្ទះរបស់នាយតូច ប៉ុន្តែនាយតូចនៅតែមិនទាន់ដឹងខ្លួននៅឡើយទេ។បែបនេះហើយនាយក្រាក៏បានចេញមកខាងក្រៅឲ្យសញ្ញាទៅជំនិតរបស់ខ្លួនឲ្យចុះទៅបើកទ្វាររបងផ្ទះរបស់នាយតូច។នៅពេលដែលបើកទ្វាររបងអ្នកបម្រើដែលនៅខាងក្នុងក៏បាននាំគ្នាភ្ញាក់ផ្អើលនៅវត្តមានរបស់ជំនិតរបស់នាយក្រាស់ព្រោះថាអ្នកណាៗក៏ដឹងដែរថាkimជាជំនិតរបស់នាយក្រាស់។ពួកគេបានត្រឹមតែឈរមើលមិនអាចចូលទៅជិតបានឡើយ។
"សូមអញ្ជើញចៅហ្វាយចូលទៅខាងក្នុង"នៅពេលដែលបើករបងរួចគីមក៏បានដើរមកប្រាប់ចៅហ្វាយរបស់ខ្លួនដែលកំពុងនៅក្នុងឡាន។
នាយក្រាស់មួកក្បាលដាក់គេបន្តិចក៏បានបើកឡានចូលទៅខាងក្នុង វាកាន់តែធ្វើឲ្យអ្នកបម្រើភ័យខ្លាចហ្នឹងរអានៅពេលដែលឃើញឡានរបស់នាយក្រាស់ចូលមកខាងក្នុង។
ហើយប៉ាម៉ាក់របស់នាយតូចដែលនៅខាងក្នុងកំពុងតែអង្គុយរងចាំកូនត្រឡប់មកវិញក៏បានឮសំឡេងឡានចូលមកពួកគាត់ក៏ស្ទុះរត់ទៅមើលយ៉ាងលឿនព្រោះតែគាត់បារម្ភពីកូន។នៅពេលដែលចេញមកដល់ខាងមុខផ្ទះធ្វើឲ្យពួកគាត់ឈរធ្មឹងនៅមួយកន្លែងដោយសារតែឃើញនាយក្រាស់កំពុងបីកូនរបស់គាត់ដើរសំដៅមករកគាត់។
"ក្មួយgemស្គាល់កូនរបស់ពូដែរមែន??"នៅពេលដែលនាយក្រាស់ដើរមកដល់លោកjakeក៏បានសួរនាំព្រោះតែក្រែងចិត្តនៅពេលដែលនាយក្រាស់បីកាយរបស់កូនខ្លួនឯងបែបនេះ។
"ប្រាកដជាស្គាល់ហើយ ហើយថ្ងៃនេះខ្ញុំក៏មានរឿងខ្លះចង់ប្រាប់ទៅពូហើយនិងមីងផងដែរ"នាយក្រាស់និយាយចប់ក៏បានដើរចូលទៅក្នុងផ្ទះទាំងមាននាយតូចគេងនៅលើដៃរបស់នាយ។
ចំណែកឯប៉ាម៉ាក់របស់នាយតូចក៏បានឲ្យអ្នកបម្រើចូលទៅសម្រាករួចពួកគាត់ក៏បានដើរចូលមកខាងក្នុងវិញ។ដោយkimក៏បានបើកឡានរបស់នាយតូចចូលមកខាងក្នុងរួចក៏បានបើកឡានរបស់នាយក្រាស់ទៅខាងក្រៅវិញរួចមកគេក៏បានដើរចូលមកខាងក្នុងវិញដើម្បីឈរជិតចៅហ្វាយរបស់ខ្លួន។

YOU ARE READING
??? ?????????????????????????
Romance?????????????????????????????????????????????????????????????? ???????????????????????????????????????????