រឿង ស្រលាញ់អូនគ្មានថ្ងៃប្រែ
ភាគទី២៥“ត”
+១ឆ្នាំកន្លងផុតទៅ
វាពិតជាលឿនខ្លាំងណាស់ ទើបតែម្សិលមិញសោះពេលនេះក៏បានកន្លងផុតទៅមួយឆ្នាំជាងហើយហើយអំឡុងពេលមួយឆ្នាំនេះរវាងស្នេហាgemfotមានជាការផ្អែមល្ហែមជាខ្លាំងសល់ត្រឹមតែមួយខែទៀតពួកគេក៏ជិតរៀបការជាមួយគ្នាហើយ ថ្វីត្បិតតែនាយក្រាស់មានការងារជាច្រើនមិនសូវមានពេលនៅក្បែរនាយតូចដូចមុនក៏ពិតមែនប៉ុន្តែចិត្តរបស់គេមិនដែលរារេឈប់ស្រឡាញ់នាយតូចម្ដងណាឡើយ នាយក្រាស់ពេលដែលគេទំនេរគេមិនដែលសម្រាកឱ្យបាត់ហត់នោះទេគឺគេតែងតែទៅយកនាយតូចដើរលេងរហូតព្រោះតែគេនៅឃ្លាតឆ្ងាយពីនាយតូចយូរណាស់មកហើយ។ប៉ុន្តែគួរឱ្យសោកស្ដាយចំពោះមួយគូទៀតគឺ ជាគូdaouoffraodរបស់យើងនេះឯង នាយតូចបានព្យាយាមកាត់ចិត្តពីនាយក្រាស់ប៉ុន្តែវាមិនអាចកាត់ចិត្តបានឡើយ នាយតូចតែងតែនឹកដល់នាយក្រាស់និងចងចាំអនុស្សាវរីយ៍រវាងគេហើយនិងនាយក្រាស់ទៀតផងប៉ុន្តែនាយតូចមិនបានយំបោកខ្លួនដូចលើកមុនទេគេគ្រាន់តែសោកស្ដាយដែលទាក់ទងជាមួយនឹងមនុស្សដែលក្បត់ខ្លួនតែប៉ុណ្ណោះ។
+ម៉ោង11
ថ្ងៃនេះនាយតូចមានពេលទំនេរគេក៏បានរៀបចំបាយយកទៅឲ្យនាយក្រាស់នៅឯក្រុមហ៊ុនរបស់គេ ហើយនាយតូចគេមិនបានប្រាប់ឱ្យនាយក្រាស់ដឹងមុនឡើយ។
"អ្នកម៉ាក់កូនចេញទៅក្រៅមួយភ្លែត"នៅពេលដែលរៀបចំរួចនាយតូចក៏បានយកសោឡាននិងកាបូបរបស់គេដើរចេញមកក្រៅហើយមុននឹងទៅគេក៏បានឆ្លៀតប្រាប់ទៅម៉ាក់គេឲ្យបានដឹងផងដែរ។
"ចាស៎ ទៅចុះកូនហើយប្រយ័ត្នប្រយែងតាមផ្លូវផង"អ្នកស្រីwinគាត់កំពុងតែអង្គុយលើសាឡុងចាក់រូបគាត់ក៏បានផ្ដាំទៅកូនវិញឲ្យប្រយ័ត្នប្រយែងខ្លួនផងដែរ។
មួយម៉ោងក្រោយមកឡានឡាំបូគីនីពណ៌ផ្កាឈូកក៏បានបើកចូលក្នុងក្រុមហ៊ុនរបស់នាយក្រាស់ ធ្វើឲ្យkimដែលកំពុងឈរនិយាយជាមួយនឹងបុគ្គលិកគេក៏បានភ្ញាក់ផ្អើលនៅពេលដែរឃើញអ្នកប្រុសតូចរបស់គេបើកឡានមកដល់ក្រុមហ៊ុនបែបនេះព្រោះថារាល់ដងនាយក្រាស់គេជាអ្នកនាំមកប៉ុន្តែថ្ងៃនេះនាយតូចបានបើកមកដោយខ្លួនឯង។បុគ្គលិកដែលនៅទីនោះពួកគេមិនភ្ញាក់ផ្អើលទេព្រោះតែពួកគេបានដឹងទំនាក់ទំនងរបស់ចៅហ្វាយគេហើយ kimគេគ្រាន់តែឃើញគេក៏បានរត់សំដៅទៅរកនាយតូចយ៉ាងលឿន។

YOU ARE READING
??? ?????????????????????????
Romance?????????????????????????????????????????????????????????????? ???????????????????????????????????????????