抖阴社区

part13:date

461 61 11
                                    

រឿង ស្រឡាញ់អូនគ្មានថ្ងៃប្រែ
ភាគទី១៣

"ត"

ក្រោយពីបញ្ចប់ការញ៉ាំអាហាររួចនាយក្រាស់ក៏បានលាពួកគេទៅវិញព្រោះតែដល់ម៉ោងធ្វើការហើយណាមួយនាយក៏ត្រូវជួបភ្ញៀវឥឡូវនេះផងដែរបែបនេះហើយមានតែសុំពួកគេទៅមុន។

"ខ្ញុំសូមទៅវិញសិនហើយ"នាយក្រាស់និយាយរួចក៏បានដើរចេញពីតុអាហាររួចក៏ដើរសំដៅទៅឡាននៅខាងមុខផ្ទះ។

"ជាតិនេះកូនសំណាងណាស់ដែលបានក្មួយgemធ្វើជាស្វាមី"ក្រោយពីនាយក្រាស់ចេញទៅផុតលោកjakeក៏បាននិយាយសម្លឹងមកកូនទាំងញញឹមព្រោះតែសប្បាយចិត្តនៅពេលដែលឃើញកូនជិតរៀបការជាមួយនឹងមនុស្សដែលមានអំណាចបំផុតក្នុងប្រទេស។

"ពិតមែនហើយបង ព្រោះតែសម្រស់កូននេះហើយទើបធ្វើឲ្យក្មួយgemឃើញភ្លាមលង់ស្រឡាញ់ភ្លាមបែបនេះពីដើមឡើយក្មួយgemមិនដែលយកភ្នែកមើលមនុស្សស្រីនោះទេប៉ុន្តែពេលនេះកូនជាមនុស្សដំបូងរបស់ក្មួយgemហើយ"អ្នកស្រីwinក៏បានបន្តពីស្វាមីរបស់គាត់ សម្ដីដែលពួកគាត់និយាយមកកាន់កូនធ្វើឲ្យអ្នកជាកូនញញឹមអ៊ឹមអៀនបិទមាត់មិនជិតឡើយ។

"កូនបានមកដល់ថ្ងៃនេះក៏ព្រោះតែអ្នកទាំងពីរនេះហើយដែលបានបំពេញគ្រប់យ៉ាងនៅអ្វីដែលកូនចង់បានឥឡូវក៏ដល់ពេលដែលកូនត្រូវបំពេញគ្រប់យ៉ាងឲ្យប៉ាម៉ាក់វិញហើយ"នាយតូច

"ប៉ាហើយនិងម៉ាក់មិនដែលចង់ទាមទារអ្វីពីកូននោះទេប៉ាម៉ាក់ផ្ដល់ឲ្យកូនរាល់ថ្ងៃនេះក៏ព្រោះតែប៉ាម៉ាក់ស្រឡាញ់និងចង់ឱ្យកូនស្អាតបំផុតមិនចង់ឲ្យគេមើលងាយកូនប្រុសតែមួយរបស់ប៉ាម៉ាក់នោះទេ"លោកjake

"តែយ៉ាងណាកូនក៏សូមអរគុណអ្នកទាំងពីរដែលមិនស្អប់ខ្ពើមកូនដែលកូនជាមនុស្សប្រុសមិនចំប្រុសស្រីមិនចំស្រីបែបនេះ"នាយតូចនិយាយប្រយោគនេះចប់គេក៏បានឱនមុខចុះព្រោះតែតូចចិត្ត។

"ម៉ាក់មិនស្អប់ខ្ពើមកូនខ្លួនឯងទេព្រោះតែម៉ាក់បានបង្កើតកូនមកទៅហើយទោះកូនជាមនុស្សបែបណាក៏កូននៅតែជាកូនម៉ាក់"អ្នកស្រីwinក៏បានចូលមកអោបលួងលោមកូនកុំអោយកូនគិតច្រើន។

??? ?????????????????????????Where stories live. Discover now