រឿង ស្រលាញ់អូនគ្មានថ្ងៃប្រែ
ភាគទី២២“ត”
+កាត់មកដល់ថ្ងៃថ្មី
ព្រឹកនេះពួកគេទាំងពីរបានងើបតាំងពីព្រលឹមព្រោះតែថ្ងៃនេះនាយក្រាស់បានយកនាយតូចទៅកាន់ក្រុមហ៊ុនរបស់គេដែលគេបានសន្យាជាមួយនាយតូចកាលពីម្សិលមិញ។ព្រឹកនេះដែរមុននឹងចេញទៅពួកគេក៏បានញ៉ាំអាហារពេលព្រឹកជាមួយគ្នាយ៉ាងផ្អែមល្ហែម។
"ហេតុអ្វីក៏បងសម្លឹងមើលមកអូនក្នុងក្រសែភ្នែកបែបនេះ??"នាយតូចដោយអង្គុយញ៉ាំសុខៗក៏ស្រាប់តែគ្រវៀសភ្នែកមកឃើញនាយក្រាស់កំពុងតែអង្គុយសម្លឹងមកកាន់ខ្លួនធ្វើឲ្យគេចាប់ផ្ដើមធ្វើខ្លួនមិនត្រូវបណ្ដោយ។
"បងមើលក៏ព្រោះតែអូនស្លៀកពាក់បែបនេះ ព្រោះតែបងមិនចង់ឃើញភ្នែកបុរសដទៃមើលមកកាន់អូនឡើយ"នេះហើយជាមូលហេតុដែលគេសម្លឹងមកកាន់នាយយតូចមិនដាក់ភ្នែកទាល់តែសោះព្រោះតែនាយតូចបានស្លៀកពាក់អាវរឹបរាងវាលក្លៀកជាមួយនឹងខោខាប៊យជើងខ្លីធ្វើអោយសម្រស់របស់នាយតូចកាន់តែស្រស់ស្អាត។
'អូនពាក់ខោអាវធម្មតាសោះ មិនមែនពាក់លេចលើលេចក្រោមឯណា"នាយតូចដោយដឹងមូលហេតុគេក៏បានសើចឡើងយ៉ាងហួសចិត្ត។
"ធម្មតាយ៉ាងម៉េចមើលចុះបញ្ចេញសាច់មកឡើងទាក់ទាញ ឆាតទៅយកអាវក្រៅមកពាក់ភ្លាមបើមិនអញ្ចឹងទេបងមិនទៅទេ"នាយក្រាស់គេម៉េចនឹងអាចឲ្យមនុស្សរបស់ខ្លួនទៅបញ្ចេញសាច់ឱ្យអ្នកក្រៅមើលនោះក្រៅពីគេគ្មាននរណាអាចសម្លឹងមកកាន់មនុស្សរបស់គេបានឡើយ។
"ប៉ុណ្ណឹងសោះក៏អូនពាក់មិនបានដែរ អូនឆ្អែតហើយអូនទៅយកអាវក្រៅមកពាក់សិន"នាយតូចនិយាយចប់គេក៏បានរត់ចូលទៅក្នុងបន្ទប់រួចក៏រើវ៉ាលីយកអាវក្រៅបែបសាច់ក្រណាត់រលោងរលោងយកមកពាក់ពីលើ។
"រួចរាល់ហើយតោះពួកយើងទៅ"គ្រាន់តែនាយតូចស្លៀកពាក់រួចរាល់ហើយនាយក្រាស់ក៏បានងើបឡើង។ដើរទៅកាន់តុដើម្បីយកការបូករបស់នាយតូចមកកាន់។
ពួកគេទាំងពីរក៏បានដើរចុះមកខាងក្រោមដោយនាយតូចបានដើរឱបដៃរបស់នាយក្រាស់ឡើងដូចប្ដីប្រពន្ធធ្វើឲ្យអ្នកដែលនៅសណ្ឋាគារជាមួយគេបានងាកមកមើលពួកគេយ៉ាងច្រើនប៉ុន្តែនាយក្រាស់គេមិនខ្វល់ពីក្រសែភ្នែករបស់អ្នកដទៃឡើយឲ្យតែមនុស្សសំខាន់របស់គេបង្ហាញឲ្យអ្នកដទៃដឹង។

YOU ARE READING
??? ?????????????????????????
Romance?????????????????????????????????????????????????????????????? ???????????????????????????????????????????