រឿង ស្រលាញ់អូនគ្មានថ្ងៃប្រែ
ភាគទី២១"ត"
"មើល អ្នកម៉ាក់សួរកូបន្តិច"ម៉ាក់របស់នាយក្រាស់គ្រាន់តែនាយតូចមកអង្គុយចិត្តគាត់ក៏បានយកដៃរបស់គាត់ទាំងពីរចាប់ទៅលើស្មាទាំងសងខាងរបស់នាយតូច។
"បាទ អ្នកមីងមានសំណួរអ្វីក៏សួរមក"នាយតូចគេក៏បានញញឹមអឹមអៀនធ្វើខ្លួនមិនត្រូវព្រោះតែជួបប៉ាម៉ាក់របស់នាយក្រាស់លោកដំបូង។
"នៅហៅអ្នកមីងដល់កាលទៀត នៅអ្នកម៉ាក់តែម្ដងមកវាពិរោះស្ដាប់ជាង"ម៉ាក់របស់នាយក្រាស់គាត់ក៏បានឱ្យនាយតូចហៅគាត់ថាម៉ាក់ព្រោះថាអនាគតទៅលើតូចគង់តែហៅគាត់បែបនេះដដែល។
"បាទអ្នកម៉ាក់"នាយតូចក៏បានហៅតាមគាត់ប៉ុន្តែក្នុងចិត្តរបស់គេគឺពិតជាមិនអាចទប់ទល់ជាមួយនឹងភាពអាម៉ាស់របស់ខ្លួនបានឡើយ។
"កូនស្អាតដូចស្រីបែបនេះ ហេតុអ្វីបានជាមកស្រឡាញ់មនុស្សប្រុសដែលចិត្តអាក្រក់ សំដីអាក្រក់ទៅវិញ"ម៉ាក់របស់នាយក្រាស់ក៏បាននិយាយទាំងសម្លក់ទៅកាន់នាយក្រាស់ព្រោះតែគាត់មានចិត្តអាណិតទៅលើនាយតូចដែរគេត្រូវមកស្រឡាញ់កូនខិលខូចរបស់គាត់។
"អត់ទេគាត់មិនដូចអ្វីដែរអ្នកម៉ាក់និយាយទេ គាត់បានមើលថែកូនបានយ៉ាងល្អហើយមិនដែលហ៊ាននិយាយសំដីធ្ងន់ដាក់កូនទ្បើយ ហើយកូនក៏មិនអាចឱ្យគាត់ធ្វើតាមចិត្តបានដែរព្រោះថាចរិតកូនមិនមែនចេញមកស្ដាប់បង្គាប់តាមប្ដីអីបែបនោះទេ"នាយតូចគេម៉េចហ្នឹងអាចធ្វើអ្វីតាមតែចិត្តនាយក្រាស់បានទៅស្គាល់គេតិចពេកហើយ។គេមិនមែនសារីចេញមកសុភាពរាបសារឲ្យគេធ្វើបាបតាមចិត្តនោះទេ តាមានទៅគឺតែងតែមានមកហើយ។
"ម៉ាក់គាំទ្រ ព្រោះតែម៉ាក់ចង់បានកូនប្រសារបែបនេះណាស់ធ្វើយ៉ាងម៉េចត្រូវតែបង្ក្រាបប្ដីឲ្យបានកុំសារីចេញមកឲ្យគេធ្វើបាបតាមចិត្តនោះតែបែបនេះអ្នកម៉ាក់មិនស្រឡាញ់កូនទៀតទេ"ម៉ាក់របស់នាយក្រាស់គាត់ស្រឡាញ់តែកូនប្រសារណាដែរមានចរិតឆ្នាស់និងអាចបង្ក្រាបប្ដីខ្លួនឯងបានព្រោះតែគាត់មិនសូវបារម្ភខ្លាចថាកូនរបស់គាត់នឹងធ្វើបាបទៅលើប្រពន្ធរបស់គេ។

YOU ARE READING
??? ?????????????????????????
Romance?????????????????????????????????????????????????????????????? ???????????????????????????????????????????