抖阴社区

part14:????????

425 57 2
                                    

រឿង ស្រលាញ់អូនគ្មានថ្ងៃប្រែ
ភាគទី១៤

“ត”

+កាត់មកដល់ពេលល្ងាច

ពេលនេះក៏ដល់ម៉ោងចេញពីធ្វើការហើយ នាយក្រាស់ក៏បានរៀបចំឯកសារក៏ដូចជារៀបចំខ្លួនបម្រុងនឹងដើរចេញប៉ុន្តែក៏ត្រូវជំនិតទាក់សួរ។

"ចៅហ្វាយចង់ទៅណាព្រោះថាចៅហ្វាយយប់នេះទំនេរមិនចង់ហ៎"kimក៏បានសួរទៅចៅហ្វាយរបស់នាយក៏ព្រោះតែយប់នេះនាយចង់ឱ្យចៅហ្វាយទៅមើលឃ្លាំងបន្តិចព្រោះខានទៅទីនោះយូរដែរហើយមិនដឹងថាអ្នកមើលថែនៅទីនោះមើលវាបានគ្រប់ជ្រុងជ្រោយឬអត់ទេ។

"យើងរវល់ហើយមិនបានទៅជាមួយឯងទេ ឯងទៅម្នាក់ឯងចុះជិះឡានរបស់យើងទៅយើងជិះជាមួយមិត្តយើងហើយហើយកុំភ្លេចរាយការណ៍ប្រាប់យើងផង"នាយក្រាននិយាយចប់ក៏បានដើរចេញទៅទុកឲ្យkimធ្វើមុខស្អុយតែម្នាក់ឯងក៏ព្រោះតែនាយត្រូវធ្វើការម្នាក់ឯងទៀតហើយ។

"ហុឺយយ!  ធ្វើម៉េចបើយើងអត់គូរសម្រាប់ញ៉ាំអាហារពេលល្ងាចដូចចៅហ្វាយអញ្ចឹងមានតែធ្វើការងារទៀតទៅទោះហត់ក៏មិនហ៊ានរអ៊ូដាក់ចៅហ្វាយដែរ"kimបន្ទាប់ពីនិយាយចប់ក៏បានរៀបចំរបស់របរចេញទៅកាន់ឃ្លាំងនោះទាំងអារម្មណ៍មិនចង់ព្រោះតែការងារនិងការគោរពស្រឡាញ់ចៅហ្វាយរបស់ខ្លួនក៏សុខចិត្តធ្វើគ្រប់យ៉ាងដើម្បីចៅហ្វាយ។

យើងក្រឡេកមកមើលកំលោះសង្ហាពីរនាក់កំពុងតែជិះនៅក្នុងឡានបើកសំដៅទៅកាន់កន្លែងមួយទាំង
ម្នាក់ៗធ្វើខ្លួនចែសរាងសង្ហារឡើងពេញនិង។កំលោះពីរនាក់នេះគ្មាននរណាក្រៅពីgemនិងdaouoរបស់យើងនេះទេ។ចេញពីធ្វើការមិនទាន់ក៏បានណាត់គ្នាទៅជួបនឹងសំណព្វចិត្តរបស់ខ្លួនទៅហើយ។ក៏ទោះបីជានាយទើបតែជួបសំណព្វចិត្តពេលថ្ងៃមិញក៏ដោយក៏ចិត្តនៅតែចង់ជួបមុខដដែល។

"យ៉ាងមិចហើយ រឿងដែលបានកើតឡើងកាលពីលើកមុននោះឯងបានចាប់វាហើយឬនៅ"daouបើកឡានសុខក៏បានងាកមកសម្លឹងទៅកាន់gemទាំងភ្ជាប់ជាមួយនឹងសំណួរដែលនាយចង់សួរទៅកាន់gemផងដែរ។

??? ?????????????????????????Where stories live. Discover now