抖阴社区

                                    

"ចាំមើលសិនបើសិនជាយើងរវល់យើងមិនទៅទេឯងទៅម្នាក់ឯងចុះ"នាយក្រាស់បាននិយាយតបទៅkimវិញទាំងភ្នែកទាំងពីរកំពុងតែសម្លឹងមើលឯកសារ។

"បាទចៅហ្វាយ"និយាយរួចkimក៏បានអង្គុយធ្វើការចំណែកឯនាយក្រាស់ក៏អង្គុយធ្វើការដូចគ្នាប៉ុន្តែក្នុងចិត្តរសាប់រសល់ក៏ព្រោះតែចង់ជួបមុខមនុស្សសំខាន់របស់ខ្លួន។

+daouoffroad

មួយរយៈនេះគូររបស់ពួកគេមិនសូវបានជួបគ្នានឹកញាប់ដូចលើកមុនទេព្រោះតែម្នាក់ៗមានការងារជាច្រើនដែលត្រូវធ្វើបែបនេះហើយគឺការណាត់ជួបរបស់ពួកគេគឺមិនដែលសូមមាននោះទេគឺមានតែម្ដងម្កាលប៉ុណ្ណោះ។

ថ្ងៃនេះជាថ្ងៃទំនេររបស់ពួកគេអញ្ចឹងហើយពួកគេក៏បានរើសថ្ងៃនេះជាថ្ងៃណាត់ជួប។

"P'daou គិតថាតុក្កតានោះគួរឱ្យស្រឡាញ់អត់ ព្រោះថាខ្ញុំចង់ទិញវាទុកដាក់ក្នុងបន្ទប់គេងរបស់ខ្ញុំ"កំពុងតែដើរផ្សារសុខៗនាយតូចក៏ស្រាប់តែអង្រួញដៃរបស់នាយក្រាស់ឲ្យងាកសម្លឹងមើលទៅតុក្កតាដែលគេដាក់តាំងក្នុងហាងទំនើបនោះ។

"មានអីគួរឱ្យស្រឡាញ់តើក៏ប៉ុន្តែនៅចាញ់អូន"នាយក្រាសក៏បានយកដៃទៅថ្បិចថ្ពាល់របស់នាយតូចបន្តិចព្រោះតែនាយខ្នាញ់និងគេខ្លាំងណាស់បើសិនជាលេបបានគេលេបទៅយូហើយ។

"បងឯងនេះ អញ្ចឹងអូននឹងទិញវាហើយ"នាយតូចនិយាយរួចក៏បានរត់ចេញទៅទុកឱ្យនាយក្រាស់ហួសចិត្តឈរសើចនឹងចរិកក្មេងមួយនេះ។

នាយក្រាក៏បានដើរតាមពីក្រោយនាយតូចសំដៅទៅកាន់ហាងតុក្កតាមួយនោះ។ពេលដែលចូលទៅដល់ក៏បានឃើញនាយតូចកំពុងតែឈររើសតុក្កតាទាំងនោះទាំងញញឹមរីករាយ។

"អូនស្រឡាញ់មួយនេះអត់"នាយក្រាស់ក៏បានដើរទៅយកតុក្កតាមួយដែលវាមានរូបបេះដូងទាំងសងខាងមើលទៅគួរឱ្យស្រឡាញ់ណាស់នាយក៏បានយកមកឲ្យនាយតូចមើល។

"ពិតជាគួរឱ្យស្រឡាញ់ណាស់អូនចង់បានវា"នាយតូចគ្រាន់តែនាគមកឃើញតុក្កតាមួយនេះក៏បានយកដែរមកចាប់យកតុក្កតាពីដៃរបស់នាយក្រាស់យកមកឱបក្នុងដៃរបស់នាយ។

"ចុះរបស់អូន?? អូនយកមួយណា"នាយក្រាស់ក៏បានសួរទៅនេះតូចព្រោះតែនាយបានរើសតុក្កតាមួយសម្រាប់គេរួចហើយប៉ុន្តែតុក្កតាមួយណាដែលដេកតូចរើសដោយខ្លួនឯងនោះ។

"អត់មានទេបងរើសឲ្យមួយនេះគឺគ្រប់គ្រាន់ហើយ"មុនដំបូងនាយថាយកតុក្កតាដែលមានឈ្មោះមួយនោះប៉ុន្តែគ្រាន់តែឃើញតុក្កតាដែលនាយក្រាស់រើសឲ្យភ្លាមនាយតូចក៏បានពេញចិត្តនិងតុក្កតានេះតែម្ដង។

"បែបហ្នឹងក៏បាន បុគ្គលិកគិតលុយទៅអស់ប៉ុន្មាន"នាយក៏បានជាប់តុក្កតានោះទៅឱ្យគេគិតលុយ។

បន្ទាប់ពីគិតលុយរួចនាយក្រាស់ហើយនិងនាយតូចក៏បាននាំគ្នាដើរទៅមុខបន្តទៀត។ទៅមើលកុនហ្នឹងទៅលេងឧបករណ៍ជាច្រើនដែលនៅទីនោះធ្វើឱ
ម្នាក់ៗញញឹមសប្បាយចិត្តបិទមាត់មិនជិតឡើយ។សម្រាប់ថ្ងៃនេះគឺពិសេសណាសម្រាប់ពួកគេព្រោះតែនេះជាថ្ងៃដែលពួកគេបានជួបគ្នាក៏ដូចជាបានណាត់គ្នាដូចគួរសង្សារដទៃ។


To Be Continued
Byy~kã Natawat
បាត់មុខយូរៗហ្នឹងមិនមែនទៅណាទេគឺរវល់រៀនគ្មានពេលបានសរសេរដូចមុនទេបែបនេះហើយសូមអ្នកអានកុំខឹងមានអីណា😫😫






??? ?????????????????????????Where stories live. Discover now