抖阴社区

                                    

"គ្មានម៉េចនៅតែដដែលហ្នឹង ទោះរកមិនឃើញចម្លើយក៏យើងដឹងចម្លើយដែរ"gemនិយាយទៅវិញដោយមុខមាំគឺគួរឲ្យខ្លាចតែម្ដង ព្រោះកាលពី3_4អាទិត្យមុនឃ្លាំងរបស់នាយបានបើកឥវ៉ាន់ក៏ត្រូវបានឆេះមួយឃ្លាំងបែបនេះហើយធ្វើឱ្យនាយតាមចាប់រកជនល្មើសដែលហ៊ានចូលមកបំផ្លាញឃ្លាំងរបស់នាយបែបនេះនេះហើយជាហេតុផលដែលkimបបួលនាយទៅមើលឃ្លាំង។

"ចុះឯងមិនគិតសងសឹកវិញទេឬ"daouក៏បានសួរបញ្ជាក់ព្រោះនាយក៏បានដឹងដែរថាជាស្នាដៃរបស់អ្នកណា។

"ពេលវេលាមកដល់យើងនឹងធ្វើប៉ុន្តែពេលនេះឲ្យវារួសខ្លួនសិនចុះ"gemបានលើកលែងឲ្យជនល្មើសនោះរួចខ្លួនប៉ុន្តែមិនមែនរួចខ្លួនរហូតនោះទេ។

"ឯងធ្វើពេលណាប្រាប់យើងផងព្រោះយើងក៏ចង់លេងជាមួយអាម្នាក់ហ្នឹងដែរ"daouមិនអាចឱ្យមិត្តទៅប្រឆាំងតែម្នាក់ឯងនោះទេនាយក៏បានចូលរួមជាមួយផងដែរ។

"ក៏ជិតឆាប់ៗនេះដែរ"gemនិយាយដោយញញឹមចង់មាត់ដូចចង់សម្លាប់នរណាម្នាក់អញ្ចឹង។

ក្រោយពេលនិយាយគ្នាចប់ពួកគេក៏បានធ្វើដំណើរបន្តទៅមុខទៀតដោយនាយក្រាស់ដែលអង្គុយពីក្រោយក៏បានអង្គុយសម្លឹងទៅកញ្ចក់ទូរសព្ទ។ចំណែកឯដៃចុចអក្សរឡើងញាប់ស្មេរដូចម៉ាស៊ីនអញ្ចឹង។ប្រហែលជាកន្លះម៉ោងក្រោយមកពួកគេក៏បានមកដល់ទីតាំងដែលត្រូវមកញ៉ាំអាហារពេលល្ងាចជាមួយនឹងសង្សាររបស់ខ្លួន។

នាយកំលោះទាំងពីរក៏បានចុះពីលើឡានពណ៌ខ្មៅស៊េរីទំនើបគ្រឿងធ្វើឲ្យអ្នកនៅក្នុងហាងអាហារសម្លឹងមើលមកពួកគេមិនដាក់ភ្នែកសោះឡើយជាពិសេសគឺស្រីៗតែម្ដងនាំគ្នាជ្រួលជ្រើមឡើងពេញហ្នឹង។ពួកគេមិនខ្វល់ក៏បានដើរសំដៅទៅរកទុក្ខវីអាយភីដែលមានមនុស្សប្រុសពីរនាក់រូបរាងដូចជាមនុស្សស្រីកំពុងតែអង្គុយរង់ចាំពួកគេ។

"ចាំបងយូរដែរទេ??"daouដើរមកដល់ក៏បានសួរទៅកាន់កំលោះតូចពីរនាក់ទាំងញញឹមខ្ចឹប។

"មិនយូរទេព្រោះពួកខ្ញុំទើបតែមកដល់មុននេះឯង"fotក៏បានឆ្លើយទៅកាន់ពួកនាយទាំងញញឹមវិញហើយក៏វែកកន្លែងឲ្យពួកនាយចូលមកអង្គុយ។

"បងហត់ណាស់សុំឱបអូនបន្តិចណា"gemក៏បានចូលមកអង្គុយចិត្តហ្វតរួចក៏បានយកដៃទៅឲ្យចង្កេះរបស់គេរួចក៏ប្ដីក្បាលទៅលើស្មាររបស់នាយតូច។

"ញិកញ៉ក់ម៉េះហា"daouនាយក៏ចម្លែកចិត្តដែរនៅពេលដែលឃើញមិត្តភ្ដិខ្លួនឯងធ្វើចរឹកបែបនេះពីមុនមកទេ ព្រោះតែពីមុនធ្លាប់ឃើញតែនាយធ្វើដូចជាមនុស្សមានអំណាច មុខមាំ មិននិយាយស្ដីមិនមែនមកខ្ចីខ្ជូតបែបនេះទេ។

"រឿងអញម៉េចច្រណែន"gemមុននេះបិទភ្នែកបើថាចង់គេងប៉ុន្តែនៅពេលដែលឮសម្ដីមិត្តនិយាយចេញមកក៏បានបើកភ្នែកសម្លក់ទៅកាន់គេរួចក៏និយាយឌឺទៅវិញ។

"ភើយ ច្រណែន💩អីអញក៏មានដែរ"daouនិយាយចប់ក៏បានប្ដីខ្លួនទៅលើoffroadទាំងទឹកមុខឌឺទៅកាន់នាយវិញ។

"បានហើយឈប់ឈ្លោះគ្នាទៅ មកកម្មង់អាហារញ៉ាំវិញព្រោះថាអូនឃ្លានហើយ"fotក៏បានហាមពួកគេកុំឱ្យឈ្លោះគ្នាព្រោះអីក៏យកមឺនុយមុខឱ្យពួកគេកម្មង់អាហារដើម្បីញ៉ាំ។

"អូនចង់ញ៉ាំអីក៏កម្មង់ទៅបងញ៉ាំតាមអូនទាំងអស់"gemក៏បានហុចមឺនុយឲ្យទៅនាយតូចវិញ សម្ដីនាយក្រាស់និយាយមុននេះក៏ធ្វើឲ្យមិត្តរបស់ខ្លួនជ្រេញទៀតហើយ។

"ក៏បាន បុគ្គលិកមកនេះបន្តិច"នាយតូចក៏បានហៅបុគ្គលិកដែលនៅឈរមិនឆ្ងាយពីខ្លួនប៉ុន្មាន ឱ្យមកទីនេះដើម្បីឲ្យនាយងាយស្រួលកម្មង់អាហារ។

"បាទលោកប្រុស តើលោកប្រុសចង់កម្មង់អ្វីដែរបាទ"បុគ្គលិកប្រុសម្នាក់ក៏បានដើរមកចិត្តពួកគេរួចក៏បានសួរទៅកាន់ពួកគេផងដែរ។

ពួកគេទាំងបួនបន្ទាប់ពីកុម៉ង់អាហាររួចក៏បានអង្គុយនិយាយគ្នាឬក៏និយាយបង្អាប់គ្នាលេងទាំងសោយសប្បាយរីករាយ។មិនយូរប៉ុន្មានម្ហូបដែលនាយបានកុម្មង់ក៏បានមកដល់ពួកគេក៏បាននាំគ្នាញ៉ាំរួចក៏ឆ្លៀតនិយាយគ្នាបន្តិចផងដែរ។

To Be Continued
Byy~kã Natawat
យូរបន្តិចហើយសំណព្វចិត្ត😞💞

??? ?????????????????????????Where stories live. Discover now