*មកដល់ភូមិគ្រឹះចន
"ហត់ណាស់នៀក~~~"មកដល់ក្នុងភូមិគ្រឹះភ្លសមថេយ៍ផ្ដួលខ្លួនលើសាឡុងភ្លាមតែម្ដង
"ជីរ៉ាយកទឹកមកនេះហើយអោយគេជញ្ជូនឥវ៉ាន់និងខោអាវថេយ៍ទុកក្នុងបន្ទប់យើងផង"ជុងហ្គុកចង្អុលប្រាប់ជីរ៉ាមុននិងទៅអង្គុយក្បែរថេយ៉ុងហើយទាញជើងថេយ៍មកគក់ច្របាច់ថ្នមៗ
"ហិហិស្រួលខ្លួនណាស់"ថេយ៍សើចខខិករួចបិទភ្នែកចង់គេង
"ថេយ៍ហា~គេងមិនបានទេពេលល្ងាចបែបនេះប្រយ័ត្នយប់គេងមិនលក់ហើយច្បាស់ជាត្រូវខ្មោចលងមិនខានទេ"ជុងហ្គុកអង្រួលថេយ៉ុងតិចតួច
"អួយមានចឹងដែលចឹងអូនមិនគេងទេ"និយាយហើយគេក៏ងើបមកអង្គុយវិញ
"ជុង!អូនសួរមួយបានទេ?"សុខៗថេយ៍ស្រាប់តែហៅឈ្មោះជុងហ្គុក
"អ្ហឹម?"ជុងហ្គុកក្រហឹមបន្តិចបញ្ជាក់ថាអោយសួរ
"រាល់ថ្ងៃនេះបងមានអ្នកសង្សារនិងប្រពន្ធប៉ុន្មាននាក់?"ថេយ៍
"បងមានតែប្រពន្ធបងម្នាក់និងហើយ"ជុងហ្គុកញញឹមរួចត្បុលក្បាលចូលទៅក្នុងអាវរបស់ថេយ៍
"បងកុហក!!ឆ្លើយប្រាប់អូនមក"ថេយ៍រុញគេចេញហើយសួរដដែល
"ហ៉ើយ!!គឺមាន6នាក់ហើយក្នុងនោះគ្មានអូនទេ"ជុងហ្គុកតបឡើងផុយ
"គ្មានអូន?ចុះបងចាត់ទុកអូនជាអ្វីរយ:ពេល3ឆ្នាំមកនេះបងមិនដែលស្រឡាញ់អូនទេឬហឹកឆ្លើយមកជុងហឹកៗ"ថេយ៍ងើបឈរសួរទៅប្ដីទាំងក្តុកក្តួលអ្នកណាមិនឈឺ?រៀបការស្របច្បាប់មានអាតាសុីវិលត្រឹមត្រូវបែរជាមកនិយាយបែបនិងទៅវិញ?
"ជាអ្នកដទៃ..ចឹងដឹងមូលហេតុមែនទេ?ក៏ព្រោះតែយើងមិនបានស្រឡាញ់ឯងតាំងពីដើមមកម្លេះអាល្ងង់អើយយើងបោកឯងដល់ទៅ3ឆ្នាំហើយនៅមិនដឹងទៀត?យើងស្អប់ឯងណាស់យើងចង់លែងលះយើងសងសឹកបានរួចទៅហើយ"ជុងហ្គុកងើបឈរពេញកម្ពស់ដៃចាប់ច្របាច់ថ្កាមថេយ៉ុងស្ទើបាក់ហើយក៏ប្រលែងវិញពេលនិយាយចប់
"ហឹកៗអូនខំគិតថាបងដឹងខុសតែចុងក្រោយវាខុសស្រឡះពីអ្វីដែលអូនគិតហឹកៗបងសងសឹកអូនអស់ចិត្តហើយចឹងយើងលែងគ្នាទៅហឹកៗ"បន្ទាប់ពីរួចពីជុងហ្គុកថេយ៍ក៏និយាយឡើងមកព្រោះនាយទ្រាំមិនបានពេលលឺថាប្ដីខ្លួនបោកខ្លួនហើយថែមទាំងស្អប់ខ្លួនទៀត
"ហឹសវាមិនទាន់ចប់ទេក្មេងតូចពីមុនយើងពិតជាចង់អោយឯងចេញឆ្ងាយពីយើងតែសម្លេងថ្ងូរនិងសម្រែកឈឺចាប់របស់ឯងធ្វើអោយយើងមានក្ដីសុខដូច្នេះហើយឯងដេកចាំតែថ្ងូរអោយបងស្ដាប់ទៅប្រពន្ធសម្លាញ់ចិត្ត"និយាយហើយគេក៏រុញក្បាលថេយ៉ុងពេញកម្លាំងដៃហើយជ្រែងហោប៉ៅដើរឡើងទៅលើបាត់
"....."ថេយ៉ុងដួលលើការ៉ូភ្លឹកគាំងនិងសម្ដីរបស់
ជុងហ្គុក
"ហឹកៗបើបងស្អប់អូនចាំបាច់សម្ដែងអោយអូនសប្បាយចិត្តហើយស្រឡាញ់បងលើសដើមធ្វើអីហឹកៗអូនពិតជាចង់ស្អប់បងណាស់តែអូនធ្វើមិនបានហឹកៗ"ថេយ៍អង្គុយយំលើការ៉ូមួយសន្ទុះធំដែល
"អ្នកប្រុសតូចអ្នកប្រុសធំអោយខ្ញុំមកអញ្ជើញអ្នកប្រុសតូចទៅបន្ទប់គាត់"ជីរ៉ាមកហៅថេយ៉ុងដែលកំពុងយំនោះដោយសេចក្ដីអាណិតពុនពេកតែនាងជួយអ្វីមិនបាន
"បាទបងហឹកបន្តិចទៀតខ្ញុំទៅ"ថេយ៍ជូតទឹកភ្នែកចេញតបទៅនាងខ្សាវៗរួចងើបដើរឡើងទៅលើ
*បន្ទាប់ជុងហ្គុក
*តុកៗ*តុកៗ*
ក្រាក~ដោយមិនលឺតបថេយ៍ក៏រុញទ្វាចូលទៅ
"មាន..ឯណាជុង??ជុងនៅឯណា?"ថេយ៍រុញទ្វាចូលទៅមិនឃើញជុងហ្គុកស្រាប់តែ
"អាយ!!!!"ថេយ៍ស្រែកឡើងភ្លាត់សម្លេងពេលឃើញសភាពរបស់ជុងហ្គុក

YOU ARE READING
???????????????????
Romance"??????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????..?????????????????????????????????????????????????????????????????????"??????