抖阴社区

Ep 18:???????(???)

340 18 1
                                    

    "បាទ...តែខ្ញុំពិតជាមិនដឹងពិតមែនថាគេពរពោះកូនរបស់ខ្ញុំហើយ..."ជុងហ្គុកងក់ក្បាលហើយក៏អោនមុខចុះរៀបនិងនិយាយបន្តក៏មានសម្លេងស្រែកកាត់
    "បានហើយ!ខ្ញុំគិតថាខ្ញុំគួរតែលែងលះហើយហើយទារកនេះទុកអោយខ្ញុំជាអ្នកមើលថែគេដោយខ្លួនឯង"ថេយ៉ុងស្រែកកាត់ចង្វាក់ជុងហ្គុកហើយក៏និយាយសម្លេងខ្សោយៗដូចរាល់ដង
    "ហុឹមណ្ហើយពួកយើងស្រេចតែកូនចុះបើកូនថេយ៍ទ្រាំមិនបានស្អែកនេះប៉ានិងប្រញាប់រៀបចំឯកសារជូនទៅតុលាការអោយពួកឯងអោយរហ័សអូ!កុំភ្លេចមកយកអ្វីដែលប៉ារៀបចំអោយផងណា៎"លោកម្ចាស់និយាយទាំងក្រៀមក្រំចិត្តដែលបាត់បងកូនប្រសារល្អនិងទាយាទតែមួយគត់ដែលគាត់តែងតែចង់បានបំផុតព្រោះបន្ទាប់ពីជុងហ្គុកទៅគឺត្រូវតែជាកូនរបស់ជុងហ្គុកនិងហើយជាអ្នកបន្តវង្សត្រកូលជាច្រើនជំនាន់នោះ
   "ទេ!ថេយ៍យើងកុំលែងគ្នាអីបង..បងមិនចង់លែងលះនោះទេទុកឱកាសអោយបងកែខ្លួនណាថេយ៍បង..បងសន្យាបងពិតជាស្រឡាញ់អូននិងកូនណាស់កុំចាកចោលបងអី..."ជុងហ្គុករត់ទៅអោបថេយ៉ុងពីក្រោយជាប់មិនអោយថេយ៉ុងចេញពីនាយឡើយ
    "មែនហើយថេយ៍..ចាត់ទុកថាម៉ាក់សុំអង្វរចុះផ្ដល់ឱកាសអោយកូនប្រុសម៉ាក់ម្ដងទៀតចុះណាមានឯងនិងកូនគឺជាផ្នែកនៃការបំពេញចន្លោះរបស់គ្រួសារចន"លោកស្រីចនក៏រហ័សទៅកាន់ដៃថេយ៉ុងមកកាន់ដើម្បីលួងលោម
    "ប៉ាក៏គិតដូច្នេះដែល"លោកម្ចាស់ចនក៏មកកាន់ដៃថេយ៉ុងម្នាក់ទៀត
    "ណ្ហើយ~~នៅក៏នៅប៉ុន្តែបើមានរឿងនេះម្ដងទៀតកុំថាឡើយវត្តមានសូម្បីតែដានជើងខ្ញុំនិងកូនក៏បងគ្មានថ្ងៃបានឃើញដែល!"ដោយអស់ជម្រើសក៏ព្រមរស់នៅ(ការពិតទៅនាយមិនបានចង់លែងលះអីទេតែចេះតែសម្ដែងទៅព្រោះដឹងថាគេទ្រល្បិចដូចអ្នកអានចឹង👄💅🏻)
    "បង....បងសន្យា"ជុងហ្គុកដៃអោបប្រពន្ធជាប់មិនរបេះមាត់និយាយបែបសម្ដីអង្វរក
    "ល្អ!ៗ..ចឹងអាគីយកឥវ៉ាន់ក្នុងឡានមកអោយគេរៀបចំទុកចុះអូ!ហើយពួកកូនញាំអីហើយឬនៅ?បើនៅទេតោះទៅញាំអីជុំគ្នាម្ដងទៅ"លោកម្ចាស់ចនស្ងាត់ហើយក៏និយាយឡើង
    "តោះតោះ!"ជុងហ្គុក
    "អេ!អេ៎ឈប់សិនខ្ញុំសុំរៀបចំខ្លួនសិនកុំអោយអ្នកដទៃមើលមកឃើញកូនប្រសារគ្រួសារចនទាំងមូកតែរៀករាកថ្នាក់នេះ"ថេយ៉ុង
    "បាន!បាន!លឿនៗមកណាម៉ាក់ឃ្លានណាស់នៀក"លោកស្រីចននិយាយទាំងយកដៃស្ទាបពោះហើយក៏សើចយ៉ាងរីករាយ
    "បាទកូននិងព្យាយាមអោយរហ័ស"ថេយ៉ុងនិយាយរួចក៏រត់ឡើងទៅបន្ទប់ភ្លាម
    "ចាំបងផងមើល"ជុងហ្គុកក៏រត់យ៉ាងលឿនទៅតាមប្រពន្ធខ្លួន
  *5នាទីក្រោយ
   "រួចរាល់ហើយម៉ាក់"ថេយ៉ុង
   "តោះយើងទៅ"ជុងហ្គុកកាន់ដៃថេយ៉ុងបណ្ដើរចុះមកយ៉ាងហំហាន
*ចាប់តាំងពីថ្ងៃនោះមកជុងហ្គុកគេមើលថែថេយ៉ុងខ្លាំំងណាស់ប្រពន្ធប្រើអីវាយដំច្រំធាក់បានតាមចិត្តហើយក្រុមហ៊ុនក៏នាយមិនសូវបានទៅព្រោះរវល់បម្រើប្រពន្ធសម្លាញ់ចិត្តរបស់នាយនោះឯងរហូតដល់ថ្ងៃមួយ
   "ជុងហ្គុក!ថេយ៉ុង!នៅផ្ទះទេកូនប៉ាម៉ាក់មកលេងណា៎"លោកស្រីចនដើរមកដល់ក្នុងផ្ទះហៅកូនៗរបស់គាត់ទាំងសប្បាយចិត្ត
   "អា៎យ!!!!!អ្វីនិង???"លោកស្រីចនក្រលែកឃើញជុងហ្គុកកំពុងធ្វើម្ហូបនៅក្នុងចង្រ្កានបាយធ្វើអោយគាត់ភ្ញាក់ផ្អើលស្ទើគាំងបេះដូងព្រោះវាជាលើកទីមួយហើយដែលជុងហ្គុកចូលចង្រ្កាន(គេកូនអ្នកHave😓)
  "កើតអី!!!កើតអីនិងជុង!!!"ថេយ៉ុងដើរចូលមកក្នុងផ្ទះទាំងត្រហេបត្រហប
  "Omgggថេយ៉ុង"លោកស្រីចនកាន់តែភ្ញាក់ផ្អើលទៀតពេលបានឃើញរូបរាងថេយ៉ុងពេលនេះ
  *ថេយ៉ុងពេលនេះរូបរាងនៅតែស្អាតស្បែកក៏កានើតែសតែអ្វីដែលភ្ញាក់ផ្អើលគឺពោះរបស់គេធំហើយមិនសល់ពេលប៉ុន្មានទៀតទេដល់ពេលសម្រាលហើយព្រោះថ្ងៃនេះជាថ្ងៃទី10នៃ9ខែរបស់នាយក្នុងការពពោះកូនប្រុសមួយនេះ
  "ហូយម៉ាក់កូនស្មានតែមានអ្វីធំដុំ..មកម៉ាក់អង្គុយសិនមក"ថេយ៉ុងដកដង្ហើមបន្តិចរួចក៏ទាញម៉ាក់មកអង្គុយចុះក្បែរខ្លួន
  "មែនហើយខ្ញុំភ័យសឹងស្លាប់ហើយ"ជុងហ្គុកងាកមកសម្លក់មុខម្ដាយដែលមកបង្វែរការផ្ដោតអារម្មណ៍ហាន់សាច់របស់នាយ
  "ម៉ាក់ភ្ញាក់ផ្អើលពេកនិងណា៎ម៉ាក់សុំទោសទៅ!!!"លោកស្រីចនក៏រហ័ខ្នើយនៅសាឡុងហោះ
  *ផឹប*ខ្នើយមួយនៅសាឡុងក៏ហោះទៅបុកកណ្ដាលមុខជុងហ្គុក
  "អូយ!!!"ជុងហ្គុក
  "នៅនិយាយស្អីទៀតហាន់អោយលឿនៗទៅនៅមួយៗនៅនិងពេលណាបានញុាំចង់ញុាំបាយម៉ោង2ថ្ងៃត្រង់ឬ?រើសខ្នើយមកទុកផង!"ថេយ៉ុងសម្លុតដាក់ជុងហ្គុកបន្តិចរួចក៏ងាកមកនិយាយជាមួយម្ដាយក្មេកវិញ
  "បា៎...បាទ"ជុងហ្គុកតបទាំងញ័រៗហើយកាន់ខ្នើយមកទុកយ៉ាងលឿន
  "....."លោកស្រីចននិយាយមិនចេញព្រោះគាត់មិននឹកស្មានថាកូនប្រុសគាត់ឈ្នះគ្រប់គ្នាមកចាញ់តែប្រពន្ធមួយ
  "ចុះឯណាប៉ានោះម៉ាក់?"ថេយ៉ុងដោយមិនឃើញឪពុកក្មេកក៏សួររក
   "ប៉ារវល់នៅក្រុមហ៊ុននិងណា៎អេហើយមិចក៏មិនប្រើអ្នកបម្រើហេតុអ្វីអោយប្ដីធ្វើម្ហូនបែបនេះ?"លោកស្រីចនទើសចិត្តនិងជុងហ្គុកធ្វើម្ហូបពេកក៏លាន់មាត់និយាយទៅ
   "បើមិនអោយធ្វើការងារខ្លះ...អួយឈឺហឹក...ឈឺពោះណាស់ម៉ាក់ជុង..ជុងជួយអូនផងហឹកៗ"ថេយ៉ុងនិយាយសុខក៏បែកទឹកផ្លុសផុចឈឺពោះភ្លាមៗនៅកន្លែងកើតហេតុ
   "ហាស់!!!!អាគី!!!យកឡានជូនប្រពន្ធយើងទៅពេទ្យឥឡូវនេះ!!!!"ជុងហ្គុកគ្រាន់តែលឺប្រពន្ធស្រែកភ្លាមបកតលែងកាំបិតដោះស្រោមដៃរត់ទៅបីប្រពន្ធភ្លាម
  *មន្ទីរពេទ្យ
   "ជួយ!!!ជួយ!!លឿនបន្តិចមកកូនប្រសារខ្ញុំឈឺពោះកើតកូនហើយ!!!!"លោកស្រីចនមកដល់ក្នុងមន្ទីរពេទ្យភ្លាមស្រែកជំទាលហៅគ្រូពេទ្យពេញនិង
  *គ្រូពេទ្យក៏រហ័សរត់មកទទួលយ៉ាងលឿន
   "អាឡូ!!!!អាឡូប៉ា!!ថេ..ថេយ៍នៅពេទ្យ(ទឺតៗ)"ជុងហ្គុកដៃដល់ថ្នាក់និយាយទូរស័ព្ទមិនកើតក៏ច្រលំដៃចុចបិទបាត់
   "ថេយ៍!!កើតអីចេះ"លោកម្ចាស់ចនគ្រាន់តែលឺថានៅពេទ្យភ្លាម
   "ចូលរួមអបអរសាទរផងលោកអ្នកប្រុសតូចបង្កើតបានកូនប្រុសមួយហើយ!"ដុកទ័រចេញមកទាំងអរជំនួសប្រាប់ពួកគេ
   "យេស!!!!!"ជុងហ្គុកអររហូតដល់ស្រែកមិនខ្មាស់គេបន្តិច
    "ហ៎ាស!!!!!កូនប្រុស!!"លោកម្ចាស់ចនមកដល់ចំពេលដែលដុកទ័រចេញមក
    "ល្អណាស់!!!!"លោកស្រីចន
  *2ឆ្នាំក្រោយមកកូនរបស់ថេយ៉ុងនិងជុងហ្គុកធំធាតឡើងយ៉ាងមានផាសុខភាពឯថេយ៉ុងនិងជុងហ្គុកវិញពួកគេកាន់តែស្រឡាញ់គ្នាពីមួយថ្ងៃទៅមួយថ្ងៃខ្លាំងទៅៗ
   "ប៉ាប៉ាង៉ាៗកូនឃ្លានង៉ាៗ"ជុងយ៉េស្រែកយំភ្លាមទាំងកណ្ដាលយប់ម៉ោងប្រហែល3-4ទាបភ្លឺមិនអោយម៉ាក់ប៉ាវាបានគេងអោបគ្នាស្រួលឡើយ
  *ផឹប!!!!!"
   "អូយថេយ៍!!"ជុងហ្គុកកំពុងតែគេងលក់ស្រួលក៏មកភ្ញាក់និងការធ្លាក់ពីលើគ្រែដោយស្នាដៃប្រពន្ធសម្លាញ់ចិត្តរបស់នាយនោះ
   "ហិហិអូនភ័យកូនយំពេកនិងណា៎ទៅទៅឆុងទឹកដោះគោបន្តិចទៅអូនលួងកូនចាំពេលកូនធំបន្តិងអូនអោយច្រើន"ថេយ៉ុតសើចបន្តិវហើយក៏លើកកូនមកបី
   "ពិតមែនឬជុបៗប្រពន្ធសម្លាញ់ចិត្ត!!"ថើបរួចនាយក៏ឆុងទឹកដោះគោអោយកូនតាមប្រពន្ធប្រើ
  *មួយសន្ទុះមកជុងយ៉េក៏ឈប់យំ
    "បានគេងហើយ~~"ថេយ៉ុងនិងជុងហ្គុកសម្រូតខ្លួនដាក់លើពូកនិយាយតិចៗដំណើរគ្នាទាំងសប្បាយចិត្តស្រាប់តែ.....
    "ង៉ាៗៗ~~"អាក្បាលខូចជុងយ៉េក៏ស្រែកយំបន្លឺម្ដងទៀតខ្លាំងជាងមុនទៀត
    "ហឹកៗ"ថេយ៉ុងចេញយំមកតែម្ដង
    "មានកូនពិបាកយ៉ាងនេះសុំតែមួយបានហើយលោកអើយហឺ"ជុងហ្គុកចង់យំបន្តិចអីបន្តិចហើយក៏ងើបទៅលួងកូន

By Daisyz.
              
                  ៚ចប់ដោយបរិបូរណ៍៚

  

You've reached the end of published parts.

? Last updated: Mar 23 ?

Add this story to your Library to get notified about new parts!

???????????????????Where stories live. Discover now