抖阴社区

Ep 10:?????????

244 16 2
                                    

  *មកដល់សួនខាងក្រោយមន្ទីពេទ្យ
    "នៅត្រង់និងហើយអង្គុយស្រូបយកខ្យល់អាកាសទៅ"ជុងហ្គុកបញ្ឈប់រទេះរួចអោនទៅចាក់គន្លឹះកុំអោយវារបូតខ្លាចរអិលរទេះ
   "ជ..ជុងមិញនេះបងស្ដាប់លឺអ្វីដែលទេ?"ថេយ៉ុងស្ងាត់បន្តិចក៏សម្រេចចិត្តសួរទៅជុងហ្គុក
   "មិនបានលឺស្អីទេ"រាងក្រាស់ដែលកំពុងអោនចាក់គន្លឹះក៏ស្កុបបន្តិចហើយក៏តបវិញ
   "ហឹម..អូនសុំបងរឿងមួយបានទេ"ថេយ៉ុង
   "រឿងស្អី?"ជុងហ្គុកតប
   "បងកុំមានស្រីបានទេ..ហឹកបងធ្វើបាបរាងកាយឬចិត្តអូនវាមិនឈឺដល់បងយកស្រីមកបញ្ឈឺរអូនទេហឹកៗអូនសុំណាជុង"ថេយ៉ុងអោនមុខចុះបណ្ដើររៀបរាប់បណ្ដើរ
   "....."ជុងហ្គុកមិនតហើយក៏អង្គុយលើបង់មន្ទីពេទ្យដែលខ្លួនដាក់រទេះរុញក្បែរនោះហើយទាញទូរស័ព្ទមកចុចធ្វើមិនដឹងគេធ្វើបែបនែះបញ្ជាក់ថាគេមិនយល់ព្រមទេ
   "ហឹក.."ថេយ៉ុងយំចេញមកបន្តិចហើយក៏ខំទប់វិញ
   "ស្ងាត់មាត់!!តែយើងលឺសម្លេងមួយហឹកទៀតឯងប្រាកដជាងាប់នៅទីនេះមិនខាន"ជុងហ្គុកទាញកអាវរបស់ថេយ៍ឡើងលើបន្តិចរួចទម្លាក់ចុះវិញ
   "...."រាងស្ដើងព្យាយាមទប់សម្លេងឯទឹកភ្នែកនៅតែធ្លាក់ចុះជារឿយៗ
   "ចាំបន្តិច"បន្ទាប់ពីស្ងាត់មួយសន្ទុះជុងហ្គុកក៏ហាមាត់និយាយមុនទៅ
   "ហ្អឹម"ថេយ៍
*ជុងហ្គុកចេញទៅបានយូរបន្តិចស្ដ្រីចាស់ម្នាក់ក៏ដើរចូលមកនិយាយជាមួយថេយ៉ុង
   "អីយ៉ា!!ក្មួយថេយ៍ក្មួយកើតអីបានមកនូវទីនេះហើយឯងមិនដឹងរឿងទេឬ?"អ៊ុំម្នាក់នោះមកអង្គុយជិតថេយ៉ុងចោទសួរគេផងសួរសុខទុក្ខផង
  "រឿងអ្វីទៅអ៊ុំ?"ថេយ៍
  "គឺរឿងដែលប៉ាម៉ាក់របស់ឯងត្រូវគេសម្លាប់ហើយយើងលឺគេថាម្នាក់នោះជាម៉ាហ្វៀរធំម្នាក់គ្មានអ្នកណាហ៊ានប្ដឹងគេនោះហើយយើងក៏មិនដឹងច្បាស់ដឹងតែថាថ្ងៃដែលគាត់ត្រូវគេបាញ់នោះយើងលឺពួកគាត់ស្រែករកឯងយើងសរសើរម៉ាហ្វៀរនិងហ្មងសម្លាប់ហើយថែមទាំងយកសាកសពមករៀបចំទុកដាក់អោយក្នុងផ្ទះទៀតដំបូងមានអ្នកទៅប្ដឹងប៉ូលិសដែលតែពួកគេមិនបានខ្វាយខ្វល់ហើយដេញអ្នកប្ដឹងនោះទៀតនេះហើយអំណាចលុយ"អ៊ុំចាស់
   "ហឹកហឹកហេតុអីបានជាខ្ញុំមិនដឹងអ្វីសោះអញ្ចឹងហឹក3ឆ្នាំហើយខ្ញុំទើបតែដឹងហឹកម៉ាក់ប៉ាហឹកៗហឺ"ថេយ៉ុងយំបណ្ដើរទះតប់ខ្លួនឯងបណ្ដើរមិននឹកស្មានថាខ្លួនមិនដឹងសូម្បីតែឪពុកម្ដាយខ្លួនស្លាប់ហើយកាន់តែឈឺចាប់ដែលដឹងថាប្ដីដែលខ្លួនអោបជាប់ទ្រូងអស់រយ:ពេល3ជិត4ឆ្នាំនោះជាអ្នកសម្លាប់ឪពុកម្ដាយរបស់គេ
  "ណែ៎!!!ឯងមកនិយាយស្អីដាក់ប្រពន្ធយើងចេញ!!ចេញអោយឆ្ងាយទៅ"ជុងហ្គុកដើរមកដល់ឃើញថេយ៉ុងកំពុងវាយខ្លួនឯងនោះគេក៏រហ័សរត់ចូលមកហើយរុញច្រានអ៊ុំចាស់ដែលនិយាយជាមួយថេយ៉ុងចេញ
  "ប្រពន្ធ???????"អ៊ុំចាស់នោះធ្វើមុខឆ្ងល់ៗគាត់មិនដែលបានឃើញបុរសសង្ហារូបរាងសមសួនជាអ្នកមានមិនសមណាយកថេយ៉ុងជាប្រពន្ធសោះគាត់ឈរគាំងមួយសន្ទុះហើយក៏ដើរចេញបាត់ទៅ
  "វានិយាយស្អីខ្លះហើយបានជាឯងក្លាយជាបែបនេះ?"ជុងហ្គុកចាប់ដៃថេយ៉ុងជាប់
  "ហឹកៗ...ហឹកហឹកៗហឹកៗ"ថេយ៍មិនតបគិតតែពីយំ
  "មិនលឺយើងសួរទេអី!!!!ឆ្លើយមក!!"ជុងហ្គុកសម្លុតពេលដែលឃើញថាថេយ៍មិនឆ្លើយ
  "អ្នកជម្ងឺឈ្មោះថេយ៍នៅឯណា??អ្នកប្រុសដល់ពេលចាកចេញហើយ"អ្នកគ្រូពេទ្យម្នាក់ចូលមកប្រកាស់សួររកថេយ៉ុង
  "..."ជុងហ្គុកស្ងាត់មាត់រួចប្រលែងដៃថេយ៉ុងហើយក៏អូសគេចេញទៅ
*បន្ទប់ថ្នាំ
  "សូមលោកចនព្យាយាមបន្តិចក្នុងការមើលថែអ្នកជម្ងឺនិងពេលដែលធ្វើសកម្មភាពសូមថ្នមគេខ្លះផងព្រោះដូចខ្ញុំលើកឡើងដដែលៗអញ្ចឹងអ្នកជម្ងឺខ្សោយណាស់គេមិនដូចបុរសដទៃនោះទេសង្ឃឹមថាលោកចននិងយល់ហើយនេះជាថ្នាំសម្រាប់គេលេបរហូតទាល់តែគេជាលែងឈឺត្រង់របួស1ថ្ងៃ 3ពេល ព្រឹក ថ្ងៃ យប់ ក្រោយបាយរួចអរគុណ"ដុកទ័របន្ទាប់ពីរៀបរាប់ចប់ក៏ហុចថ្មាំសម្រាប់ថេយ៉ុង
  "អរគុណច្រើនហឹលោកគ្រូពេទ្យ"ថ្ពាល់នៅដាមទឹកភ្នែកតិចនោះលើកឡើងនៅពេលដែលថេយ៉ុងញញឹមទទួលថ្នាំឯមើលមុខជុងហ្គុកវិញដូចគេចងបាញ់ចឹងមិនខ្ចីញញឹមបន្តិចសោះ
*ក្នុងឡាន
   "ជុងហឹកអូនសួរមួយបានទេ?"បន្ទាប់ពីជិះចេញពីមន្ទីពេទ្យបានឆ្ងាយបន្តិចថេយ៉ុងក៏ចាប់ផ្ដើមនិយាយ
   "ចាំដល់ផ្ទះ"ជុងហ្គុកទាំងសម្លេងនិងមុខស្មើដៃចុចទូរស័ព្ទតាមទម្លាប់របស់នាយ
*ភូមិគ្រិះចន
  "អ្នកប្រុសតូចនិងអ្នកប្រុសធំអញ្ជើញ"អ្នកបម្រើ
  "អាហារឆ្អិនហើយអ្នកប្រុសតូចអាហារថ្ងៃនេះសុទ្ធតែប៉ូវៗទៀតផង"ជីរ៉ាដើរមកទទួលអ្នកអ្នកទាំងពី
   "ខ្ញុំញាំអីរួចហើយអរគុណច្រើនអ្នកទាំងអស់គ្នា ខ្ញុំគ្រាន់តែ..."ថេយ៍តបទៅវិញទាំងសម្លេងខ្សាវៗ
   "បានហើយទីសម្រាកទៅ"ជុងហ្គុកហាក់មិនចង់អោយថេយ៍ប្រាប់គ្រប់គ្នាក៏បង្អាក់
*ក្នុងបន្ទប់
   "សួរស្អីក៏សួរអោយលឿនមក"ជុងហ្គុកទ្រោបខ្លួនអង្គុយលើកៅអីធ្វើការហើយក៏ងាកមកសម្លឹងថេយ៉ុង
   "អ្ហឹមបង..បងអ្នកសម្លាប់ម៉ាក់ប៉ាអូនមែនទេ..ហឹកៗៗ"ថេយ៉ុងចោទសំណួររួចក៏យំយកៗ
   "ដឹងមកពីណាឆ្កួតទេឬ?"ជុងហ្គុករហ័សប្រកែក
   "កុំកុហកអូនថ្ងៃដែលបងថាគាត់យល់ព្រមនោះជាថ្ងៃដែលពួកគាត់ត្រូវគេសម្លាប់ហឹកៗ"ថេយ៉ុងងើបស្រែកដាក់កណ្ដាលមុខជុងហ្គុកខ្លាំងៗ
   "ហ៉ើយ!!!ត្រូវហើយយើងសម្លាប់ពួកវាហើយយើងក៏កុហកឯងរហូតមកដែលយើងក៏មិននឹកស្មានថាឯងល្ងង់ជឿយើងដល់ថ្នាក់និងដែលមនុស្សល្ងង់ស្រួលបោកដូចជាឯងបែបនេះទើបគ្មាននរណាស្មោះនិងឯងហុឹសគួរអោយអស់សំណើចដែលយើងយកខ្លួនរបស់យើងទៅប្រឡាក់និងមនុស្សសម្រាមដូចឯងអូហើយឯងមិនបាច់គិតថាចង់ចេញពីនេះឬក៏លែងលះនោះទេព្រោះវាមិនអាចទៅរួច!ឯងត្រូវតែបម្រើយើងសងយើងរហូតដល់ថ្ងៃដែលឯងងាប់ទៅចាំទុកក្នុងខួររបស់ឯងទៅគីមថេយ៉ុងថាយើងនៀកគឺស្អប់ឯងខ្ពើមឯងមិនដែលស្រឡាញ់ឯងនោះទេហាហា"ជុងហ្គុកងើបឈរពេញកម្ពស់អោនប្រាប់ថេយ៍រួចក៏ចេញទៅបន្ទប់ធ្វើការបាត់
   "ហឹកៗហឹកអូនស្អប់បងហឹកៗបងអាក្រក់ណាស់ចនជុងហ្គុកហឹកៗ"ថេយ៉ុងសម្លឹងផែនខ្នងដែលដើរចេញទៅនោះទាំងស្រែកយំផងយកខ្នើយគប់ផង

By Daisyz

???????????????????Where stories live. Discover now