"អ្នក..អ្នកនាងម៉ាគីម៉ា??"អ្នកយាមទ្វារលាន់មាត់ឡើងពេលឃើញនារីជប៉ុនម្នាក់នៅខាងមុខខ្លួន
"ចៀសចេញបន្តិច"ម៉ាគីក្រវាស់ដៃលើខ្យល់បង្ហាញសញ្ញាថាអោយចេញពីមុខនាង
"តែអ្នកប្រុសធំមិនអនុញ្ញាតអោយអ្នកដទៃចូលទេ"អ្នកយាមទ្វានោះនៅតែឈរអោននៅមុខម៉ាគីម៉ាតតាំង
"ឯងមើលមកខ្ញុំសមជាអ្នកដទៃឬ?"ម៉ាគីសកទៅអ្នកយាមនោះវិញ
"តែ..អូយ"អ្នកយាមនោះរកប្រកែកទៀតតែក៏ត្រូវមួយជើងរបស់បុរសជាអង្គរក្សសង្ហាម្នាក់របស់ម៉ាគីម៉ា
"អ្នកនាងប្រាប់អោយចេញក៏ចេញទៅមិនចេះស្ដាប់ទេឬយ៉ាងមិចអាចង្រៃ"កេនជីស្រែកដាក់បុរសនោះយ៉ាងតឹងសរសៃកបញ្ជាក់តិចណាគេនិយាយជាភាសាជប៉ុន(ស្រែកធ្វើអីបើអ្នកយាមនិងស្ដាប់អត់បានផងនិង😔😔😔)
"អូ..អូយហា៎ស????"អ្នកយាមទ្វារនោះខំងើបទាំងមុខលឺលើព្រោះគេអត់យល់ទេថាកេនជីនិយាយអី(ត្រឹមឈ្មោះនេះអ្នកធ្លាប់មើលរឿងchainsaw manប្រាកដជាស្គាល់ច្បាស់)
"គេប្រាប់ថាអោយចៀសនិងហើយបើមិនចង់ឈឺសាច់ចេញទៅ"អង្គរក្សម្នាក់ទៀតក៏ចូលមកសម្រួលព្រោះនាយដឹងបើបណ្ដោយអោយកេនជីជាអ្នកដោះស្រាយបុរសអ្នកយាមនោះប្រាកដជាស្លាប់មិនខានព្រោះកេនជីគេខ្លាំងណាស់
*ខាងក្នុងភូមិគ្រិះ
"បងជុង!!!!..នៅឯណានិងទៅធ្វើការហើយទេដឹងប្អូនខំមកលេងមិចធ្វើបែបនិងនៀក??"ម៉ាគីស្រែកឡោងៗពេញភូមិគ្រិះរកជុងហ្គុក
*ពួកគេធ្លាប់ជាគូដណ្តឹងពិតមែនតែម៉ាគីម៉ាមិនដែលស្រឡាញ់ជុងហ្គុកក្នុងនាមជាគូដណ្ដឹងទេនាងទុកជុងហ្គុកដូចបងប្រុសនាងចឹងឯជុងហ្គុកក៏ដូចគ្នាគេមិនដែលចាប់អារម្មណ៍ម៉ាគីម៉ាបន្តិចសោះទេម្ដងពីព្រោះពួកគេសុទ្ធតែមានម្ចាស់ចិត្តរៀងៗខ្លួន(ម៉ាគីនាងស្រឡាញ់អាគីយើងនោះអី🤭ឯជុងហ្គុកវិញគឺប្រាកដជាជេសុីនិងហើយព្រោះនាងម្សក់និងតែងតែនៅក្បែរគេគ្រប់ពេលដែលគេពិបាកចិត្តស្មុគស្មាញនិងឯកាគឺមានតែនាងម្នាក់គត់)ជ្រុលជាប្រាប់គ្នាយើងហើយមីនៗប្រាប់អោយអស់តែម្ដងទៅ
"រកស្អីទៀតហើយនាងច្រម៉ក់នេះ"ជុងហ្គុកដើរចុះមកយឺតៗតាមដំណើររាល់ដងរបស់ខ្លួនតម្រង់ចុះមក
"គឺមកលេងនិងហើយមិនឃើញមកទទួលខ្ញុំនៅប្រលានយន្តហោះសោះព្រឹកមិញនេះខ្ញុំខឹងអើយសែនខឹង"ម៉ាគីដើរមកអង្គុយនៅសាឡុងភ្ញៀវរៀបរាប់មួយខ្សែរដាក់កណ្ដាលមុខជុងហ្គុក
"មកពីប្រពន្ធបងឈឺទើបបងមិនបានទៅទទួលឯង"ជុងហ្គុកតបធម្មតាៗ
"ចុះឥឡូវឯណាគេនោះហើយស្អាតប៉ុនណាទៅចង់ឃើញណាស់នៀក"ម៉ាគី
"ជីរ៉ាទៅតាមថេយ៍មក"ជុងហ្គុកឃើញប្អូនចង់ឃើញក៏បញ្ជាអ្នកបម្រើអោយទៅហៅថេយ៍ព្រោះនាយក៏ចង់អួតសម្រស់ប្រពន្ធខ្លួនដែល
"*អីយ៉ាឈ្មោះមិនដូចស្រីកូរ៉េដទៃចឹងហើយឈ្មោះនេះស្រដៀងមនុស្សម្នាក់យ៉ាងមិចមិនដឹង?*"ម៉ាគីស្ងាត់នៅខាងក្រៅតែនាងលួចឆ្ងល់ក្នុងចិត្តម្នាក់ឯង
"អ្នកប្រុសតូច!អ្នកប្រុសតូចមានភ្ញៀវចង់ជួបអ្នកប្រុសតូច"ជីរ៉ាគោះទ្វារថ្នមៗ
"អ្ហឹម"ថេយ៍ដែលសម្ងំមើលទូរស័ព្ទនោះក៏តបប្រាប់
"មានការអ្វីចង់ជួបខ្ញុំឬ..ម៉ាគីម៉ា?"ថេយ៍ដើរចុះមកដោយមានជីរ៉ាជួយទប់គេពីខាងក្រោយ
"ថេយ៍?អូមិត្តសម្លាញ់យើងពិតជានឹកឯងណាស់ខាងជួបតែប៉ុន្មានឆ្នាំសោះឯងភ្លែកម្លេះថែមទាំងបានប្ដីអ្នកមានទៀតអស្ចារ្យណាស់សម្លាញ់"ម៉ាគីឃើញថេយ៉ុងហើយក៏រហ័សរត់មកអោបគេយ៉ាងណែន
"ហឹកៗយើងហឹកក៏នឹកឯងដែលម៉ាគី"ថេយ៍អោបមិត្តតបវិញទាំងទឹកភ្នែក
"មោះមោះកុំយំអីយើងខំមកលេងបងជុងនិងឯងណា៎"ម៉ាគីឃើញមិត្តយំបែបនេះនាងក៏ទាញដៃគេមកអង្គុយចុះនៅសាឡុងជាមួយគ្នា
"ហឹមចុះអ្នកទាំងពីរត្រូវជា??"ថេយ៉ុង
"អតីតគូដណ្តឹង"ជុងហ្គុកតប
"អតីតគូដណ្តឹង?អូបាទខ្ញុំខ្ញុំយល់ហើយ"ថេយ៉ុង
"មែនហើយតែឯងកុំយល់ច្រឡំអីពួកយើងបានផ្ដាច់ពាក្យយូមកហើយ"ម៉ាគី
"យើងមានទៅថាអីឯណា?"ថេយ៍តបវិញទាំងហួសចិត្ត
"និយាយចឹងឯណាអាគីនោះខ្ញុំមិនឃើញគេសោះខានឃើញយូរហើយងាប់បាត់ទេដឹង?"ម៉ាគីធ្វើមុខក្រញ៉ូវរអ៊ូដាក់គ្រប់គ្នា
"បើខ្ញុំស្លាប់មែនខ្ញុំនិងមកលងអ្នកនាងមុនគេតែម្ដង"អាគីមិនដឹងចេញមកពីណាឆ្លើយតបនិងម៉ាគី
"អួយ!!មកពីណានិង"ម៉ាគីកន្រ្តាក់ខ្លួនបន្តិច
"មកពីរៀបការទេដឹង?"អាគីឆ្លើយតប
"រៀបការជាមួយអ្នកណានាងនោះជានរណាគេហាស់!!!"ម៉ាគីងើបឈរសួរឡើងលឿនថែមទាំងសម្លុតទៀត
"អូអូខ្ញុំនិយាយលេងទេតើអ្នកនាងខឹងអីក៏ខឹងម្លេះស្រឡាញ់ខ្ញុំមែននិង??"អាគីធ្វើមុខខ្ចូតដាក់ម៉ាគី
"ស្រឡាញ់ក្បាលឯងអី?!"ម៉ាគីវាយក្បាលអាគីមួយដៃហើយក៏អង្គុយចុះវិញទាំងមុខអៀនៗ
"បានហើយ!បានហើយ!អាគីនៅក្រុមហ៊ុនយ៉ាងមិចហើយ?"ជុងហ្គុក
"បាទអ្នកប្រុសធំគឺថាដំណើរការយ៉ាងរលូនតែម្ដង"អាគី
"ហ្អឹមបងរវល់បន្តិចបន្តួចឯងនិយាយជាមួយថេយ៍ចុះ..អាគីមកតាមយើងមក"ជុងហ្គុកយកអាវក្រូហ្សេរបស់នាយងើបដើរចេញទៅខាងក្រៅបាត់
"បាយបាយអ្នកនាងនិងអ្នកប្រុសតូច"អាគីលើកដៃលាអ្នកទាំងពីរហើយក៏ដើរចេញទៅតាមជុងហ្គុកបាត់ទៅ
*ក្នុងឡាន
"អ្នកប្រុសធំចង់ទៅណាទៅ?"អាគីបន្ទាប់ពីចូលមកក្នុងឡានក៏សួរទៅចាហ្វាយខ្លួន
"ទៅទិញមឈូសដាក់ឯងទេដឹង?"ជុងហ្គុកតប
"អូ!!!ក្រុមហ៊ុន!!!"អាគីលាន់មាត់បន្តិចហើយក៏និយាយវិញ
*កាត់មកភូមិគ្រិះចនវិញ
"ថេយ៍ហា៎ឯងអាចបង្រៀនយើងធ្វើនំបានទេយើងឃើញថាឯងធ្លាប់ធ្វើអោយបងជុង"ម៉ាគីធ្វើសម្លេងទន់ៗដាក់ថេយ៉ុង
"នំអ្វីទៅ?"ថេយ៍
"គឺនំខេកនិងហើយ ~~មោះ"ម៉ាគីងើបឈរអូសដៃថេយ៍ចូលផ្ទះបាយបាត់ទៅ
*ក្នុងផ្ទះបាយពួកគេរៀបចំធ្វើយ៉ាងខ្វាត់ខ្វែង(អត់ហ៊ានរៀបរាប់ព្រោះមិនដែលចូលផ្ទះបាយចា៎អរគុណ)
"រួចរាល់ហើយភ្លក់សិនហិហិ"ម៉ាគីបន្ទាប់ពីឃើញថេយ៍លើកនំចេញមកក៏រហ័សរត់ទៅបេះញុាំ
"អួយក្ដៅៗ"ម៉ាគីរហ័សដកដៃមកផ្លុំដោយសារនំក្ដៅទើបតែឆ្អិនតែនាងបែរជាយកញុាំទៅវិញ
"ឯងនេះពិតជាមិនចេះគិតមែន!ទៅលាងទឹកទៅ"ថេយ៍ចាប់ដៃម៉ាគីមកមើលរួចក៏ដេញអោយនាងទៅលាងទឹកBy Daisyz

YOU ARE READING
???????????????????
Romance"??????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????..?????????????????????????????????????????????????????????????????????"??????