ទិដ្ឋភាពសាមញ្ញរបស់គូរស្នេហ៍មួយគូដែលស្រលាញ់គ្នារយៈពេលជាង៥ឆ្នាំ ពួកគេទាំងពីរមើលទៅនៅក្មេងប៉ុន្តែពិតជាផ្អែមល្ហែមណាស់។
" កុំលេងបែបហ្នឹងអី ទទឹកអូនអស់ហើយ " Tee លើកដៃបាំងមុខរបស់ខ្លួនពេលដែលអ្នកជាសង្សារក្រលាស់ដៃដែលសុទ្ធតែទឹកលាងកែវមកលើនាយ
" សើមមែនទេបងក្រលាស់ឱ្យអូនសើមហ្នឹងហើយ បើខ្លាំងក៏ក្រលាស់វិញមក " Thirdកាន់តែញញឹមស្រស់ហ្នឹងក្រលាស់ទឹកទៅលើTeeកាន់តែខ្លាំង។
" Thirdបានហើយៗ " Teeរត់ដើម្បីគេចតែThirdរឹតតែតាមក្រលាស់រហូតឡើងចង់សើមជោកពេញខ្លួនហើយ
" ហាសហាអូនចាញ់ហើយ " ThirdសើចចំអកលេងសើចទៅTeeដែរព្យាយាមគេច។
" មនុស្សចង្រៃយកទៅ " Tee ទ្រាំតែទឹកម្នាក់ឯងមិនបានក៏លើកកែវមួយពីទឹកដែលមានទឹកឡើងពេញជះទៅលើThird
" ហាសហាបងចាញ់ហើយ" Tee សើចសប្បាយលើកដៃចង្អុលសើចចំអកទៅសង្សារដែលកំពុងឈរស្ងៀមព្រោះតែជោគខ្លួន
" ចាំមើលណា " Thirdដោយគឺពេកក៏រត់មកចាប់ឱបនាយតូចពីខាងក្រោយរឹតឡើងណែនមិនឱ្យរត់រួចហើយក៏ទម្លាក់មាត់មកថើបកញ្ចឹងកពីក្រោយធ្វើឲ្យTeeរសើបប្រកាច់ពេញហ្នឹង។
" បានហើយៗ រសើបណាស់ ហិហិ" Tee រមូលខ្លួនសើចសប្បាយនិងគេចចេញ
នេះគឺជាគូស្នេហ៍មួយគូដែលស្រឡាញ់គ្នាតាំងពីក្មេងមកម្ល៉េះហើយបច្ចុប្បន្នពួកគេទើបតែមានអាយុ 19 ឆ្នាំតែប៉ុណ្ណោះ។
ពួកគេមានជីវភាពក្រីក្រត្រូវផ្គត់ផ្គង់គ្រួសារទើបមកធ្វើការជាអ្នករត់តុក្នុងហាងអាហារទាំងព្រឹកថ្ងៃល្ងាចម៉ោង 10:00 ចេញ។ នៅពេលដែលអស់ភ្ញៀវពួកគេក៏តែងតែធ្វើតួនាទីលាងកែវស្រានឹងប្រលែងគ្នាជារៀងរាល់ថ្ងៃ។ខាងនោះអស់ភ្ញៀវតែកន្លែងមួយនេះកាន់តែយប់កាន់តែមានភ្ញៀវកាន់តែច្រើនពេលខ្លះ 24 ម៉ោងទល់ 24 ម៉ោងព្រោះមនុស្សទាំងអស់នេះកំពុងតែឈ្លក់វង្វេងនិងល្បែងស្រីស្រា។
" ហ៊ើយ ឡាបល់យកអើយ " មនុស្សវ័យកណ្ដាលម្នាក់ក្រោមទះតុល្បែងផាំងព្រោះតែក្រពុលមុខចាញ់ច្រើនពេក។
" ឈប់លេងឈប់ស្អីហើយ " លោកស្អែកអាយ៉ូអាយ៉ារហូតមានមនុស្សមាឌមាំពីរនាក់ចូលមកចាប់ពីក្រោយ។

YOU ARE READING
??????????(?词?冲?词?メ?)
Romance???????????????????????????? ????????????????????????? ??????: 18+