抖阴社区

???????: ??????

776 66 13
                                    

សង្ខេប

លោកហៃទោះបីជាយកកូនឲ្យគេទៅហើយនៅតែមិនអាចចូលលេងល្បែងក្នុងកាស៊ីណូរបស់Dewបានដដែល ដូច្នេះហើយគាត់ក៏លេងនៅកន្លែងផ្សេងទៀតនឹងក្លាយជាមនុស្សប្រមឹកឡើងចង់ឆ្កួត។ តែលោកក៏ទទួលបានលុយខ្លះៗ ជារឿយពីDew ឲ្យដើម្បីចាយវាយ។

Dew វិញហេស៎ អ្នកនោះមានកូនហើយមិនអាចរួមរក្សជាមួយគ្នាបានក៏លែងដែលខ្វល់។ប្រាំបួនខែជាងមកនេះមិនស្រួលជួបគ្នាមិនបាន១០ដងផង ព្រោះនៅតែកាស៊ីណូដេកជាមួយមនុស្សផ្សេងទៀតរាប់លែងអស់ យូរៗមកផ្ទះម្តង បើមកក៏យប់ដែរដូច្នេះហើយទើបមិនដែលបានជួបគ្នា ព្រោះនាយតូចគ្មានកម្លាំងទេរកតែពេលសម្រាកហ្នឹងឯង។

បើនិយាយពីTee វិញគេទទួលយកមកធ្វើជាអ្នកបម្រើហ្នឹងឯង។រាល់ថ្ងៃនាយជួយធ្វើកិច្ចការងារផ្ទះបោសសំអាតធ្វើម្ហូបគ្រប់សព្វបែបយ៉ាងជាមួយមីងJe។
មួយថ្ងៃទៅមួយថ្ងៃការងារក៏ហត់កូនក៏ចាញ់ឡើងចង់រ៉ាំរ៉ៃខ្លួនទៅហើយប៉ុន្តែហាក់គ្មាននរណាម្នាក់ខ្វល់ខ្វាយសោះ។ មានកូនគ្មានអ្នកថែទាំពិបាកណាស់🙂

ដូចពេលនេះអញ្ចឹងពពោះគ្រប់ខែទៅហើយមកដេកក្នុងបន្ទប់តូចមួយម្នាក់ឯង ថ្ងៃនេះមិនបានចេញទៅធ្វើការព្រោះតែមិនស្រួលខ្លួន ឈឺពោះហ្នឹងឯង។

" ចុកពោះណាស់..." Tee ប្រឹងទ្រពោះព្យាយាមក្រោកពីគ្រែយឺតៗគោលបំណងចង់ចេញទៅក្រៅដើម្បីសុំជំនួយតែ

" អ៊ួយ~ ឈឺណាស់ ហឹក~ " គ្រាន់តែចុះពីលើគ្រែមិនទាន់បានពីរជំហានស្រួលបួលផងក៏ស្រាប់តែរអិលដួលដេកនឹងឥដ្ឋចុកមិនស្ទើរទេ

" ជួយខ្ញុំផង ហឹក~ " Tee ស្រែកយំគ្រែងលោមានអ្នកដើរកាត់ បើគេគ្រប់គ្នានៅខាងមុខទាំងអស់នាយច្បាស់ជាចប់មិនខាន( ហៅមិនឮ)

" ចុកណាស់ ..." នាយតូចដេកចំហៀងយកដៃមកក្តោបពោះព្រោះតែចុកខ្លាំងដូចជាចង់កើតហើយទើបឈឺយ៉ាងនេះ

" ជួយផងសុំអង្វរ ជួយកូនខ្ញុំផង " ទោះកម្លាំងខ្សត់ខ្សោយតែក៏ប្រឹងស្រែកដើម្បីជួយកូនខ្លាចមានគ្រោះថ្នាក់បើដួលបែបហ្នឹង

" ហឹក~~ ជួយផង~~ "

ជាសំណាងស្របពេលនោះមីងJe លើកអាហារពេលល្ងាចឲ្យក៏ឮសម្លេងស្រែកយំគាត់ក៏រត់យ៉ាងលឿនសំដៅទៅបន្ទប់នាយតូច។

??????????(?词?冲?词?メ?)Where stories live. Discover now