抖阴社区

???????: ????????

714 54 9
                                    

Dew បានឲ្យTeeដើរចេញដោយមិនបានឃាត់ឃាំង ទៅខ្វល់អី ផ្ទះក៏ស្គាល់ ឪគេក៏ស្គាល់ចង់ទៅទាញមកវិញពេលណាក៏បាន។ ( គ្រែងលោមិនស្រួលដូចមាត់🫵)

ឯTee ក៏ប្រញាប់មកផ្ទះងូតទឹករៀបចំស្លៀកពាក់ដើម្បីទៅធ្វើការទោះវាយឺតម៉ោងបន្តិចតែក៏បានមកធ្វើការមេកាន់លុយតិច។

Third រៀបចំជូនតុកៅអីទាំងគ្មានព្រលឹងក្នុងខ្លួនសោះ ព្រោះតែគិតអំពីសម្លេងដែលបានឮព្រឹកមិញ
' តើគេជាអ្នកណា? '

" Third~~~ " នៅសុខៗសម្លេងTeeបន្លឺឡើងThird ងាកមកយ៉ាងលឿន

" Tee~~ "Third ក៏រត់មកកាន់ដៃតូចជាប់ដោយក្តីបារម្ភ

" អូនមានកើតអីដែរទេ? "

" អូនមិនអីទេ"

" ហេតុអីព្រឹកមិញបងមិនឃើញអូននៅផ្ទះ? ហើយថែមទាំងមាននរណាម្នាក់លើកទូរស័ព្ទអូនទៀត? "

" គឺ... គឺយប់មិញអូនមិនស្រួលខ្លួន ហើយក៏សន្លប់នៅមុខផ្ទះសំណាងមានពូម្នាក់នោះមកជួយ " Tee ចេះតែរកលេសទៅ

" គួរតែអរគុណគាត់ហើយចឹង " Third ជឿឡើងស្លុងព្រោះនាយដឹងថាម្សិលមិញTeeពិតជាឈឺមែន។
មែនក៏មែនទៅចឹង ហើយពួកគេក៏បន្តធ្វើការងាររហូតដល់ម៉ោងចេញ

" Third... " Tee លើកមួកពាក់ហើយក៏ហៅThirdដែល កំពុងសារ៉េម៉ូតូចេញ

" យ៉ាងម៉េច? "

" អូនសុំទៅគេងផ្ទះបងដែរបានទេ? "

" ... ហេតុអី? " Third ភាំង

" អូនចង់គេចពីប៉ាអូនមួយរយៈ "
Third ក៏បានយល់ព្រមដោយមិនសង្ស័យព្រោះស្គាល់គ្នាតាំងពីក្មេងមកប៉ាចុងរបស់Teeធ្វើបាប់Teeខ្លាំងណាស់ វាយផងដំផង តាមពិតនាយក៏មិនចង់ឲ្យTeeនៅជាមួយប៉ាចុងហ្នឹងដែរ នាយបារម្ភខ្លាចគាត់ធ្វើបាបTee។

Thirdក៏នាំTeeមកផ្ទះ
" ផ្ទះបងរៀងរញ៉េរញ៉ៃបន្តិចហើយ " Third

" បាទ មិនអីទេ "

" បន្ទប់ទឹកនៅខាងនោះ ងូតទឹកឲ្យហើយទៅនឹងអាលបានគេងណា" Third
ចេញពីធ្វើការម៉ោង១០យប់ហើយ នាយខ្លាចនាយតូចងងុយក៏ដេញឲ្យងូតទឹក។

" បាទ " Tee មិនបដិសេធក៏យកកន្សែងពីដៃThird ចូលទៅងូតទឹកបាត់ទៅ មួយសន្ទុះក្រោយមកនាយក៏ចេញមកវិញដោយមានតែកន្សែងរុំមួយកំណាត់ក្រោម។
ស្បែកសរលោងនេះធ្វើឲ្យទាក់ភ្នែកThirdមើលនាយមិនដាច់ពីភ្នែក

??????????(?词?冲?词?メ?)Where stories live. Discover now