បើមនុស្សដែលយើងស្រឡាញ់សូមឲ្យយើងដោះលែងគេហើយយើងត្រូវតែលះបង់មែនទេ?
មែនហើយបើគេមិនចង់នៅជាមួយយើងផងគួរតែឲ្យគេទៅចុះទៅរកក្តីសុខដែលគេប្រាថ្នា
Tee សម្រក់ទឹកភ្នែកទាំងក្តីឈឺចាប់ពេញទ្រូងសម្លឹងមើលការចាកចេញរបស់ Dew។ នាយក៏ឈឺចាប់ដូចគ្នាប៉ុន្តែការយល់ច្រឡំធ្វើឲ្យនាយដាច់ចិត្តពីគេ
Ten ដែលចាំការពារម្ចាស់គ្រប់ពេលនោះពេលដែលឃើញDew ដើរចេញនាយក៏ទៅតាមពេលមកដល់កាត់មុខ Tee នាយក៏បោះពាក្យមួយប្រយោគ
" ហេតុអ្វីធ្វើបែបនេះ? លោកប្រុសព្យាយាមតាមរកឯងស្ទើរតែឆ្កួតទៅហើយ " Ten ដកដង្ហើមធំដោយក្តីអស់សង្ឃឹមរួចក៏រត់ទៅតាមDewបាន
តាមរកមែនទេ? តាមរកដើម្បីយកទៅបំពេញតណ្ហាហ្នឹងហេស៎?
ជូតទឹកភ្នែកសម្រួលអារម្មណ៍បន្តិចហើយក៏ចូលទៅក្នុងបន្ទប់ទឹកកន្លែងលាបូលាងដៃដើម្បីឆ្លុះកញ្ចក់មើលសភាពមុខខ្លួនឯងពេលនេះមុនហ្នឹងចេញទៅក្រៅទៅជួបDen។
" ហឹក~ ហឹក " Teeឱនក្បាលក្បង់ទឹកលុបមុខទាំងមិនអាចឈប់យំបាន ហេតុអ្វីដេញគេចេញហើយបែរជាឈឺចាប់បែបនេះ?
" ហឹក~~ " Tee ងើបមុខមើលកញ្ចប់ចំពោះមុខសម្រក់ទឹកភ្នែកជាហូរហែ ដេញគេចេញហើយគួរតែសប្បាយចិត្តមិនអញ្ចឹងហេតុអីក៏វាផ្ទុយមកវិញអញ្ចឹងទ្រូងពេលនេះស្ទើរតែប្រេះទៅហើយ។
" .... " នាយព្យាយាមសម្រួលអារម្មណ៍ប្រឹងទប់ទឹកភ្នែកនិងដង្ហើមដង្ហក់ បើយំទៀតភ្នែកនឹងហើមហើយ ណាមួយDen ប្រហែលកំពុងចាំនាយ។
ដែលស្របពេលនោះដែរសម្លេងមនុស្សចំណាស់ពីរនាក់និយាយដណ្តើមចូលមកក្នុងបន្ទប់ទឹកបណ្តើរ ដោយដើរទៅលាបូលាងដៃផ្នែកម្ខាងទៀត( ទល់ខ្នង)
" លោកJiគ្រែងមានកូនពីរនាក់មិនអញ្ចឹងហេស៎? ហេតុអីក៏និយាយថាមានកូនតែម្នាក់អញ្ចឹង មិនយល់ទេ? "
" មែនហើយគាត់មានកូនប្រុសពីរនាក់ប៉ុន្តែDew ជាកូនប្រពន្ធមុនហើយDenជាកូនប្រពន្ធក្រោយ "
" .... " Tee ដែលរៀបនឹងចេញទៅវិញហើយប៉ុន្តែដោយឮគេនិយាយពី Dew និង Den នាយក៏នៅស្ងៀមដើម្បីស្តាប់

YOU ARE READING
??????????(?词?冲?词?メ?)
Romance???????????????????????????? ????????????????????????? ??????: 18+