មនុស្សដែលស្អប់ទោះបីជាមិនឃើញមុខគ្រាន់តែឮឈ្មោះក៏ធ្វើ ឲ្យខូចអារម្មណ៍ដែរ។
" លោកDenរង់ចាំនៅខាងក្រោម ចង់ជួបលោក " Ten និយាយទាំងឃ្លាំមើលប្រតិកម្មDewព្រោះខ្លាចនាយនិយាយឈ្មោះហ្នឹងទៅធ្វើឲ្យDewប៉ះពាល់អារម្មណ៍
" .... ឲ្យគេចូលមក " Dew ស្ងាត់មាត់បន្តិចហើយក៏អនុញ្ញាតឱ្យគេចូលមក
" បាទ " Ten ទទួលបញ្ជាហើយក៏ចេញទៅអញ្ជើញDen
តុក.តុក . មួយសន្ទុះក្រោយមកសម្លេងគោះទ្វារបន្លឺឡើងជាសញ្ញាមកដល់
" អញ្ជើញលោក " Ten បើកទ្វារអញ្ជើញDen ឲ្យចូលទៅក្នុងហើយនាយក៏បិទទ្វារវិញ រួចហើយក៏ទៅធ្វើការបន្តទុកឲ្យគេនិយាយគ្នាចុះខ្ចិលស្តាប់
" បងប្រុស " Den ធ្វើការហៅបងប្រុសដែលអង្គុយស្ងៀមបែបព្រងើយកន្តើយមិនចង់ជួបមុខនាយ
Den ដឹងច្បាស់ថាDewស្អប់ប៉ាម៉ាក់ហើយក៏ស្អប់នាយដូចគ្នាប៉ុន្តែនាយមិនខ្វល់ខ្វាយច្រើនទេគឺនៅតែចង់រាប់អានបងប្រុសជានិច្ច។
កាល18 ឆ្នាំមុនDenមានអាយុ5ឆ្នាំហើយDewអាយុ11ឆ្នាំ
ពេលនោះDenនៅតូចណាស់ នាយពិតជាចង់មានគ្នាលេងជាមួយប៉ុន្តែDew ហាក់ដូចជាស្អប់នាយមិនលេងចូលនាយសូម្បីបន្តិច។ តែខ្ញុំមិនស្អប់គាត់នោះទេព្រោះឃើញថាប៉ាម៉ាក់តែងតែស្តីបន្ទោសគាត់រហូតប្រហែលជាគាត់ខូចចិត្តខ្លាំងហើយទើបមិនមានអារម្មណ៍លេង។" បងប្រុស " ក្មេងតូចDenដែលឃើញបងប្រុសមកសង្ងំអង្គុយយំនៅគម្លាតជញ្ជាំងក៏ចូលមកដើម្បីលួងលោម
" ចេញទៅខ្ញុំគ្មានប្អូនទេ ប្អូនខ្ញុំស្លាប់ហើយ ម៉ាក់ខ្ញុំក៏ស្លាប់ដែរ " Dew រុញច្រានប្អូនចេញមួយទំហឹងឡើងអុកគូទរួចក៏ស្ទុះក្រោកឡើងចូលទៅក្នុងបន្ទប់បាត់។
ហើយពេលនោះខ្ញុំមិនយល់ពាក្យគាត់និយាយនោះទេ ហេតុអ្វីថាម៉ាក់និងប្អូនស្លាប់? ហើយចុះខ្ញុំនិងម៉ាក់ជាអ្វី?
ប៉ុន្តែបើDew ជាកូនម៉ាក់ហេតុអ្វីបានជាម៉ាក់វ៉ៃគាត់ស្រែកថាឲ្យគាត់ខ្លាំងៗម្ល៉េះ? ទាំងដែលខ្ញុំគាត់ថ្នមជាងពេជ្រទៅទៀត

YOU ARE READING
??????????(?词?冲?词?メ?)
Romance???????????????????????????? ????????????????????????? ??????: 18+