抖阴社区

??????? : ??????????

737 63 10
                                    

លោក Jirawat គឺជាបុគ្គលដែលល្បីល្បាញនិងមានមុខមាត់ធំនៅក្នុងប្រទេសថៃ។ គ្រប់គ្នាមើលមកគាត់គឺជាមនុស្សល្អមានចិត្តសណ្ដោះប្រណី មានចិត្តបុណ្យទៅលើសង្គមនិងប្រជាជន។ ប៉ុន្តែរឿងដែលគេមិនដឹងគឺគាត់ជាមនុស្សអាក្រក់ដែលធ្វើបាបប្រពន្ធកូននៅក្នុងផ្ទះ។

" ប៉ាកុំវាយម៉ាក់អី ប៉ាកូនសុំអង្វរ " ក្មេងប្រុសតូចអាយុប្រាំមួយឆ្នាំម្នាក់ស្រែកយំពេលដែលប៉ារបស់គេវាយដំម៉ាក់ឡើងជាំមុខមាំមាត់ហើយតែប៉ាមិនឈប់សោះ។

" យើងប្រាប់ហើយកុំមកចេះដឹងរឿងយើង " លោកJi ស្រែកខ្លាំងៗ និងធ្វើការវាយទៅលើប្រពន្ធជាហូរហែរមិនខ្វល់ពីសម្លេងស្រែករបស់កូនសោះ

ឯម៉ាក់គាត់ត្រូវបានប៉ាវាយឡើងទ្រុឌទ្រោមទន់ខ្លួនប្រាណអស់រលីង គេទាញទៅណាទៅហ្នឹង

" ម៉ាក់..."  ខ្ញុំពិតជាចង់ជួយម៉ាក់ខ្ញុំណាស់ប៉ុន្តែត្រូវគេចាប់ជាប់មិនឲ្យចូលទៅជិត។

មូលហេតុដែលប៉ាវាយម៉ាក់មកពីម៉ាក់បានដឹងរឿងប៉ាមានស្រីក្រៅ ហើយពេលនោះម៉ាក់ក៏សួរដេញដោលច្រើនធ្វើឲ្យប៉ាខឹងវាយម៉ាក់ទាំងដែលម៉ាក់កំពុងពពោះកូនម្នាក់ទៀតប្រាំបីខែមកហើយ។

គាត់ហាក់គ្មានចិត្តធម៌មេត្តាសោះវាយម៉ាក់រហូតដល់សន្លប់ ហើយថែមទាំងមានឈាមជាច្រើនហូរចេញពីក្នុងខ្លួន។

" លើកក្រោយកុំខ្លាំងជាមួយយើង " ក្រោកម៉ាក់សន្លប់ប៉ាក៏លែងពីការវាយហើយក៏នាំស្រីស្នេហ៍របស់គាត់នោះចូលទៅក្នុងបន្ទប់បាត់មិនខ្វល់ពីម៉ាក់សូម្បីបន្តិច។

" ម៉ាក់... ម៉ាក់... " ខ្ញុំស្រែកយំព្យាយាមដាស់គាត់ផង ហៅអ្នកជុំវិញខ្លួនឲ្យជួយផងប៉ុន្តែគ្មាននរណាម្នាក់មកជួយទាល់តែសោះព្រោះជាបញ្ជារបស់ប៉ា

" ម៉ាក់..." ហើយពេលនោះដែរជាពេលដែលខ្ញុំបានបាត់បង់ម៉ាក់និងប្អូនជារៀងរហូតទៅ។

ពេលដែលម៉ាក់ស្លាប់បាត់មិនបានមួយខែផងប៉ាក៏បានយកស្រីស្នេហ៍គាត់នោះមកនៅផ្ទះជាមួយហើយនាងក៏បានមានកូនជាមួយប៉ានៅក្នុងពោះប្រាំខែរួចមកហើយ។

" ឯងឃើញទេនេះហើយជាវិធីសាស្ត្រដែលយើងទាក់ប៉ាឯងបាន យើងជាអ្នកក្រពិតមែនប៉ុន្តែការដែលដេកជាមួយគាត់តែមួយយប់យើងប្រែក្លាយជាប្រពន្ធរបស់សេដ្ឋីភ្លាម "

??????????(?词?冲?词?メ?)Where stories live. Discover now