抖阴社区

???????: ??????????????

Start from the beginning
                                    

" ពួកឯងធ្វើអីយើងជាភ្ញៀវណាលែងយើង " លោកទៅដកឲ្យគេលែង

" លោកចាញ់ច្រើនហើយត្រូវទៅជួបមេរបស់យើង " មនុស្សម្នាក់ក្នុងចំណោមពីរនាក់ក៏និយាយឡើង។

" ទៅ "

" លែងៗៗៗ " លោកចេះតែស្រែកតែមិនអាចប្រឆាំងនឹងគេឈ្នះក៏មានតែទៅតាមការរុញរហូតដល់បន្ទប់ស្ងាត់មួយដែលមានមនុស្សប្រុសបីនាក់ដែលនៅទីនោះមនុស្សទីមួយគឺជំនួយការ មនុស្សទីពីរអ្នកកំដរនិងទីបីគឺជាម្ចាស់កាស៊ីណូ។

ម្ចាស់កាស៊ីណូដែលធំជាងគេនៅក្នុងប្រទេសថៃមួយរូបនេះមានឈ្មោះថា Dew Jirawat ដែលមានអាយុ 28 ឆ្នាំនិងកម្ពស់ 1.90m សង្ហាយកទៅណាអស់ទាល់តែគេជាមនុស្សឃោរឃៅដៃឆៅសម្លាប់កូនបំណុលច្រើនរាប់មិនអស់។

" លត់ជង្គង់ " មនុស្សមាឌមាំរុញផ្ដួលឲ្យលត់ជង្គង់

" សុំទោសលោកម្ចាស់ខ្ញុំនឹងព្យាយាមរកលុយមកសល់លោកវិញទាំងអស់ ទុកជីវិតឲ្យខ្ញុំផង " លោក Hai( ហៃ) លើកដៃសំពះសុំអង្វរឲ្យគេទុកជីវិតឲ្យផងព្រោះលោកជំពាក់លុយច្រើនយកតែមែនទែន ដោយសារការញៀនល្បែង

" ព្យាយាមរកលុយសងហេស៎ ? មួយខែសងយើងប៉ុន្មាន? ហើយឯងលេងមួយថ្ងៃអស់ប៉ុន្មានគិតមើលទៅថាវាធៀបគ្នាដែរឬអត់? " Dew លែងពីការអោបថើបប្រុសក្មេងមកសម្លឹងមើលលោកហៃទាំងទឹកមុខស្មើរថេងចង់ស៊ីសាច់ហុតឈាម។

" ទុកឱកាសឲ្យខ្ញុំម្ដងទៀតទៅលោក" លោកហៃស្រែកអង្វរកសំពះក្បាលដល់ឥដ្ឋចុះឡើងចុះឡើង។

" មិនបាច់ទេ Tenយកកាំភ្លើងមក " Dew ស្រែកបញ្ជាទៅកូនចៅនិងលាដៃដើម្បីទទួលកាំភ្លើង។

" តើលោកពេញចិត្តក្មេងប្រុសដែរមែនទេខ្ញុំមានកូនប្រុសម្នាក់យកមកដោះដូរលុយមួយគ្រានេះ " លោកហៃដោយខ្លាចក្ស័យសង្ខារក៏នឹកឃើញដល់កូនប្រុសតែមួយរបស់គាត់ ណាមួយដែលឃើញថាមនុស្សនៅជិត Dewជាប្រុសទៀតនោះប្រហែលគេចូលចិត្តក្មេងប្រុសហើយ។
( ដោះតែមួយគ្រាមិនមែនលក់ទៅរហូត បើលក់ទៅរហូតបាននរណារកលុយឱ្យចាយ)

" ... .. " Dew ឮហើយក៏គិតបន្តិចរួចក៏រាដៃឲ្យកូនចៅយកកាំភ្លើងទៅវិញចុះ មានន័យថាយល់ព្រម
នាយមិនមែនចូលចិត្តតែក្មេងប្រុសនោះទេស្រីក៏ចូលចិត្តដូចគ្នា ព្រោះនាយជាម្ចាស់បនទៅហើយត្រូវតែសាកល្បងទាំងប្រុសទាំងស្រី។(សាកមុខទើបលក់)
( ស៊ីបានគ្រប់កាលៈទេសៈ)

??????????(?词?冲?词?メ?)Where stories live. Discover now