抖阴社区

???????: ????????

Start from the beginning
                                    

" លោកដឹងទេថាលោកជំពាក់យើងប៉ុន្មានហើយ? "

ដោយសារចង់ដឹងរឿងផ្ទៃក្នុងដូច្នេះហើយទើបក្នុងបន្ទប់នេះមានតែ៣នាក់ លោកហៃលត់ជង្គង់ ដោយមានTenឈរពីក្រោយ និងDew អង្គុយលើសាឡុងចំពោះមុខលោកហៃ

" ខ្ញុំដឹងថាខ្ញុំជំពាក់លោកច្រើនតែខ្ញុំនឹងសងលោកឲ្យអស់"

" សង!! យកស្អីមកសង? "

" គឺ... គឺចាំកូនខ្ញុំរកមកសង ទុកពេលឲ្យខ្ញុំយូរបន្តិចទៅណាលោក"

" ចាំដល់ពេលណា? ហើយចុះពេលនេះកូនលោកនៅឯណា? "

" កូនខ្ញុំវាមិនដឹងទៅណាទេ? សង្ស័យរត់តាមប្រុសវាបាត់ហើយ "

"..... " Dew ឮប្រយោគនេះរាងស្រងាកចិត្តបន្តិចព្រោះបើTee ទៅមានអីៗជាមួយអ្នកផ្សេងមែននាយប្រាកដជាមិនយកមកដេកទៀតនោះទេ(មិនចូលចិត្តរបស់ដែលគេ)។
{ទៅនៅជាមួយគ្នាមួយអាទិត្យហើយមិនដែលគ្មានធ្លាប់ធ្វើអីៗ} នេះគ្រាន់តែជាគំនិតរបស់ Dewតែប៉ុណ្ណោះ(ខ្លួនឯងអាក្រក់គិតគេអាក្រក់ដែរ🫵🙄)

" យើងមិនដឹងទេយកលុយពីណាមកសងយកទៅ បើគ្មាន លោកក៏គ្មានជីវិតដែរ " Dew បោះមួយប្រយោគនេះហើយក៏ក្រោកឡើងដើរចេញទៅបាត់។

សំណួរសួរថា <តាមរកគេដោយសារស្រលាញ់មែន>
ចម្លើយ < No , តាមរកដោយសារស្តាយមិនទាន់បានស៊ីឆ្អែត>

ចាប់ពីពេលនោះមកDewមិនដែលខ្វល់ខ្វាយពីTeeទៀតនោះឡើងហើយនាយក៏មានប្រុសស្រីជាច្រើនកំដរអារម្មណ៍តាមធម្មតាវិញ។ Tee ក៏ជាមនុស្សធម្មតាទូទៅដូចតែគេដូចតែឯងមានរឿងអ្វីដែលធ្វើឲ្យDewខ្វល់ខ្វាយទៅ គ្មានហេតុផល🤨

បើនិយាយពីគូសង្សារគេនេះវិញពីមួយថ្ងៃទៅមួយថ្ងៃរយ:ពេលជិតមួយខែនេះកាន់តែ Sweet ឯThirdក៏លែងមានការអៀនខ្មាសTeeទៀតដែរ ។ នាពេលយប់ពួកគេតែងតែគេងឱបគ្នាដើម្បីផ្តល់ភាពកក់ក្តៅពីគ្នាទៅវិញទៅមក។

តែលើកលែងអីតែថ្ងៃនេះ Tee ហាក់គេងស្ងៀមមិនបាន

" អ៊ួក~ អ៊ួក~ " សម្លេងចេញពីបន្ទប់ទឹក
Tee អង្គុយផ្ទាល់់ឥដ្ឋឈ្ងោកមុខនឹងចានបង្គន់

" សង្ស័យតែញ៉ាំអាហារខុសហើយ បងប្រាប់ហើយថាកុំញ៉ាំវា " Third លត់ជង្គង់រឿតខ្នងឲ្យរាងខឹងបន្តិចបារម្ភខ្លាំងព្រោះតែពេលល្ងាចTee ឃ្លានរបស់ចំឡែកៗដែលមិនធ្លាប់ញ៉ាំពីមុនមក ហើយនាយក៏សន្មតថាពុលអាហារនោះ

" អូនចង់គេង " បន្ទាប់ពីក្អួតឡើងខ្សោះអស់ពីខ្លួនហើយ Tee ក៏និយាយខ្សោយៗទៅThird

Third ក៏គ្រាមកគេងវិញ

" អូនពិបាកក្នុងខ្លួនណាស់មែនទេ មកបងជូនទៅពេទ្យ " Third អង្គុយក្បែរខ្លួនតូចលើកដៃមកកាន់ដៃតូចបោសអង្អែល

" អូនលែងអីហើយ ចាំព្រឹកចុះមិនអីទេ " Tee ប្រកែកព្រោះពេលនេះនាយអស់កម្លាំងចង់គេង ចាំស្អែកចាំទៅពេទ្យ

Third ក៏មិនប្រកែកមានតែចាំមើលព្រឹកស្អែកTee បានធូរស្រាលខ្លះអត់ ប៉ុន្តែជាក់ស្តែងមិនបានធូរស្រាលអីបន្តិចដូច្នេះThird ក៏នាំនាយតូចមកពេទ្យ

" យ៉ាងម៉េចហើយលោកគ្រូពេទ្យគាត់មានបង្ហាញធ្ងន់ធ្ងរទេ ? " Third ដែលអង្គុយរង់ចាំមួយសន្ទុះធំពេលដែលលោកគ្រូពេទ្យចេញពីបន្ទប់ពិនិត្យមកភ្លាមនាយក៏ស្ទុះក្រោកមកសួរ

" គឺ~~~~~~ "

" ..... " Thirdទទួលចម្លើយបានហើយគាំងថ្មឹង តើវាអាចកើតឡើងដោយរបៀបណា?

___________________________________

សូមរង់ចាំភាគបន្ត
សូមទោសចំពោះអក្ខរាវិរុទ្ធ និង ពាក្យមិនសមរម្យ
-------------------------------------------------------
Thank you 🙏🤎🩶

??????????(?词?冲?词?メ?)Where stories live. Discover now