抖阴社区

                                    

' ខ្ញុំរងចាំយូរហើយប៉ុន្តែមិនទាន់ឃើញគ្រូទេព្យចេញមកសោះ ខ្ញុំបារម្ភណាស់ ' មីងJe រៀបរាប់ទាំងទឹកភ្នែកព្រោះតែក្តីបារម្ភ

" ... " Dew ទទួលបានហើយក៏បិទការហៅ ដករបស់ចេញពីនាង

" អេ លោក~~ " នាងស្រែកដើម្បីចង់ហាមឃាត់តែអ្នកខាងនោះស្ទុះក្រោកឡើងយ៉ាងលឿន

Dew ចុះមកដោះស្រោមអនាម័យចោលទៅក្នុងធុងហើយរើសខោអាវមកពាក់ ( លែងប្រហែសហើយខ្លាចមានកូនជាប់ដៃជាប់ជើងទៀត)រៀបចំរួចហើយក៏ចេញដំណើរតែម្តង។

បើសួរថាម៉េចបានស្លន់ស្លោ ចម្លើយ គឺអត់ដឹងម៉េចដែរ

" ហ៊ើយ~ ចង្រៃយក " នាងនោះក្រោកអង្គុយមើលទៅការ ចាកចេញរបស់Dewទាំងខឹង នាងធ្វើនេះដើម្បីទាកគេតែឥឡូវអត់បានសម្រេច

ងាកមកមើលអ្នកក្នុងបន្ទប់សង្គ្រោះនេះវិញមិនមានកើតអ្វីធ្ងន់ធ្ងរនោះទេប៉ុន្តែកាលដែលមិនចេញព្រោះតែTee កម្លាំងខ្សោយសន្លប់ទើបមិនអាចធ្វើការវះកាត់បានមានដាក់សារ៉ូមជំនួយកម្លាំងតែប៉ុណ្ណោះ។

បន្ទាប់ពីសន្លប់អស់រយៈពេលជាយូរដែរហើយពេលនេះTee ក៏ចាប់ផ្តើមបើកភ្នែកឡើងយឺតៗសម្លឹងមើលថានាយកំពុងនៅកន្លែងណា។

" ទីនេះគឺបន្ទប់វះកាត់ណា " គ្រូពេទ្យធ្វើការឆ្លើយប្រាប់តែម្តងកុំឲ្យឆ្ងល់យូរ

" កូនខ្ញុំយ៉ាងម៉េចហើយលោកគ្រូពេទ្យ " Tee សួរពីកូនភ្លាមៗព្រោះតែក្តីបារម្ភ ( គ្នាដួលហ៎)

" ទារកមិនបានមានបញ្ហាអ្វីទេ រង់ចាំតែប្អូនមានកម្លាំងបន្តិចពួកយើងនឹងធ្វើការវះកាត់តែម្តង "

" .... " Tee ឮហើយក៏បានធូរទ្រូង

" ប្អូនទ្រាមខ្លួនហើយមែនទេ? "

".... បាទ " Tee ឆ្លើយមិនចង់ចេញព្រោះតែភ័យខ្លាច

" អញ្ចឹងពួកយើងនឹងរៀបចំធ្វើការវះកាត់ហើយណា "

" បាទ " ទទួលឆ្លើយភ្លាមក្រុមគ្រូពេទ្យទាំងបួននាក់នោះក៏ចាប់ផ្តើមរៀបចំកន្លែងដើម្បីវះកាត់តែម្តង

ខាងក្រៅ

" លោកប្រុស " មីងJeក្រោកពីការអង្គុយ ពេលដែលឃើញវត្តមានDewដើរមកយ៉ាងប្រញាប់

" ឯណាTee ? " Dew សួរទាំងស្លន់

" គឺនៅខាងក្នុង... "

ក្រាក~ ស្របពេលនោះទ្វារក៏បានបើកឡើងដោយមានគ្រូពេទ្យម្នាក់ចេញមក

" លោកគ្រូពេទ្យគេយ៉ាងម៉េចហើយ? " Dew ចូលមកសួរយ៉ាងលឿន

" គឺមិនមានកើតអ្វីធ្ងន់ធ្ងរនោះទេ ប៉ុន្តែអ្នកជាម្តាយហាក់មានអារម្មណ៍ភ័យខ្លាចខ្លាំងព្រោះជាលើកដំបូង តើលោកត្រូវជាស្វាមីមែនទេ? "

" បាទ " Dew ឆ្លើយដោយមិនរុញរា

" អញ្ចឹងលោកអញ្ជើញមកតាមខ្ញុំ " គ្រូពេទ្យក៏នាំDew ទៅក្នុងបន្ទប់សម្អាតមេរោគនិងពាក់អាវមួកដើម្បីការពារ សម្រាប់ចូលទៅមើលអ្នកសម្រាលហើយក៏នាំមកបន្ទប់វះកាត់។

ចូលមកដល់ក្នុងបន្ទប់នេះបង្ហាញឲ្យឃើញTee គេងលើគ្រែវះកាត់ដោយមានក្រណាត់ខៀវបាំងត្រឹមទ្រូងទៅក្រោម។

Dew ដើរចូលមកអង្គុយជិតនាយតូចដែលកំពុងស្រក់ទឹកភ្នែកដោយការភ័យខ្លាច។ ( អង្គុយផ្នែកចំហៀងលើ)

" កុំភ័យអីណា " Dew និយាយស្តីយ៉ាងផ្អែមដើម្បីលួងលោមនិងលើកដៃមកចាប់ដៃតូចយ៉ាងជាប់ ដើម្បីផ្តល់កម្លាំងចិត្ត

" យើងនឹងនៅជាមួយឯង កុំភ័យអី " Dew ក៏មិនយល់ពីខ្លួនឯងឱនមកថើបថ្ងាសតូចមួយខ្សឺតនិងលើកដៃម្ខាងទៀតមកជូតទឹកភ្នែកដែលកំពុងស្រក់តាមកន្ទុយភ្នែក

" ... " Tee មិននិយាយស្តីបានត្រឹមសម្លឹងមើលមុខDewចំស្រក់ទឹកភ្នែកបង្ហាញការភ័យខ្លាច ទោះបីជាកន្លងមកមិនល្អប៉ុន្តែទង្វើDewថ្ងៃនេះគឺធ្វើឲ្យនាយតូចរំជួលចិត្ត

បញ្ជាក់មិនមែនស្រលាញ់កុំគិតថាធ្វើល្អប៉ុណ្ណឹងTeeចិត្តងាយណា

" កុំយំអីណា កុំយំ " Dewញញឹមលួងលោម

{ ប្រសិនបើកន្លងមកបែបនេះប្រហែលជាល្អ }

___________________________________

សូមរង់ចាំភាគបន្ត
សូមទោសចំពោះអក្ខរាវិរុទ្ធ និង ពាក្យមិនសមរម្យ
-------------------------------------------------------
Thank you 🙏🤎🩶

??????????(?词?冲?词?メ?)Where stories live. Discover now