ឈីម៉ុន នាំរាងកាយអស់កម្លាំងរបស់ខ្លួនមកដល់បន្ទប់គេងដែលរៀបចំយ៉ាងល្អប្រណិត បន្ទាប់ពីរវល់នឹងការរៀបចំពិធីរៀបការអោយអ្នកដែលមានឈ្មោះជាបងស្រីអស់ច្រើនថ្ងៃកន្លងមក។ រាងស្ដើងដោះឈុតអ្នកបម្រើ ព្រមទាំងដាក់ឈុតក្នុងដាក់ក្នុងកន្ត្រកខោអាវប្រឡាក់ក្បែរទូសម្លៀកបំពាក់ មុននឹងលូកដៃទៅយកកន្សែងពណ៌សមករុំរាងកាយអាក្រាតរបស់នាយ ព្រមទាំងដើរចូលក្នុងបន្ទប់ទឹក ហើយក៏ឈានជើងចូលទៅក្នុងអាងទឹកក្តៅឧណ្ឌៗអង្គុយត្រាំខ្លួនដើម្បីឲ្យបានស្រស់ស្រាយពីការនឿយហត់ប៉ុន្មានថ្ងៃមកនេះ។
តុត! តុក!
សំឡេងគោះទ្វារបន្លឺឡើងយ៉ាងញ៉ាប់ ធ្វើអោយរាងស្ដើងក៏ភ្ញាក់បន្តិចដូចគ្នា....
" ចាំបន្តិចខ្ញុំងូតទឹកបន្តិចសិន "
អ្នកខាងក្រៅមិនឆ្លើយនឹងការនិយាយរបស់នាយ គិតតែពីគោះទ្វារមិនឈប់ ទើប ឈីម៉ុន បានត្រឹមតែស្រវាកន្លែងមករុំខ្លួនហើយដើរចេញទៅបើកទ្វារ...
" លោក... " ឈីម៉ុន រាងភ្ញាក់ផ្អើលបន្តិចដូចគ្នាព្រោះមិនគិតថាអ្នកម្ខាងទៀតគឺជា ណានុន
" គិតថាជាប្រុសរបស់ឯងឬយ៉ាងមិច! " ណានុន សម្លឹងមើលរាងកាយរបស់រាងស្ដើងដោយខ្សែរភ្នែកកំណាចហើយក៏និយាយឡើង។
" លោកប្រុសកំពុងមានន័យពីអ្វី? " ឈីម៉ុន មិនយល់នោះទេថាអ្នកម្ខាងទៀតទៅខឹងពីខាងណាមកទើបមកនិយាយមិនដឹងក្បាលដឹងកន្ទុយបែបនេះ។
" ស្រាតខោអាវចាំគ្នាដល់ថ្នាក់នេះហើយ មិនមែនណាត់គ្នាមុនទៀតឬ.... "
" លោកនុន! លោកកំពុងធ្វើខ្លួនជាមនុស្សចាស់ដែលគ្មានការអប់រំហើយដឹងទេ " ឈីម៉ុន ខាំធ្មេញប្រឹងទប់ភាពខឹងសម្បាមិនចង់បញ្ចេញមកក្រៅ នាយមិនចង់មានរឿងជាមួយរាងក្រាស់នៅក្នុងពេលនេះទេ។
" ឯងចង់តាំងខ្លួនឯងជាក្មេង? " ណានុន ចាប់ផ្តើមសម្លឹងរាងកាយ នៅក្រោមកន្សែងមួយនោះតាំងពីក្បាលដល់ចុងជើង ហើយក៏ឡើងមកខាងលើវិញដោយឈប់នៅត្រង់ដើមទ្រុងដែរប្រលែងនៅខាងក្រៅរបស់អ្នកម្ខាងទៀត។
" លោក! " ឈីម៉ុន លើកដៃមកបិទដើមទ្រូងភ្លាម ខណៈដែលកំហឹងជិតផ្ទុះមែនទែនទៅហើយនឹងចរឹកពាលារបស់អ្នកម្ខាងទៀត!

YOU ARE READING
??????????????
Romance??????????????????????????????????????????????????????????? ???????????????????????????????????? ????????????????????????????????...... 抖阴社区 by mochi assistant writer mo ryuu