抖阴社区

??? ?

117 13 7
                                    

" ក្មេងឆ្កួតអើយ! "

ណានុន ត្រូវមកអង្គុយត្រាំទឹកត្រជាក់ដោយភាពក្តៅរោលរាលទាំងក្នុងចិត្តនិងរាងកាយរបស់នាយ នៅពេលរូបភាពរបស់ ឈីម៉ុន ចេះតែបង្ហាញឡើងពេញក្បាលរបស់គេ។

" នេះវាស្អីអោយពិតប្រាកដទៅ! ឯងមិនមែនក្មេងទេ អានុន! "

ណានុន រអ៊ូដាក់ខ្លួនឯង នៅពេលទឹកត្រជាក់ៗមិនបានជួយឲ្យភាពក្តៅនៅក្នុងរាងកាយរបស់គេថមថយសោះ វាកាន់តែជាហេតុធ្វើឲ្យរាងកាយគេកាន់តែវេទនាលើសដើម។

" ហ៊ើយ! " រាងក្រាស់លើកដៃញីសក់ទទឹកជោកដោយអារម្មណ៍មួម៉ៅជាខ្លាំង។

គេមិននឹកស្មានសោះថាមនុស្សត្រជាក់ស្រេបដូចគេក៏មានថ្ងៃដែលត្រូវមកក្តៅក្រហាយដោយសាររឿងឆ្កួតៗរបស់ក្មេងដែរទើបតែធំម្នាក់នោះទៅវិញ។

" មិនបានទេ "

ណនុនទាញទូរស័ព្ទនៅក្បែរខ្លួន មុននឹងប្រញាប់ចុចរកជំនួយគេ មិនអាចទ្រាំបានឡើយបើវានៅតែបែបនេះ ប៉ុន្តែសុខៗគេក៏ប្តូរចិត្តទៅវិញ....

" បើនៅតែបែបនេះឆ្កួតមិនខានទេ " រាងក្រាស់ក្រោកពីទឹកភ្លាម មុននឹងស្រវាយកអាវឃ្លុំមកពាក់ហើយ ក៏ដើរចេញពីបន្ទប់ទឹកដោយមិនចាំអោយភាពក្តៅរលត់សិននោះទេ។

" មានការអីណាម " ណានុន សួរទៅអ្នកម្ខាងទៀតដោយសំឡេងរឹង

(មានឃើញ ម៉ុន ទេ?)

" ក្មេងនោះនៅជាមួយខ្ញុំ "

(ឯងយក ម៉ុន ទៅធ្វើអី?)

" យកមកមើលថែទេដឹង! "

(ណានុន!)

" បងកុំខ្វល់ ខ្ញុំយកគេមកហេតុផលរបស់ខ្ញុំ "

ណានុន និយាយចប់ចុចផ្តាច់ភ្លាមព្រមទាំងបោះទូរស័ព្ទទៅលើពូក ហើយក៏គេទម្លាក់ខ្លួនគេងព្យាយាមបិទភ្នែកបន្លប់ភាពក្តៅរោលនៃរាងកាយ។

តែមិនថានាយធ្វើយ៉ាងណាក៏មិនអាចពន្លត់ភ្លើងក្នុងរាងកាយរបស់នាយបាន ដូចច្នេះហើយនាយក៏សម្រេចចិត្តទៅរកមេនាំភ្លើងតែម្ដង។

រាងស្ដើងដែលកំពុងតែគេងយ៉ាងស្ងប់ស្ងាត់នៅក្នុងបន្ទប់ក៏ត្រូវរាងក្រាស់ទាញទម្លាក់ពីលពូកមិនប្រណីនោះទេ។

??????????????Where stories live. Discover now