ឈីម៉ុន ដើរបណ្ដើរងើបមុខសម្លឹងមើលជុំវិញខ្លួនបេះដូងបែរជាលោតខុសចង្វាក់ ដៃជើងត្រជាក់ស្រេង វាជាអារម្មណ៍ភ័យខ្លាច ព្រោះបើសិនជាប្រុសម្នាក់នោះឃើញនាយមកទីនេះ គេប្រាកដជាប្រគល់អ្វីម្យ៉ាងមកឲ្យហើយអ្វីម្យ៉ាងនោះគឺជាពាក្យមើលងាយ ទោះជានាយមិនធ្លាប់យកចិត្តទុកដាក់គិតច្រើន ប៉ុន្តែមិនបានមានន័យថានាយចេះមិនឈឺចាប់ ជាពិសេសរឿងកើតឡើងពីយប់មិញវាកាន់តែធ្វើឲ្យនាយមានអារម្មណ៍ពិបាកទ្រាំបើសិនជាបានជួបគេ។
" សួស្តីចាស មានអ្វីឲ្យបម្រើដែរទេ? " បុគ្គលិកក្នុងឈុតពណ៌ស ចូលមករាក់ទាក់ដោយស្នាមញញឹម។
" ជួយណែនាំសម្លៀកបំពាក់ថ្មីៗឲ្យបន្តិចមក " លីលី និយាយ។
" សូមមកតាមខ្ញុំចាស "
ពួកគេទាំងបីដើរតាមបុគ្គលិកតម្រង់ទៅជណ្តើរយន្ត ដើម្បីឡើង ទៅជាន់ហាងសម្លៀកបំពាក់ដែលស្ថិតក្នុងវ័យរបស់ពួកគេ។
ក្នុងហាងសម្លៀកបំពាក់ ណានុន តុបតែងតាមបែងចែកជាច្រើន ផ្នែកតាមវ័យនិងអាយុរបស់អតិថិជន ក្នុងវ័យនីមួយៗមានសម្លៀកបំពាក់រាប់រយម៉ូត សុទ្ធជាម៉ូតដែលឃើញហើយចង់ស្លៀក។
មុននឹងទៅដល់កន្លែងតាំងសម្លៀកបំពាក់ក៏ត្រូវដើរកាត់បុគ្គលិកស្រីស្អាតប្រហែលបួននាក់កំពុងឈរនិយាយគ្នានៅតុខោនន័រ។
" ចៅហ្វាយមកវិញទេ? "
" អត់ទេ! "
សម្តីបុគ្គលិកស្រីស្អាតហោះចូលត្រចៀករបស់ ឈីម៉ុន ដោយចៃដន្យធ្វើឲ្យទឹកមុខសោកសៅរបស់នាយក៏ប្រែមានពន្លឺភ្លាមតែម្ដង។
" កើតអីសុខៗក៏ញញឹម " មីន ធ្វើមុខស្លូញមើលរាងស្ដើងដែល មួយថ្ងៃប្រែប្រួលទឹកមុខរហូតតាមមិនទាន់។
" គ្មានអីទេ " ឈីម៉ុន ញញឹមញាក់ស្នាហើយក៏ដើរចេញពីជណ្តើរយន្ត
" សូមអញ្ជើញរើសតាមសប្បាយចាស "
បុគ្គលិកនិយាយដោយស្នាមញញឹមពេលនាំពួកគេទាំងបីមក ដល់កន្លែងតាំងសម្លៀកបំពាក់ដែលធំល្វឹងល្វើយមើលដាច់កន្ទុយភ្នែកនៅជាន់ទីពីរ ដែលមានមនុស្សវ័យស្របាលៗពួកគេជាច្រើននាក់កំពុងដើរទិញសម្លៀកបំពាក់ ដែលគ្រប់យ៉ាងនៅនេះមិនខុសពីឋានសួគ៌លើដីរបស់មនុស្សស្រី។

YOU ARE READING
??????????????
Romance??????????????????????????????????????????????????????????? ???????????????????????????????????? ????????????????????????????????...... 抖阴社区 by mochi assistant writer mo ryuu