抖阴社区

??? ?

120 10 8
                                    

" វីនធឺ ជួយជូនពួកនាងទៅកន្លែងដែលពួកនាងចង់ទៅផង " ឈីម៉ុន ងើយមុខនិយាយជាមួយអង្គរក្សដែលឈរនៅម្ខាង។

" បាទលោកប្រុសតូច! "

" សូមសំណាងល្អ "

ឈីម៉ុន ឱបពួកអ្នកបម្រើម្តងម្នាក់ៗ ហើយក៏ប្រញាប់ក្រោយដើរចេញដោយមិនងាកក្រោយ។ រាងស្ដើងបើកទ្វារចូលទៅក្នុងបន្ទប់គេងរបស់ ណានុន មុននឹងដាក់ខ្លួនអង្គុយស្ទាបលើកម្រាលព្រំ ខណៈដែលទឹកភ្នែកហូរជោកថ្ពាល់។

នាយអង្គុយបែបនេះមួយសន្ទុះ ទើបព្រមក្រោកបើកទូយកសម្លៀកបំពាក់មួយឈុតចេញមកក្រៅយ៉ាងប្រុងប្រយ័ត្ន ហើយប្រញាប់ចេញពីបន្ទប់យ៉ាងលឿនខ្លាចថានឹងមានធូលីហោះមកប៉ះសម្លៀកបំពាក់គេ។

ឈីម៉ុន កាន់សម្លៀកបំពាក់ដើរមកដល់មុខបន្ទប់ដេករបស់ខ្លួន ហើយក៏ត្រូវដកដង្ហើមធំតែចុងក្រោយក៏ត្រូវរុញទ្វារដើរចូលទៅខាងក្រោយដោយចៀសមិនបាន។

" ចូលមកធ្វើអី? " ណានុន ទប់ខ្លួនក្រោកអង្គុយសណ្តូកជើងលើគ្រែធំ កែវភ្នែកសម្លឹងមើលមករាងស្ដើងយ៉ាងត្រជាក់។

នាយរុញទ្វារបិទ យកសម្លៀកបំពាក់ទៅទុកក្នុងទូផ្សេងពីសម្លៀកបំពាក់ខ្លួនដោយព្យាយាមមិនមើលមកគេ។

" យកសម្លៀកបំពាក់មកឲ្យព្រោះស្អែកព្រឹកបន្ទប់លោកអាចសម្អាតមិនទាន់ "

" អ្នកបម្រើច្រើនគគោក ហេតុអីក៏សម្អាតមិនទាន់? "

" គិតផងបន្ទប់លោកសម្អាតប៉ុន្មានម៉ោង "

" ឈី! "

រាងស្ដើងងាកមុខមកមើលគេដោយក្រសែភ្នែករាបស្មើ ហើយគេក៏ប្រហែលមិនដឹងទេ នាយប្រឹងលាក់អារម្មណ៍ញាប់ញ័រយ៉ាងណានោះទេ ពេលប្រឈមមុខជាមួយគេ។

" មិនបាច់មកគំហក ខ្ញុំនិយាយជាការពិតទាំងអស់ រាល់ថ្ងៃលោកមិនដឹងទេឬថាចរិតលោកយ៉ាងម៉េច! "

" យើងវាយ៉ាងម៉េចវាជារឿងរបស់យើង យើងមានលុយចង់ធ្វើអីក៏បាន អ្នកបម្រើដូចឯងមកចេះដឹងស្តី! " រាងក្រាស់សន្សឹមៗចុះពីលើគ្រែដើរមករករាងស្ដើងជាមួយក្រសែភ្នែកមុតស្រួចសម្លឹងនាយតាំងពីក្បាលដល់ចុងជើង ហើយក៏ឈប់ត្រង់បបូរមាត់ស្អាត ឈីម៉ុន ដឹងដល់ភាពមិនប្រក្រតី ទើបប្រញាប់ថយក្រោយ...

??????????????Where stories live. Discover now