ឈីម៉ុន នាំរាងកាយគ្មានកម្លាំងដើរចេញពីបន្ទប់ទឹកមកឈរនៅមុខកញ្ចក់ធំ ព្រមទាំងសម្លឹងរាងកាយដែលពេញដោយស្នាមក្រហមរបស់ខ្លួនដោយទឹកមុខសោកសៅ ទឹកភ្នែកក៏ហូរមកទាំងមិនដឹងខ្លួន នាយមិនបានសោកស្តាយចំពោះអ្វីដែលបាត់បង់ ផ្ទុយទៅវិញនាយកំពុងខ្លាចអារម្មណ៍ខ្លួនទៅវិញ គេមិនបានទុកនាយជាអ្នកបម្រើដូចមុន ប៉ុន្តែគេយកនាយជាមនុស្សទុកបម្រើអារម្មណ៍របស់គេ...បែបនេះអាចទេដែលនាយអាចឃាត់អារម្មណ៍មានចំពោះគេបាន ហើយព្រមបន្តជាមនុស្សកំដរអារម្មណ៍ដោយមិនគិតអ្វីលើសពីនោះ។
" បានហើយ ឈី! ឈប់គិត "
រាងស្ដើងលើកដៃជូតទឹកភ្នែក មុននឹងស្រវាយកម្សៅមកលាបដើម្បីបិទបាំងស្នាមក្រហមដែលរាងក្រាស់បានបន្សល់លើខ្លួន រួចរាល់នាយក៏ប្រញាប់ស្លៀកពាក់ចុះទៅខាងក្រោម ហើយក៏ជួបជាមួយមេដោះដែលប្រុងនឹងឡើងទៅរកនាង។
" អាវ! អ្នកប្រុសតូចទើបតែភ្ញាក់មែនទេ? "
" បា...បាទ...យប់មិញខ្ញុំអ៊ុតសម្លៀកបំពាក់ទើបគេងលក់នៅ កន្លែងនោះតែម្តង " ឈីម៉ុន តបដោយសំឡេងរដាក់រដុបផ្ទៃមុខក្រហមដូចភ្លើង ទោះក្នុងចិត្តឈឺចាប់យ៉ាងណាតែនាយក៏អត់អៀនមិនបាន។
" នេះអាហារអ្នកប្រុសតូច "
" អរគុណ ខ្ញុំទៅសាលាសិនហើយ! "
ឈីម៉ុន ដើរមកដល់បន្ទប់ទទួលភ្ញៀវដោយប្រុងនឹងដើរហួសចេញទៅខាងក្រៅ ប៉ុន្តែកែវភ្នែវនាយបែរជាប្រទាក់ជាមួយរាងក្រាស់ដែលកំពុងអង្គុយអានកាសែត។ នាយសម្លឹងមើលគេដោយក្រសែភ្នែកត្រជាក់ខណៈដែលគេមិនបានចាប់អារម្មណ៍សូម្បីតែមើលមកនាយ ទើបនាយត្រូវខាំមាត់ទប់ភាពឈឺចាប់ដើរចេញទៅខាងក្រៅតម្រង់ទៅរោងឡាន។
បន្ទាប់ពីដើររកឡានខ្លួនក្នុងចំណោមឡានមិនក្រោមហាសិបគ្រឿង ឈីម៉ុម ក៏សម្រេចចិត្តឈប់មិនរកបន្ត។
" ពូមានឃើញឡានខ្ញុំទេ? "
" ខ្ញុំមិនឃើញទេបាទ! " អ្នកបើកឡានឱនក្បាលបន្តិច ហើយក៏ឱនធ្វើការខ្លួនបន្ត។
" ឡានខ្ញុំបាត់ទៅណា! ឬចោរលួច "
មិនអាចទេ! បើជាចោរមែនសូម្បីតែចូលមកក្បែររបងផ្ទះមិនបាន ផង ព្រោះផ្ទះនេះមានសន្តិសុខរាប់សិបនាក់...

YOU ARE READING
??????????????
Romance??????????????????????????????????????????????????????????? ???????????????????????????????????? ????????????????????????????????...... 抖阴社区 by mochi assistant writer mo ryuu