抖阴社区

??? ?

41 9 0
                                    

" ហេតុអីបានជាក្មេងនិងសង្ហាយ៉ាងនេះបេះដូងរបស់យើងញ័រៗ អាម៉េចទេ "

" ស្អីៗ! ទប់អារម្មណ៍ លីលី "

" ទប់មិនជាប់ទេ មិនធ្លាប់ឃើញបុរសសង្ហាពេញដោយអំណាច បែបនេះពីមុនមកទេ ឈីម៉ុន ឯងសំណាងណាស់ដែលបានបងប្រុសសង្ហាភើហ្វិកយ៉ាងនេះ "

ឈីម៉ុន ត្រូវងាកទៅម្ខាងលាក់ស្នាមញញឹមនៅលើផ្ទៃមុខសង្ហា ចំពោះភាពកំប្លែងចូលចិត្តលេងសើចរបស់ លីលី មិត្តសម្លាញ់របស់ខ្លួន។

លីលី ចូលចិត្តលេងសើចនិយាយឆៅៗថាស្រលាញ់អ្នកនេះអ្នក នោះ ប៉ុន្តែចិត្តរបស់នាងមិនដូចមាត់របស់នាងនោះទេ មាត់នាងថា ស្រលាញ់គ្រប់គ្នាឲ្យតែសង្ហា ទាំងដែលការពិតគ្មានចេះស្រលាញ់នរណាម្នាក់សោះ។

" មីន លែងមើល "

" ក្រែងឲ្យទប់ហេស? "

" ធ្វើលេងតើ "

" អឺៗ " មីន លែង លីលី ភ្លាម ហើយក៏នាំគ្នាទៅអង្គុយតាម កន្លែងរៀងខ្លួន។

" ឈីម៉ុន ឯងត្រៀមកាដូសម្រាប់ខួបកំណើត ម៉ាក ហើយឬនៅ "

" នៅទេ! "

" ទៅទិញជាមួយគ្នាទេ ចេញពីរៀនទៅតែម្តងព្រោះអីថ្ងៃនេះរៀនតែពីរម៉ោងនោះអី " មីន និយាយឡើង។

" ក៏បាន តែយើងសុំទៅជាមួយផង! "

" បានសម្លាញ់ ហើយ លីលី ទៅទេ "

" ចេះនិយាយទៅកើត ក្រែងជិះឡានមករៀនជាមួយគ្នាមិនអីចឹង អ្នកនាងមីនណា "

" សួរកុំឲ្យឯងថាយើងមិនសួរ "

" ហើយទិញអ្វីជាកាដូទៅ "

" ត្រូវហើយនាំគ្នាគិត "

ពួកគេនាំគ្នាសញ្ជឹងគិតមួយសន្ទុះ ហើយអ្នកដែលនឹកឃើញមុន គេជា លីលី...

" សម្លៀកបំពាក់! "

" ហ្អា៎ " ឈីម៉ុម និង មីន ឧទានឡើងព្រមគ្នា ព្រមទាំងធ្វើមុខស្ងួញសម្លឹងមក លីលី គ្រប់គ្នា។

" សម័យនេះសម្លៀកបំពាក់ល្អបំផុតហើយ ណាមួយ ម៉ាក ចូលចិត្តបែបនោះ! " ទោះជាមិនសូវជិតដិតជាមួយ ម៉ាក តែចំណង់ចំណូលចិត្តស្រីម្នាក់នោះបែបណាពួកគេសុទ្ធតែដឹង។

??????????????Where stories live. Discover now