抖阴社区

                                    

"ទុកចិត្តលើកូនចុះអ្នកម៉ាក់"នាយតូចពេលនេះក៏បានត្រូវជើងត្រូវដៃជាមួយនឹងម៉ាក់ក្មេងរបស់គេខ្លាំងមែនទែនដំបូងនិយាយស្ដីរាងអៀនៗប៉ុន្តែពេលនេះបែរជាហ៊ាននិយាយលេងសើចជាមួយគាត់កាន់តែច្រើនហើយ។

"អ្ហឹម បែបនេះបានសមជាកូនប្រសាររបស់ម៉ាក់"គាត់និយាយចប់ក៏បានឱបទៅកាន់នាយយតូចបន្តិច ចំណែកឯនាយក្រាស់បានត្រឹមតែអង្គុយមើលមុខទាំងមិនពេញចិត្តនៅពេលដែរម៉ាក់របស់ខ្លួនឲ្យសំណព្វចិត្តរបស់គេមកបង្រ្កាបខ្លួនបែបនេះ។

"មិនចង់និយាយច្រើនធុញ"នាយក្រាស់គេក៏បាននិយាយឡើងទាំងមុខចងចិញ្ចើមចូលគ្នាភ្ជាប់ជាមួយនឹងកែវិកាដ៏សែនធុញរបស់គេចេញមក សំដីរបស់គេក៏បានធ្វើឲ្យម៉ាក់ក៏ដូចជានាយតូចងៀក
មកសម្លឹងភ្លាមៗ។

"យ៉ាងម៉េចម៉ាក់និយាយប៉ុណ្ណឹងមិនបានមែននេះឯងកុំភ្លេចថាម៉ាក់ជាអ្នករៀបចំមង្គលការរបស់ឯងណា ម៉ាក់គ្រាន់តែប្រាប់ទេធ្វើខ្លួនឲ្យត្រឹមត្រូវបន្តិចកុំនិយាយកុំរោះគំរើយដាក់ប៉ាម៉ាក់បែបនេះ បើមិនអញ្ចឹងទេម៉ាក់មិនឲ្យកូនfotមកពាក់ព័ន្ធជាមួយនឹងកូនទេ"ពេលនេះគាត់ក៏រាងបានដែរបន្តិចដែរ។ប៉ុន្តែគាត់និយាយបែបនេះគឺចង់ឱ្យនាយក្រាស់កែចរិតរបស់គេចេញមិនចង់ឲ្យគេនិយាយគំរោះគំរើយបែបនេះទៀតឡើយព្រោះថាបើសិនជាគេមានដៃគូគេអាចនឹងនិយាយបែបនេះទៅកាន់ដៃគូរបស់គេអញ្ចឹងហើយមានតែនិយាយគំរាមទេទើបបាន។

"Fot មកអង្គុយជិតបងវិញកុំអង្គុយនៅទីនោះយូរពេកព្រោះថាអារម្មណ៍របស់បងនៅពេលដែលគ្មានអូននៅជិតគឺប្រសាប់រសល់ណាស់"នាយក្រាស់ដោយអស់ជម្រើសគេក៏បានងើបចេញពីសាឡុងដើម្បីមកចាប់ទាញដៃរបស់នាយក្រាស់អូសទៅអង្គុយសាឡុងជាមួយនឹងគេមិនឲ្យអង្គុយចិត្តម៉ាក់របស់គេទៀតទេ។

"បងធ្វើចរិតអីអញ្ចឹងនេះមិនមែននៅតែពីរនាក់ទេគឺនៅជាមួយប៉ាម៉ាក់របស់បងណា ធ្វើឲ្យត្រឹមត្រូវបន្តិចទៅខ្លាចតែអូនអត់មិនបាន"និយាយតូចដោយនាយក្រាស់បានធ្វើចរិតក្មេងមកកាន់ខ្លួនបែបនេះគេក៏បាននិយាយស្ដីឲ្យទៅកាន់គេ។

"បងចង់ធ្វើម៉េចក៏បានដែរព្រោះបងមិនខ្វល់ពីសម្ដីអ្នកដទៃទេបងចង់ធ្វើអ្វីជាសិទ្ធិរបស់បង"នាយក្រាស់គេពិតជាគ្រឺតនៅចរិតរបស់គ្នាតូចខ្លាំងណាស់ពេលនេះគេចង់តែចាប់ថើបឱ្យណាណីទេប៉ុន្តែគេមិនចង់ធ្វើឱ្យនាយតូចខឹង។

"និយាយអញ្ចឹងទៀតហើយហ្អ៎"នាយតូចក៏បាននិយាយទាំងសម្លឹងមុខមើលទៅកាន់ងាយក្រាស់ធ្វើឱ្យនាយក្រាស់ឃើញហើយដឹងចម្លើយម៉ង។

"អា៎ៗ បងសុំទោស"នាយក្រាស់គេពិតជាហាមចិត្តមិនបានឡើយ ឱ្យតែឃើញទឹកមុខរបស់នាយតូចបែបនេះធ្វើឲ្យគេមានអារម្មណ៍ថាដឹងខុសតែម្ដងគេក៏បានលើកដៃទៅដាក់លើស្មារួចក៏ឱនសុំទោសទៅកាន់នាយតូចយ៉ាងលឿន កាយវិការបស់គេក៏បានធ្វើឲ្យប៉ាម៉ាក់របស់គេដែរអង្គុយសាឡុងខាងមុខនេះគឺមើលទៅកាន់ទេទាំងគួរអោយភ្ញាក់ផ្អើលព្រោះតែគាត់មិនដែលឃើញសកម្មភាពរបស់កូនគាត់បែបនេះពីមុនមកឡើយ។

"ម៉ោះ អាហារមកដល់ហើយនាំគ្នាញ៉ាំទៅរួចក៏អាងទៅសម្រាកចុះប្រហែលជាខែក្រោយប៉ាម៉ាក់នឹងផុសទៅទីក្រុងបាងកកដើម្បីនិយាយរឿងមង្គលការរបស់កូនទាំងពីរ"គាត់ឃើញកូនដូចជាមិនចុះសម្រុងគ្នាគាត់ក៏បាននិយាយកាត់ឱ្យពួកគេមកញ៉ាំអាហារវិញ។

"បាទ"នាយក្រាស់និងនាយតូចក៏បាននិយាយព្រមគ្នា រួចពួកគេក៏បានញុាំអាហារជាមួយគ្នានិងនិយាយជាមួយគ្នាដោយក្ដីរីករាយ។

To Be Continued
Byy~ Natawat
បែកគ្នាយូហើយនឹកណាស់🥺🎀

??? ?????????????????????????Where stories live. Discover now