抖阴社区

                                    

" ហើយបាត់ទៅណា! បើចោរមិនលួច "

ប៉ុន្តែចោរលួចមែន ចោរប្រាកដជាមិនយកភ្នែកមើលឡានរបស់ នាយនោះទេ ព្រោះឡានរបស់នាយនៅក្បែរឡានទាំងឡាយរបស់ ណានុន ឡាននាយគឺគ្រាន់ជាឡានធម្មតា ដូច្នេះចោរគ្មានថ្ងៃយកភ្នែកមើលនោះទេ។

" ស្លាប់ហើយ! "

" អ្នកប្រុសតូច " វីនធឺ ដើរចូលមករកនាងព្រមទាំងឱនគោរព។

" វីនធឺ មកល្អហើយ នាយមានឃើញឡានខ្ញុំទេ? "

" ឡាន! "

" ត្រូវហើយឡាន BMW ពណ៌ខ្មៅស៊ែរីថ្មីទើបតែចេញដែលបងស្រីទិញឲ្យខ្ញុំមុនគាត់រៀបការពីរថ្ងៃនោះអី "

ត្បិតតែ ណាមតាន មិនសូវចេះនិយាយស្តី នាងមិនធ្លាប់ទុកនាយជាអ្នកស្នាក់អាស្រ័យ មិនធ្លាប់មើលងាយនាយម្តងណាឡើយ ថែមទាំងជួយ នាយរហូតមកជារៀងរាល់ឆ្នាំមិនថាជាពេលនាយកំពុងឈឺ នាងមិនធ្លាប់ភ្លេចគេម្តងណាឡើង នាងតែងតែទិញកាដូឲ្យនាយជារាល់ឆ្នាំ ហើយកាដូដែលនាងឲ្យនាយជាឡានដែលនាយពេញចិត្ត។

" អឺ... " វីនធឺ រដាក់រដុបមិនដឹងថាគួរប្រាប់ឬអត់ បើប្រាប់គេអាចនឹងមានរឿង។

" ឃើញទេ! "

" គឺ... "

" ហារី! អ្វីដែលយើងឲ្យឯងធ្វើរួចរាល់ហើយឬនៅ "

សំឡេងកំណាចបន្លឺឡើង ទើប វីនធឺ ត្រូវថយទៅម្ខាងមិនហ៊ាន និយាយអ្វីជាមួយ ឈីម៉ុន បន្ត។ ចំណែក ឈីម៉ុន ពេលដែលឃើញ ណានុន ក៏ងាកមុខចេញទៅម្ខាងធ្វើដូចការមកដល់របស់អ្នកម្ខាងទៀតគ្រាន់ជារឿងធម្មតា។

" អរគុណហើយ វីនធឺ ខ្ញុំទៅរកឡានបន្តហើយ " គ្រាន់តែបែរខ្នងមិនទាន់បានបោះជំហានផង...

" អ្នកណាឲ្យឯងទៅ "

ឈីម៉ុន ត្រូវខាំមាត់សង្កត់ចិត្តងាកមុខត្រលប់មកវិញ ខណៈដែល ក្នុងចិត្តឈឺដូចគេចិញ្ច្រាំ។

" មានអ្វីមែនទេ! ប៉ុន្តែទោះជាមានអ្វីក៏ខ្ញុំមិនអាចបម្រើលោកបាន ដែរ ព្រោះនេះជាម៉ោងខ្ញុំត្រូវទៅសាលារៀន "

" ទៅយកឡានមក វីនធឺ! " គេនិយាយទាំងមិនព្រមដកភ្នែកចេញពីមុខស្អាត ពេល វីនធឺ ចេញទៅបាត់បបូរមាត់ស្អាតពេញដោយអំណាចក៏ស៊កសៀតរាងស្តើងដោយសម្តីមិនខុសពីកាំបិត។

??????????????Where stories live. Discover now