" ឯងគិតថាឯងជាស្អី? ឬគ្រាន់តែរឿងកាលពីយប់មិញឯងចង់ មកដំឡើងខ្លួនដាក់យើង... កុំគិតបែបនោះឲ្យសោះ ព្រោះឯងក៏ពេញចិត្តមិនអីចឹង! "
" លោក! "
ឈីម៉ុន យារដៃប្រុងទះទៅលើផ្ទៃមុខសង្ហា ប៉ុន្តែត្រូវគេចាប់ដៃជាប់ព្រមទាំងបន្តស៊កសៀត...
" បើឯងងហ៊ានទះយើង យើងក៏ហ៊ានធ្វើឲ្យឯងមិនបានទៅសាលាដូចគ្នា "
សម្តីគេធ្វើឲ្យនាយដឹងថាគេចង់មានន័យពីអ្វី ទើបរលាស់ដៃចេញពីបាតដៃរបសគេ។
" មនុស្សចាស់ថោកទាប "
" ឯងចង់ប្រាប់ថានាងជាក្មេងថ្លៃថ្នូរមែនទេ ទាំងដែលក្នុងចិត្តឯងកំពុងត្រេកអរផងក៏មិនដឹង " ណានុន ញញឹមត្រជាក់ជាស្នាមញញឹមដែលធ្វើឲ្យ ឈីម៉ុន កាន់តែឆេះឆួលនិងឈឺចាប់។
" បើអស់អីហើយខ្ញុំសុំទៅសិនហើយ "
វាគ្មានបានអ្វីត្រលប់មកវិញក្រៅពីការឈឺចាប់ ប្រសិនបើនាយនៅតែតវ៉ាជាមួយមនុស្សប្រុសដែលមិនធ្លាប់បើកចិត្តមើលខ្លួននាយក្នុងផ្លូវល្អ ទើបដើរចេញមិនតវ៉ាជាជម្រើសដែលល្អបំផុត។
" អ្នកណាឲ្យនាយទៅ " គេទាញកញ្ឆក់រាងស្ដើងត្រលប់មកវិញ។
" លែង! "
" នេះឯងបញ្ហាខ្ញុំ! "
គេរឹតរាងស្ដើងក្នុងរង្វង់ដៃយ៉ាងណែន ខណៈដែល វីនធឺ បើកឡានមកដល់ល្មម... វីនធឺ ប្រញាប់ចុះមកបើកទ្វារឲ្យចៅហ្វាយភ្លាម....
" ចូលទៅ! "
" អត់ទេ! " ឈីម៉ុន ក្រាញននៀលមិនព្រមចូលទៅក្នុងឡាន ទើប ណានុន ត្រូវរុញនាយឲ្យចូលទៅយ៉ាងផ្តាច់ការ។
" អង្គុយឲ្យស្ងៀម បើឯងហ៊ានចុះឯងនឹងមិនបានទៅសាលា " ណានុន ខាំធ្មេញគំរាមយ៉ាងកំណាច ហើយភាពកំណាចរបស់គេក៏អាចទប់ទល់ជាមួយភាពមានះនាយបាន។ បន្ទាប់មកគេក៏ចូលមកអង្គុយក្បែរនាយ ចំណែក ឈីម៉ុន ប្រញាប់បែរមុខសម្លឹងទៅខាងក្រៅ។
" ចេញឡានទៅ វីនធឺ "
" បាទ! "
នៅតាមផ្លូវ ណានុន មិនសូម្បីតែមើលមក ឈីម៉ុន ព្រោះកំពុងរវល់ជាមួយការគូរម៉ូតសម្លៀកបំពាក់ដែលគួរមិនទាន់រួច ទាំងដែលត្រូវបញ្ជូនទៅឲ្យផ្នែកកាត់ដេរតាំងពីម្សិលមិញ ប៉ុន្តែបែរជាត្រូវខកខានហើយអ្នកដែលធ្វើឲ្យគេខកខានគ្មានអ្នកណាក្រៅពី... វាជារឿងគួរឲ្យក្តៅក្រហាយបំផុតសម្រាប់ម្ចាស់ក្រុមហ៊ុនដូចគេ។

YOU ARE READING
??????????????
Romance??????????????????????????????????????????????????????????? ???????????????????????????????????? ????????????????????????????????...... 抖阴社区 by mochi assistant writer mo ryuu
??? ?
Start from the beginning