" បើទិញទាល់តែរបស់មានយីហោថ្លៃល្បីៗ " ឈីម៉ឺន និយាយឡើងព្រោះនាយដឹងច្បាស់ពីចរិតហៃសូរបស់ ម៉ាក មនុស្សស្រីដែលចូលចិត្តធ្វើខ្លួនហួសសមត្ថភាព។
" ហាងបងប្រុសឯងនោះអី! " លីលី ធ្វើភ្នែកត្រឹមខិតមករក ឈីម៉ុន ហើយក៏ត្រូវ ឈីម៉ុន រុញចេញទៅវិញ។
" បងប្រុសយើង? "
ឈីម៉ុន ទម្លាក់ទឹកមុខចុះភ្លាម ការដែលបង្ខំចិត្តគេចពីគេជារឿង ពិបាកស្រាប់ហើយ ហេតុអីបានជាត្រូវទៅរកគេទៀត ទៅរកដើម្បីឲ្យគេមើលងាយខ្លួនកាន់តែខ្លាំង។
" កើតអី ម៉ុន មើលមុខដូចលេបថ្នាំពុល "
" គ្មានអីទេ តែយើងថាទៅកន្លែងផ្សេងទៅ "
" មិនបានទេ យើងគួរើសការដូឲ្យស័ក្តិសម ព្រោះបើយើងរើសរបស់ធម្មតា ម៉ាក ពិតជាគិតថាយើងមើលងាយនាង "
" ត្រូវហើយ! បើយើងជាកូនអ្នកឋានៈធម្មតាមិនអីទេ តែពួកយើងជាកូនអ្នកមានជាពិសេសគឺឯង ម៉ុន "
" កាន់តែវែងឆ្ងាយហើយ! តែ... "
ឈីម៉ុន ដកដង្ហើមធំមកពីនាយនិង ម៉ាក ជាមិត្តភក្តិមិនសូវស្និទ្ធ ជាមួយ ទើបកាដូធម្មតាមិនអាចឲ្យនាងបាន ព្រោះនាងប្រាកដជាគិតមិនល្អ ចំពោះពួកគេមិនខាន គ្រាន់តែរាល់ថ្ងៃនេះមិនធ្លាប់មានរឿងជាមួយផងក៏គិតមិនល្អស្រាប់ហើយ! បើកុំយល់ថានាយនិង ម៉ាក រៀនថ្នាក់ជាមួយគ្នាច្រើនឆ្នាំហើយ នាយប្រាកដជាមិនទៅពិធីខួបកំណើតស្រីម្នាក់នោះទេ។
" តែស្អី? យើងគិតថាហាងសម្លៀកបំពាក់បងប្រុសរបស់ឯង គឺល្អបំផុតហើយ! "
" សម្លៀកបំពាក់នៅទីនោះថ្លៃខ្លាំងណាស់ ពួកឯងដឹងស្រាប់ហើយ- " ឈីម៉ុន និយាយការពិតបូករួមនឹងការព្យាយាមរកលេសដើម្បីកុំឲ្យ ខ្លួនបានទៅជាន់ទីនោះ។
" ថ្លៃក៏ថ្លៃទៅ លុយមានតើ " មីន និយាយកាត់ព្រមទាំងទាញកាតក្រេឌីតចេញពីកាបូបលុយ មុននឹងទាញកាបូបលុយរបស់ ឈីម៉ុន និង លីលី យកកាតក្រេឌីតចេញមកខាងទាំងអស់គ្នា។
" មិនបាច់និយាយទេថាអ្នកណាមានលុយច្រើនជាងគេ "
ច្បាស់ណាស់ថាម្នាក់នោះជា ឈីម៉ុន ត្បិតតែឋានៈពិតប្រាកដរបស់នាយនៅក្នុងគ្រួសារត្រកូល ឆៃឆាកន ជាអ្នកបម្រើធ្វើការគ្មានពេលសម្រាកក៏ពិតមែន ប៉ុន្តែនៅខាងក្រៅនាយមិនខុសពីសេដ្ឋីឡើយ នាយមានលុយរាប់លានក្នុងបញ្ជី បូករួមជាមួយប្រាក់ខែដែលធ្វើការរាល់ថ្ងៃទាំងក្នុងផ្ទះនិងហាងកាហ្វេ ថែមទាំងមានភាគហ៊ុនផ្ទាល់ខ្លួនដែលលោកប៉ាចិញ្ចឹមប្រគល់ឲ្យនាយជាច្រើនទៀត។

YOU ARE READING
??????????????
Romance??????????????????????????????????????????????????????????? ???????????????????????????????????? ????????????????????????????????...... 抖阴社区 by mochi assistant writer mo ryuu
??? ?
Start from the beginning