抖阴社区

part22:??????????????

Start from the beginning
                                    

+កាត់មកដល់ក្រុមហ៊ុន

បុគ្គលិកដែលនៅទីនោះពួកគេបានរៀបចំទទួលស្វាគមន៍ចៅហ្វាយរបស់គេយ៉ាងរាក់ទាក់ព្រោះថាពួកគេធ្វើបែបនេះដោយសារតែនាយក្រាស់មកទីនេះជាលើកដំបូងហើយបើមិនរៀបចំឲ្យបានសមរម្យទេនោះពួកគេអាចនឹងដេញចេញក៏ថាបាន។

"ក្រុមហ៊ុនរបស់បងធំយ៉ាងនេះហេតុអ្វីក៏បងមិនឲ្យបុគ្គលិកដែលមានជំនាញមកមើលការខុសត្រូវនៅទីនេះជំនួសបង"នាយតូចគ្រាន់តែចុះពីលើឡានភ្លាមគេក៏បានសម្លឹងមើលទៅកាន់ក្រុមហ៊ុននៅចំពោះមុខគេយ៉ាងភ្ញាក់ផ្អើលព្រោះថាក្រុមហ៊ុននេះធំជាងក្រុមហ៊ុននៅទីក្រុងបាងកកទៅទៀត។

"បងមិនចង់ឱ្យអ្នកដទៃមកជំនួសកន្លែងរបស់បងហើយនិងអូនទេព្រោះថាក្រុមហ៊ុនមួយនេះវាគឺទុកសម្រាប់អូនតែម្នាក់ប៉ុណ្ណោះ"នាយក្រាសើក៏បានយកដែកទៅត្បិតថ្ពាល់របស់នាយតូចបន្តិច រួចក៏យកដែររបស់ខ្លួនទៅឱបចង្កេះរបស់នាយតូចយ៉ាងណែន។

"អូននឹងរង់ចាំដល់ថ្ងៃនោះ"ក្រោយពេលនិយាយចប់ពួកគេទាំងពីរក៏បានដើរចូលទៅខាងក្នុងដោយនាយតូចនៅតែឱបដៃរបស់នាយក្រាស់ដដែល បុគ្គលិកឈរចាំទទួលចៅហ្វាយទាំងពីរនៅខាងមុខទ្វារក្រុមហ៊ុនយ៉ាងកុះករ។

{👩‍🦰"តើបុរសដែលដើរជាមួយលោកប្រធាននោះគេជានរណាទៅឯងមានដឹងអត់"
👱‍♀️"ឯងសួរយើងឱ្យយើងដឹងយ៉ាងម៉េចទៅបើយើងនៅធ្វើការទីនេះជាមួយឯងហ្នឹងចេះសួរទៅកើត"
👩‍🦰"បើតាមតែយើងដឹងបុរសម្នាក់នោះប្រាកដជាសង្សាររបស់លោកប្រធានហើយមើលទៅ"
👱‍♀️"ឯងកុំចេះតែនិយាយប្រយ័ត្នតែលោកប្រធានដឹងដេញក្បាលឯងចេញទៅយើងគ្រាន់តែប្រាប់ទេ"
👩‍🦰"ហើយចុះឯងមិនមើលទៅទង្វើរបស់ពួកគាត់ឡើងស្និតស្នាលគ្នាដូចគូស្នេហ៍អញ្ចឹងឯងមិនមើលទេ"
👱‍♀️"យើងដឹងប៉ុន្តែយើងនៅចាំស្ដាប់លោកប្រធាននិយាយសិនទៅ កុំទាន់នឹកស្មានពេក"
👩‍🦰"បើឯងមិនជឿឯងចាំតែមើលចុះថាពួកគាត់ជាអ្វីនឹងគ្នា"}

មានបុគ្គលិកពីរបីនាក់បានសុខសៀវគ្នាអំពីទំនាក់ទំនងរបស់នាយតូចនិងនាយក្រាស់ ពួកគេក៏រាងភ្ញាក់ផ្អើលបន្តិចដែរនៅពេលដែលមានមនុស្សប្រុសដែលមានអត្តចរិតដូចមនុស្សស្រីមកដើរស្និទ្ធស្នាលជាមួយនឹងប្រធានក្រុមហ៊ុនបែបនេះមិនមែនតែបុគ្គលិកស្រីទេចំណែកឯបុគ្គលិកប្រុសៗវិញពួកគេតាមសម្លឹងមើលនាយយតូចមិនដាក់ពីភ្នែកឡើយព្រោះតែសម្រស់របស់នាយតូចបានទាក់ចិត្តពួកគេសឹងតែគ្រប់គ្នា។

"សូមអញ្ជើញលោកប្រធានចូលទៅខាងក្នុង"ពេលដែលនាយក្រាស់ដើរមកដល់មុខទ្វារបុគ្គលិកក៏បានឱនគោរពទៅកាន់គេ។

នាយក្រាស់មិននិយាយអ្វីច្រើនគេក៏បានដើរចូលទៅខាងក្នុងដោយមិនតបទៅកាន់អ្នកគ្រប់គ្រងអ្វីបន្តិចសោះឡើយ។ក្រោយពីនាយតូចចូលទៅដល់ខាងក្នុងបុគ្គលិកទាំងអស់ក៏បានដើរចូលទៅខាងក្រោយ។

"Lesung មកនេះបន្តិចយើងមានការចង់និយាយជាមួយ ហើយបុគ្គលិកដទៃទៀតទៅធ្វើការរៀងៗខ្លួនចុះ"គ្រាន់តែចូលមកដល់ខាងក្នុងនាយក្រាស់ក៏បានហៅអ្នកគ្រប់គ្រងឲ្យមកនិយាយជាមួយគេ។

"យើងឱ្យឯងរៀបចំកន្លែងទុកដាក់និងកន្លែងបុគ្គលិកធ្វើការឲ្យបានរៀបរយហេតុអ្វីបានមករញ៉េរញ៉ៃបែបនេះ យ៉ាងម៉េចឯងគិតថាយើងមិនដែលមកមើលខុសត្រូវនៅទីនេះឯងចង់ធ្វើអ្វីដែរតាមចិត្តមែនទេ"នាយក្រាស់ក៏បាននិយាយស្ដីថាឲ្យអ្នកគ្រប់គ្រងព្រោះតែគេបានរៀបចំកន្លែងឲ្យបុគ្គលិកធ្វើការរញ៉េរញ៉ៃមិនដូចអ្វីដែលគេបានប្រាប់។

"សុំទោសលោកប្រធាន មិនមែនខ្ញុំធ្វើតាមតែចិត្តទេក៏ព្រោះតែខ្ញុំគិតថាកន្លែងនោះសាកសមជាកន្លែងដែលបុគ្គលិកធ្វើការព្រោះតែនៅម្ខាងទៀតខ្ញុំបានឲ្យគេរៀបចំកន្លែងទុកដាក់ឯកសារក៏ដូចជាកន្លែងទុកដាក់សៀវភៅមួយចំនួនផងដែរបែបនេះហើយទើបខ្ញុំយល់ស្របអោយគេដាក់តុធ្វើការងារកន្លែងនោះតែម្ដងទៅ"គ្រាន់តែនាយក្រាស់និយាយស្ដីថាឲ្យគេប៉ុន្មានម៉ាត់នេះធ្វើឲ្យគេញ័រមាត់និយាយមិនចង់ចេញឡើយ។

"យើងមិនពេញចិត្ត ត្រូវតែធ្វើអ្វីឲ្យដូចយើងឯងត្រូវឱ្យគេមករើកន្លែងបុគ្គលិកធ្វើការនេះទៅដាក់នៅខាងអគារពីរជាន់ហើយនៅខាងក្រោមគឺធ្វើជាកន្លែងដាក់សៀវភៅនិងតុសម្រាប់អានសៀវភៅជាមួយកញ្ចក់ដាក់ផ្កាជាច្រើនទៀត បើមិនរើឯងដឹងតែមានរឿងជាមួយយើងហើយ"នាយក្រាស់គេមិនពេញចិត្តសោះឡើយនៅអ្វីដែលអ្នកគ្រប់គ្រងនោះបានធ្វើគេបានរៀបចំប្លង់ឲ្យយ៉ាងស្អាតប៉ុន្តែធ្វើចេញមកមិនដូចតតែសោះគេក៏បានឲ្យអ្នកគ្រប់គ្រងចាត់ចែងធ្វើសារជាថ្មីឡើងវិញបើមានឱកាសគេនឹងមកទីនេះម្ដងទៀតក្រោយពេលនិយាយចប់គេក៏បានយកនាយតូចទៅក្នុងបន្ទប់ការិយាល័យរបស់គេផ្ទាល់ព្រោះថាឈរនៅខាងក្រៅវាក្ដៅមិនដូចនៅខាងក្នុងបន្ទប់ឡើយ។

To Be Continued
Byy~Kã Natawat
សុំ100voteបានអត់🥺🙏

??? ?????????????????????????Where stories live. Discover now