抖阴社区

Ep:1 ???

98 6 0
                                    

យើងមិនប្រាកដថាឲតែអ្នកមានសុទ្ធតែមានក្តីសុខទាំងអស់ទេ។ការបង្ហាញចេញមកខាងក្រៅឲយើងឃើញពេលខ្លះក៏ជាការសម្តែង ។
មនុស្សណាក៏ដោយសុទ្ធតែមានស្នេហា ប៉ុន្តែស្នេហាទាំងនោះវាមិនដូចគ្នាទេ ស្នេហាខ្លះបានមកពីការបង្ខិតបង្ខំ ហើយស្នេហាខ្លះទៀតកើតឡើងដោយចិត្តនិងចិត្ត។

ពេលរាត្រីដែលពោរពេញទៅដោយរឿងមិនចេះចប់មិនចេះហើយ តែងតែកើតឡើងឲតែឈានជើងចូលមកក្នុងផ្ទះ។
"អាទិត្យក្រោយ ឯងរៀបការជាមួយម៉ាលីន"m.r Naravit បាននិយាយជាមួយpondដែលជាកូនប្រុសរបស់គាត់។
"ខ្ញុំមិនរៀបការ"pondបានឆ្លើយតបទៅកាន់អ្នកជាប៉ាទាំងសម្តីម៉ាត់ៗ
"ហេតុអី ឯងឲយើងបាក់មុខដល់ពេលណាទៀតហាស"m.r Naravit ចាប់ក្រវួចកអាវកូនប្រុសរបស់ខ្លួនទាំងកំរោល។វាមិនមែនជាលើកទីមួយទេដែលគេបដិសេដជាមួយគាត់
"..."pondមិនឆ្លើយតបនិងលោកទេ ប៉ុន្តែកែវភ្នែកនិងស្នាមញញឹមបានបញ្ជាក់ទាំងគុំនំ
"ហេតុអីឯងមិនឆ្លើយអាកូនចង្រៃ"ឌឹប...លោកបានដាល់មុខប៉នមួយទំហឹងធ្វើឲមុខប៉នបែបទៅម្ខាងទៀតដោយសារកម្លាំងដៃ
"ហាស់ៗ...ហាស់"pond បែរមកសម្លឹងមុខប៉ារបស់គេដោយយកអណ្តាតទល់ថ្ពាល់ ដោយបញ្ចេញសំឡេងសើចចំអក
"ហីយ៉ាប៉ា ប្រយ័ត្នមុខចាស់ជាងវ័យទៅ "pondបានងើបនិយាយបែរខ្នងដាក់លោកNaravitទាំងឌឺដង
" អាកូនចង្រៃ" លោកNaravitបានលើកកាំភ្លើងមកផ្ជុងពីក្រោយប៉ន សឹងតែបាញ់ភ្លាមៗនៅទីនឹងទេ
"ជុៗ "pondងាកមកទាំងមិនខ្លាចរអាយកដៃទៅកាន់កាំភ្លើងដែលផ្ជុងមករកខ្លួន
"ហេតុអីប៉ាមិនបាញ់មក "
"..."លោកNaravit បានសម្លក់ទៅកាន់កូនរបស់ខ្លួនទាំងអារម្មណ៍មួរម៉ៅ រួចយកដៃមកកាច់កៃបម្រុងនិងបាញ់
"ចៅហ្វាយ"Denបានរត់មករកpondដោយសារបាត់យូរពេក
"បាញ់ខ្ញុំមក"pondបានស្រែកសម្លត់ទៅរកអ្នកជាប៉ាខ្លាំងៗទាំងកំរោល។
"ចៅហ្វាយ"Denដើររេរាចង់ចូលទៅជួយ
"ឆាប់ចេញទៅអាDenមិនពាក់ព័ន្ធចឹងឯងទេ"
Denបានដើរចេញមកក្រៅទុកឲអ្នកទាំង2នៅនិយាយគ្នាឲដឹងរឿង។ លោកnaravitបានទម្លាក់កាំភ្លើងចុះដោយដាក់ខ្លួនអង្គុយលើតុទាំងច្របូកច្របល់ដែលមិនយល់ពីអ្វីដែលកូនប្រុសរបស់គាត់បាននិយាយមក។ ហេតុអីpondមិនព្រមរៀកការជាមួយMa Linឃើញពួកគេជាគូរដណ្តឹងនិងគ្នាមិនអញ្ចឹង???
"អាទិត្យក្រោយខ្ញុំព្រមការ "
"..."អ្នកជាប៉ាបានលើកមុខសម្លឹងមកកូនខ្លួនទាំងសប្បាយចិត្ត
"ប៉ុន្តែ កូនក្រមុំរបស់ខ្ញុំអាចមិនមែនជានាង"pondថាហើយក៏ដើរចេញ ដែលមិនខ្វល់ថាអ្នកដែលស្តាប់គេនិយាយអម្បិញមិញស្ទើតែគាំងបេះដូងរកនិយាយអីមិនទាន់។ គេមិនស្រឡាញ់ma linផងហេតុអីបានទៅជាគូរដណ្តឹងឬប៉ាគេបង្ខំ???
Pondបានបញ្ជារកូនចៅរបស់ខ្លួនចេញឡានទៅឲលឿនគេមិនចង់ឃើញផ្ទះនេះទៀតទេ សូមបីតែប៉ារបស់គេ។
"យ៉ាងមិចហើយការងារដែលយើងឲឯងធ្វើ"pond
"រួចរាល់ហើយនេះចៅហ្វាយ"Denបានហុចរូបថតមួយសន្លឹកទៅឲpond ដែលប្រើឲគេតាមសើប
"ល្អ"
"ប៉ុន្តែចៅហ្វាយ យើងមិនទាន់ប្រកដថាគេនិងព្រមឬអត់"
"មិនព្រមក៏ ត្រូវតែព្រមស្អែកនេះត្រូវយកគេមកជួបយើងឲបាន"
"បាទចៅហ្វាយ"Denបានងក់ក្បាល់យល់ព្រមសំណើរនេះ។
///ព្រឹកថ្ងៃថ្មី

នៅក្នុងបន្ទប់ដែលមានមនុស្សវ័យចំណាស់កំពុងតែអង្គុយគិតថានិងរកវិធីណាដើម្បីឲកូនខ្លួនព្រមរៀបការ។
ទ្រឺង...ទ្រឺង..
"អាឡូ...តើគេព្រមទេ"
"គឺ...មិនព្រមទេ"លោកNatavitនិយាយទាំងត្រដាក់ត្រដុបមិនដឹងប្រាប់ថាយ៉ាងមិចទៅកាន់អ្នកខាងនោះ
"មិនព្រមមែនទេហាស"
"លោកចង់ឲកូនស្រីខ្ញុំខ្មាស់គេដល់ពេលណាទៀត "
"តែ..."
"ខ្ញុំមិនចង់ស្តាប់ពាក្យរបស់លោកទៀតទេ ខ្ញុំទុកឱកាសឲលោកម្តងទៀត បើធ្វើមិនបានយើងទាំងពីរនិងដឹងគ្នាហើយ"

???????????????Unde pove?tirile tr?iesc. Descoper? acum