抖阴社区

EP8:????????

38 6 9
                                    

បន្ទាប់ពីត្រឡប់មកពីខាងក្រៅវិញPhuwinបានមើលថែPondបានល្អណាស់សឹងតែថាមួយយប់ទល់ភ្លឺមិនទាន់បានគេងផង ។
   ព្រឹកឡើងចំណែកអីតែនាយតូចដែលគេងក្បែរដៃPondទាំងអស់កម្លាំងមិនទាន់ភ្ញាក់ទេ។pondដែលភ្ញាក់មុនក៏មិនហ៊ានរំខានដែរឲគេនៅបន្តគេងទៀតចោះ។ប៉ុន្តែសំឡេងអ្នកខាងក្រៅធ្វើឲរំខានដល់ដំណេកនាយតូច ដែលក្រោកឡើងបើកភ្នែកមកព្រឹមៗមិនទាន់អស់ងងុយ។
“លោក ភ្ញាក់យូរហើយមែនទេ”នាយតូចសួរទៅអ្នកដែលសម្លឹងមើលមុខគេ
“អុឺម”ឆ្លើយបែបហីៗ
“សួរស្តី អាការៈយ៉ាងម៉េចហើយ”លោកគ្រូពេទ្យបើកទ្វាចូលមក
“ទៅផ្ទះបានថ្ងៃណាលោកគ្រូពេទ្យ”pondសួរព្រោះគេមិនចង់នៅទីនេះទៀតទេមានអារម្មណ៍ថាធុញ។
“បន្តិចទៀតទៅបានហើយ ណាមួយអាការៈក៏គ្រាន់បើដែរ”
“បាទ”
“ចឹងខ្ញុំសុំលាហើយណា កុំភ្លេចញុាំថ្នាំផង”ក្រោយពីពិនិត្យសុខភាពហើយគាត់ក៏ដើរចេញមកវិញព្រោះអស់តួនាទី។នាយតូចក៏រៀបចំឲpondញុាំថ្នាំតែ
“បងpond បងដឹងទេថាអូនបារម្ភបងប៉ុណ្ណា”lynaរត់មកអោបរាងក្រាស់ដែលរៀបនិងលេបថ្នាំ
“អ្នកនាងឲគេលេបថ្នាំសិនទៅ”នាយតូចថាឲនាងដែលអោបមិនព្រមលែងឡើងស្អិចដូចទឹកកែ
Lynaលែងពីការអោបហើយងាកមកសម្លឹងមុខនាយតូចភ្នែកលានថ្លេ។'នេះអាម្នាក់ដែលនៅក្នុងរូបថតតើ ហើយចុះវាត្រូវនិងស្អីជាមួយបងpond?'
“ឲមកនេះមក”នាងកញ្ឆក់ថ្នាំពីនាយតូច
“បើអស់ការអីហើយក៏ឆាប់ចេញទៅ”នាងដេញនាយតូចឲចេញមកក្រៅហើយក៏ឲpondលេបថ្នាំ។នាយតូចក៏ចេញមកចាំនៅខាងក្រៅ  តែម្នាក់ឯងព្រោះអ្នកខាងក្នុងមិនពេញចិត្តឲនៅផងសូមបីតែpond
“លោកប្រុសតូច ចៅហ្វាយយ៉ាងមិចហើយ”Denដែលដើរមកក៏ឃើញនាយតូចអង្គុយលើតុ
“គេមិនអីទេបន្តិចទៀតក៏ចេញហើយ”Phuwinឆ្លើយទាំងមុខស្រងូតស្រងាត់
“អ្នកណាធ្វើឲខឹងទៀតហើយ”Denចូលមកអង្គុយក្បែរ មើលតែទឹកមុខក៏ដឹងដែរ
“មានតែបងទេដែលយល់ពីរចិត្តខ្ញុំ”នាយតូចបានផ្អែកខ្លួនមកកើយស្មាDenដើម្បីឲធូរចិត្ត មិនដឹងទៅរៀបរាប់ប្រាប់អ្នកណាទេ
“ភូ ចង់យំក៏យំមក មិនបាច់ខ្មាស់បងទេ”Den ក៏អាណិតគេដែរដែលត្រូវចៅហ្វាយខ្លួនតែងតែធ្វើបាបមករហូត
“ហុឹម...ហុឹមៗ”អារម្មណ៍ដែលខំទប់ ក៏បញេ្ចញមកទឹកភ្នែកស្រក់មកដូចជាទឹក
“យំឲអស់មក បងនៅចាំជូតទឹកភ្នែកឲ"Denយកដៃមកអង្អែលក្បាលនាយតូចថ្នមៗដើម្បីផ្តល់កម្លាំងចិត្ត
“អាDenឆាប់ទៅផ្ទះ”pondដែលឈរមើលសកម្មភាពពួកគេដូចជាយូរដែរហើយក៏បន្លឺឡើង រួចក៏ដើរចេញមកដោយបណ្តើរLynaដែលជាសង្សារខ្លួនមកជាមួយ
“បាទចៅហ្វាយ”Denនិងនាយតូចគ្រាន់តែឮភ្លាមក៏ងើបដើរពីក្រោយ ពួកគេទាំងពីរ
“Phuwin”សំឡេងស្រែកហៅឈ្មោះនាយតូចពីជ្រុងម្ខាងទៀតរត់មកចាប់ដៃនាយតូចយ៉ាងណែន ដែលធ្វើឲអ្នកទាំងអស់គ្នាក្រឡេកមកមើល
“Sky!!”នាយតូចដែលឃើញអ្នកជាសង្សារខ្លួននៅនិងចំពោះមុខកាន់តែធ្វើឲទឹកភ្នែករលីញរលោងច្រាលចេញមកក្រៅ
“Phuwinអូនបាត់ទៅណាយូរម្ល៉េះ ”Skyយកដៃមកអង្អែលមុខនាយតូចទាំងរំភើប។សកម្មភាពអ្នកទាំងពីរធ្វើឲបុរសម្នាក់កាន់តែសម្លឹងមកមិនដាក់ភ្នែក
“អូននឹកបងណាស់”នាយតូចទាញគេយកមកអោប
“បងបារម្ភពីអូនណាស់ដឹងទេ”
“ឲអូនសុំទោស”
“អូនទៅវិញជាមួយបងណា”skyលែងពីការអោបភ្នែកសម្លឹងមកនាយតូចទាំងស្រទន់
“ហុឺម!អូនមិនអាចទៅជាមួយបងបានទេ”នាយតូចដកដង្ហើមទាំងអស់សង្ឃឹម
“ហេតុអី អូនប្រាប់បងមក”គេយកដៃនាយតូចមកចាប់កាន់
“អូយ!!"នាយតូចមិនទាន់បានឆ្លើយតបនិងគេផងក៏ត្រូវpondចាប់កន្ត្ត្រាក់ដៃទៅបាត់
“ឈប់សិន ឯងជាអ្នកណា”skyរត់មកបាំងមុខpond
“ឆាប់ចេញ បើមិនចង់ត្រូវ”pondសម្លឹងគេទាំងចង់សុីសាច់ហុតឈាម
“លែងដៃខ្ញុំទៅ”នាយតូចដែលត្រូវpondចាប់ដៃយ៉ាងណែនខំប្រឹងរើ ដៃដែលសទៅជាក្រហម
“ចេញឬមិនចេញ”pondសួរម្តងទៀតទៅអ្នកដែលឈរបាំងគេមិនឲទៅ
“ឯងឆ្លើយនិងយើងសិនមក”
“យើងជាអ្នកណាមិនសំខាន់ ឆាប់ចេញទៅ”pondស្រែកទៅគេ ទាំងតឹងសរសៃក៎
“បងទៅសិនទៅ”នាយតូចប្រាប់ទៅកាន់Skyទាំងទឹកភ្នែករលីងរលោង ។ហើយក៏ត្រូវរាងក្រាស់ចាំទាញដៃសំដៅទៅឡានទាំងកម្រោល អារម្មណ៍ដែលខឹហើយអ្នកណាក៏លែងខ្វល់ដែរ សូមបីតែដៃកំពុងតែឈឺ
“pond ចាំអូនផង”Lynaរត់តាមពីក្រោយ
“លែងខ្ញុំទៅ ហឹក...ហឹក...”នាយតូចគ្មានអីក្រៅពីសុំអង្វរ ទឹកភ្នែកស្រក់មិនដាច់
“កុំមកបញ្ចេញទឹកភ្នែកនៅមុខយើងឲសោះ” អឹប!!pondរុញនាយតូចដែលស្រាលដូចសំឡីទៅខ្ទប់ជាមួយឡានមួយទំហឹង
“អូយ ឈឺណាស់”
“លោកប្រុសតូចយ៉ាងមិចហើយ”Denរត់មកមើលនាយតូចទាំងព្រួយបារម្ភ ។Lynaឈរមើលទាំងសមចិត្ត វាពិតជាគួរឲចង់សើចខ្លាំងណាស់
“Pondមកអូនជួយ”នាងដើរមកជួយpondដែលរៀបនិងឡើងឡាន ទាំងញញឹមចុងមាត់ដាក់នាយតូច
“ខ្ញុំមិនអីទេ ពួកយើងឆាប់ទៅៗ”នៅក្នុងខ្លួនវាពិតជាឈឺខ្លាំងណាស់ ប៉ុន្តែសម្តែងធ្វើដូចធម្មតាកុំឲអ្នកដទៃបារម្ភពីខ្លួន
“អុឺម”Denនាំនាយតូចចូលទៅក្នុងឡាន តែភ្នែកទាំងគូដែលអង្គុយខាងក្រោយសម្លឹងមកនាយតូចមិនដាក់
     ការធ្វើដំណើរតាមផ្លូវនាយតូចពិតជាពិបាកទ្រាំណាស់ វាកាន់តែធ្វើឲ្យណែនពេញទ្រូងពេលដែលបានឃើញមុខម្នាក់ទៀតសម្លឹងមកមើលខ្លួនមិនដាច់
“បងDenជួយបើកឡានឲលឿនជាងនេះបានទេ”នាយតូចមើលទៅកាន់តែទ្រាំមិនបានវាពិតជាហត់ណាស់សម្រាប់គេ
“បាទ”Denក៏មិនប្រកែកអ្វីដែរ នាយកាន់តែបន្ថែមលឿនឡានកាន់តែលឿន ប្រហែលជាមួយសន្ទុះក៏មកដល់ផ្ទះ នាយតូចគ្រាន់តែមកដល់រត់ទៅកាន់បន្ទប់ចាក់សោរយ៉ាងជាប់ស្រែកយំយកតែម្តង។មើលទៅគ្មានអ្នកណាខ្វល់ក្រៅពីDenទេនាយក៏រត់មកតាម
តុក...តុក...
“ភូ...នេះបងណាឆាប់បើកទ្វាឲបងបន្តិចមក”គ្រាន់ឮនាយតូចក៏ដើរមកបើកទ្វាឲ
“បងDen ហឹក ...ហឹក...”នាយតូចរត់មកអោបDenដែលឈរនៅនិងមុខខ្លួន យំយកៗតែម្តងទោះDenលួងក៏មិនបាត់ដែរ
“បានហើយឈប់យំទៅ ”
“ហេតុអីគេស្អប់ខ្ញុំបែបនេះបង ខ្ញុំមិនយល់ទេ ហឹក...ហឹក”នាយតូចដែលស្ថិតក្នុងដៃDenយំរៀបរាប់ពីទុកលំបាករបស់ខ្លួន
“ភូ គាត់មិនមែនដូចជាភូគិតទេជឿបងចុះ”Denលែងពីការអោបហើយអោនសម្លឹងមុខនាយតូចទាំងកែវភ្នែកស្រទន់ នាយតូចបង្វែរខ្លួនទៅអង្គុយនៅលើគ្រែទាំងស្មុកស្មាញ
“មានរឿងអីឆាប់ប្រាប់បងមកកុំលាក់ទុកអី”Denចូលទៅអង្គុយជិតនាយតូចក៏ទាញដៃទាំងពីមកចាប់កាន់
“ភូ ចាត់ទុកបងជាបងប្រុសម្នាក់របស់ភូទៅចុះមានរឿងអីក៏មកប្រាប់បងមកបងចាំជួយលើកទឹកចិត្តរហូត”នាយយកដៃមកជូតទឹកភ្នែកអ្នកដែលយំសម្លឹងមករកគេ
“បាទ”
“សន្យារណា”Denលើកកូនដៃមកថ្ពក់ជាមួយកូនដៃរបស់នាយតូចដែលព្រាបបាននិងបន្លាក្រូច
“សន្យារ”នាយតូចជូតទឹកភ្នែកឡើងស្អាតញញឹមបិតមាត់មិនជិត ព្រោះអីមនុស្សមិនដែលមានបងប្អូនហើយក៏គ្មានមិត្តភក្តិដែរឮចឹងអ្នកណាមិនសប្បាយចិត្ត។
“ចឹងសម្រាកសិនទៅ ចាំបន្តិចទៀតបងមកហៅ”Denបានឲនាយតូចគេង ហើយគេក៏ត្រូវចុះមកខាងក្រោមដែរ
“ឯងយូរទៅ លែងស្គាល់ថាអ្នកណាចៅហ្វាយហើយហែ”Pondថាឲកូនចៅខ្លួនមើលទៅដូចជាស្និតស្នាលជាមួយនាយតូចណាស់ តែបើធ្វើបាបគេអាចនិងok
“ថ្ងៃក្រោយ មិនបាច់ទៅខ្វល់ជាមួយគេពេកទេ”រាងក្រាស់ស្រែកដាក់មាំងៗរកតែគេនិយាយអីតិចក៏មិនបានដែរ
“បាទចៅហ្វាយ”Denមិនហ៊ានតមាត់ទេត្រឹមតែអោនមុខចុះក្រោម
“សង្សារអូនធ្វើមុខឲរីកជាងនេះបានទេ”នាងយកដៃមកប៉ះមុខអ្នកជាសង្សារ
“Lynaអូនទៅផ្ទះសិនទៅ បងចង់នៅម្នាក់ឯង”ថាហើយនាយក៏ងើបចេញដើរសំដៅទៅបន្ទប់
“pond”នាងឈរទន្រាំជើង ទាំងដៃក្តាប់ចូលគ្នាសឹងតែធ្លុះសាច់
“អាDenឯងនៅឈរដល់ណាទៀត”pondស្រែកថាឲចំណិតខ្លួន
“បាទចៅហ្វាយ”នាយរត់ឡើងទៅលើ ហើយLynaក៏ត្រូវចេញទៅផ្ទះដែរ
+ក្នុងបន្ទប់Pond
“ចៅហ្វាយហៅខ្ញុំមកមានការអីដែរ”Denឈរពីខាងក្រោយរាងក្រាស់ដែលអង្គុយគងទាក់ខ្លានៅលើតុ
ផាំង!
រាងក្រាស់ទះតុមួយទំហឹង ហើយបោះឯកសារទៅឲចំនិតខ្លួនធ្វើ
“ការងារបុិននិង បើធ្វើមិនហើយទេឯងកុំសង្ឃឹមថារស់ស្រួលឲសោះ”
“បាទចៅហ្វាយ ទុកចិត្តចោះ”Den អោនទៅរើសឯកសារយកមកធ្វើទាំងប្រញាប់
“បើមិនចង់ឃើញយើងធ្វើបាបគេ សូមនៅឲឆ្ងាយបន្តិចទៅ”
“...”Denមិនមាត់បានត្រឹមតែសម្លឹងមើលការដើរចេញរបស់គេ
“ទៅធ្វើបាបទៀតហើយមើលទៅ”Den

________________________________
________________________________

  (ចេញពីពេទ្យភ្លាមធ្វើបាបអូនធម្មតា)

💁វគ្គនេះមានអារម្មណ៍ថាភ្លាវខ្លាំង ។

ឈឺក្បាលពេកគិតអីក៏មិនចេញដែរ🤕

???????????????Unde pove?tirile tr?iesc. Descoper? acum