ដើម្បីតែមនុស្សម្នាក់អាចធ្វើឲគេហ៊ានធ្វើអ្វីៗទាំងអស់
ផាំង!!!
សំឡេងស្នូរកាំភ្លើងដែលបាញ់សំដៅទៅរកអ្នកចំពោះមុខខ្លួនចំនួនមួយគ្រាប់ចំកណ្តាលពោះ"ឯងបាញ់យើងអាចង្រៃ"dew យកដៃមកក្តោបពោះកុំឲហូរឈាមមក។ខណ:នោះនាយតូចបើភ្នែកមក ដែលគ្រាប់កាំភ្លើងមិនបានបាញ់មកគេទេ
"យ៉ាងមិចហើយ"pondរត់មកស្រាយចំណងនាយតូចទាំងប្រញ៉ាប់ដោយសារអ្នកម្ខាងទៀត កំពុងតែភ្លេចខ្លួន
"ខ្ញុំមិនអីទេ"
"ឆាប់រត់ទៅ"Pondលើកគ្រានាយតូចចេញពីទីនេះ
"ឯងងាប់ទៅ"ផាំង!!dewប្រមូលកម្លាំងរបស់គេចាប់កាន់កាំភ្លើងដែលនៅក្បែរដៃបាញ់ទៅរកPondត្រូវចំស្មាខាងឆ្វេងធ្វើឲគេលុតជង្គុងយកដៃមកទប់ស្មា
"លោក!លោកយ៉ាងមិចហើយ"នាយតូចស្រែកពេលឃើញបែបនេះ
"ឆាប់រត់ទៅ"pondបង្គាប់ឲនាយតូចរត់ចេញពីទីនេះដោយសារdewបានដើរមករកហើយ
"អត់ទេ ខ្ញុំមិនទៅណាទេ"នាយតូចរត់មកអោបpondដែលត្រូវរបួសខ្លាំងដែលមិនអាចរត់ទៅណារួច
"ស្រឡាញ់គ្នាណាស់មែនទេចាំយើងបញ្ចូនក្តីសុខទៅឲពួកឯង ហាស់ៗ"dewបានផ្ទុះសំណើចលើកតម្រង់កាំភ្លើងមករកនាយតូច
ផាំង!
ស្នូរគ្រាប់កាំភ្លើងរះ បាញ់មកចំដៃរបស់dewធ្វើឲខ្ទាតកំាភ្លើងចេញពីដៃភ្លាមៗ ដែលជាស្នាដៃរបស់Den
"ដៃយើងៗ"dewស្លន់ឡើងញ័រដៃដែលពពេញទៅដោយឈាម ហើយប៉ូលីសក៏មកដល់ដែរទោះរត់ក៏មិនរួច
"ចៅហ្វាយៗ"Denរត់មករកចៅហ្វាយខ្លួនដែលស្ថិតនៅនិងដៃនាយតូច
"ឆាប់ដឹងខ្លួនមក ខ្ញុំសុំទោស"នាយតូចទ្រហូរយំ យកដៃមកអង្រួនមុខប៉នដែលសន្លប់មិនមានមាត់កអី
(កុំឆ្ងល់ថាហេតុអីបាញ់ត្រូវស្មាសោះសន្លប់ដែរ គឺដោយសារpondតាំងពីថ្ងៃបាត់នាយតូចមកគេញុាំក៏មិនសូវគ្រប់គ្រាន់ដេកក៏មិនស្ងប់ ឡូវមកត្រូវចឹងទៀតនិយាយលែងចេញ)
"ឲខ្ញុំមក"Denទទួលចៅហ្វាយខ្លួនពីដៃនាយតូចដើម្បីយកទៅមន្ទីរពេទ្យដោយមាននាយតូចតាមពីក្រោយ។
+មន្ទីរពេទ្យ
"អ្នកទាំងពីរ មិនអាចចូលបន្ទប់វះកាត់បានទេ"លោកគ្រូពេទ្យបានទាញទ្វារមកបិទជិតសូមបីតែបន្តិចក៏មិនឃើញដែរ
"ខ្ញុំដឹងខ្លួនខុសហើយ ខ្ញុំមិនទៅណាទៀតទេ"នាយតូចអង្គុយយំពេលដឹងពីកំហុសខ្លួននៅមិននៅនាំទុកដល់គេឯង
"លោកប្រុសតូចកុំបន្ទោសខ្លួនឯងអី"Denចូលមកលួងលោមកាយតូច ដែលអង្គុយយំនៅក្បែរបន្ទប់វះកាត់
"បងDen"នាយតូចពេលឃើញDenយំកាន់តែខ្លាំង
+បន្ទប់វះកាត់
"អ្នកជំងឺខ្សោយណាស់ ពួកយើងគួរធ្វើយ៉ាងមិចទៅ"លោកគ្រូពេទ្យឈរមើលមុខគ្នាទៅវិញទៅមកមិនដឹងគួរធ្វើបែបណាទេ
"ពួកយើងមិនអាចទុកបែបនេះយូរទេវាអាច និងមានគ្រោះថ្នាក់កាន់តែខ្លាំងណា"អ្នកគ្រូពេទ្យបន្លឺឡើង
"ត្រូវហើយ យ៉ាងណាក៏យើងត្រូវតែធ្វើ"
"ឆាប់ឡើងទៅ"ក្រុមពេទ្យបានវះកាត់យកគ្រាប់កាំភ្លើងចេញទាំងញាប់ដៃញាប់ជើង ទីបំផុតក៏យកចេញបានសម្រេច ប៉ុន្តែ
"តែជីបចរអ្នកជំងឺមិនលោតទេ"
"ហាស់ ឆាប់យកឧបករណ៍ឆក់មក"
(Meអត់ដឹងទេព្រោះMeមែនពេទ្យផងចេះតែសរសេរទៅ)
+អ្នកខាងក្រៅវិញ
"ហេតុអីពេទ្យមិនទាន់ចេញមកទៀតបងDen"នាយតូចអង្គុយមើលតែមាត់ទ្វាទេ អារម្មណ៍វិញសឹងតែមិនមានក្នុងខ្លួន
"មែនហើយយូរណាស់ តិចមានរឿងអីកើតឡើងទៅ"Denនិយាយបែបនេះកាន់តែធ្វើឲនាយតូចភ័យលើសដើមសឹងតែចូលទៅភ្លាមទេ បើចិត្តដែលធ្លាប់ស្អប់បាត់អស់ហើយ មានតែក្តីបារម្ភវិញ
និយាយមិនទាន់បានប៉ុន្មានផងលោកគ្រូពេទ្យក៏ចេញមកដូចជាអស់សង្ឃឹម ទឹកមុខមិនរីកសោះ
"លោកគ្រូពេទ្យគេយ៉ាងមិចហើយ"នាយតូចរត់មកចាប់ដៃគ្រូពេទ្យ
"គឺ...គឺ"លោកគ្រូពេទ្យសម្លឹងមើលមុខអ្នកទាំងពីរ
"នៅគឺៗនិងហើយឆាប់ប្រាប់មក"Denថាឲគ្រូពេទ្យដែលមិនព្រមនិយាយ ធ្វើឲ្យគេកាន់តែភ័យបើសិនជាចៅហ្វាយខ្លួនជួបគ្រោះថ្នាក់អីតើជីវិតគេនិងទៅជាយ៉ាងណាបើមនុស្សធ្លាប់នៅជាមួយគ្នាតាំងពីតូច។
"លោកគ្រូពេទ្យឆាប់ប្រាប់មក"នាយតូចយំសុំអង្វរ
"គឺ ផុតពីគ្រោះថ្នាក់ហើយបន្តិចទៀតគេអាចនិងដឹងខ្លួន"ចេះធ្វើឲគេភ័យកើត
"ពិតមែនហ៎"នាយតូចអារម្មណ៍ដែលភ័យត្រូវរសាត់ចោលអស់ពីខ្លួន
"ពួកយើងអាចចូលទៅមើលបានទេ"Denសួរទៅគ្រូពេទ្យដើម្បីសុំការអនុញ្ញាត
"បាន តែចូលបានតែម្នាក់ប៉ុណ្ណោះ"ថារួចគាត់ក៏ដើរចេញទៅ
"ចូលបានតែម្នាក់? ចឹងលោកប្រុសតូចជាអ្នកចូលទៅ"Denបានឲនាយតូចចូលមើលទៅដូចជាអន្ទះអន្ទែងជាងគេទៅទៀត។នាយតូចបានចូលមកដល់ឃើញរូបរាងដែលដេកមិនទាន់ដឹងខ្លួនដៃជាប់សេរ៉ូម នាយតូចចូលមកអង្គុយសម្លឹងមុខpondទាំងមានអារម្មណ៍ថាខ្លួនជាអ្នកខុស
"សុំទោស"នាយតូចទាញដៃPondយកមកកាន់អង្អែលថ្នមៗ
"ឆាប់ដឹងខ្លួនមក"នាយតូចនៅតែបន្តនិយាយតែម្នាក់ឯង កែវភ្នែកដកនៅទឹកភ្នែកដែលសរថ្លា
"ខ្ញុំមិនទៅណាចោលលោកទៀតទេ"ទឹកភ្នែកស្រក់ចុះមកដែលខំទប់ជាយូរ
"អឹប..."អ្នកដែលនៅលើកគ្រែខំប្រឹងកម្រើកខ្លួន ទាំងស្ពឹកឈឺពេញខ្លួនតែមិនបានបើកភ្នែកទេ
"លោកដឹងខ្លួនហើយ"នាយតូចជូតទឹកភ្នែកខ្លួនយ៉ាងស្អាត ដោយញញឹមបិទមាត់មិនជិត
"Lyna !Lynaមែនទេហុចទឹកឲបងបន្តិចមក"
ពេលឮសំឡេងដោយគិតថាជាសង្សារខ្លួន
"លោកស្រេចទឹកមែនទេ"ទោះមិនមែនជាឈ្មោះរបស់ខ្លួនក៏នាយតូចនៅតែឆ្លើយនិងគេដែរ
"ហុចទឹក ឲបងបន្តិចមកLyna"គេនៅតែបន្តហៅឈ្មោះនាងរហូត
"នេះឆាប់ញុាំទៅ"នាយតូចយកទឹកមកឲគេ
"ហេតុអីក៏សំឡេងផ្លែកបែបនេះ"រាងក្រាស់ខំបើកភ្នែកមកសន្សឹមៗ
"ហាស់ជាឯង ចុះឯណាLyna អូយ..."គេបើកភ្នែកធំៗកម្រើកខ្លួនខ្លាំងៗដែលមិនគិតពីរបួសអីតិច សួររកតែនាងម្នាក់នោះ
"នាងមិនមកទេ ឆាប់ញុាំទៅ"នាយតូចបញ្ចុកទឹកនាយក្រាស់ដែលសួររកតែនាងមិនគិតពីខ្លួនឯង
"ឯងឲយើងផឹកមិច មិនឃើញទេហែ"ក្រោយឮបែបនេះនាយតូចក៏លើកខ្លួនគេបន្តិចយកក្នើយមកទល់ខ្នងដែលធ្វើឲប៉ះរបួសគេ
"អូយ...ឯងមិនចេះថ្នមដៃទេឬយ៉ាងមិចឬក៏ចង់ឃើញយើងសម្លាប់នៀក"គេស្រែកថាឲនាយតូចខ្លាំងៗ
"សុំទោសៗ ខ្ញុំគ្មានចេតនាទេ"នាយតូចបានអោនក្បាលសុំទោសគេភ្លាមៗទាំងដែលរាល់ដងតមាត់មាំងៗតែម្តង ពេលឃើញចឹងpondក៏រៀងភាំងដែរនិង
"នេះ"នាយតូចយកទឹកហុចមកឲគេ
"មិនឃើញដៃយើងទេអី ឬក៏ខ្វាក់"
"..."នាយតូចមិនមាត់តទេក៏លើកទឹកមកបញ្ចុកទៅ រួចហើយក៏យកមកទុកលើតុ
"ឃើញយើងបែបនេះឯងសប្បាយចិត្តដែរទេ"នៅពេលដែលPhuwinដើរត្រឡប់មកវិញគេក៏សួរបែបនេះ
"គឺ...លោកសម្រាកទៅ"នាយតូចមិនដឹងថាឆ្លើយបែបណាទេ ក៏បង្វែរមករៀបចំដាក់ឲគេគេងធម្មតាវិញ។
"មិនឮយើងសួរទេហែ"
"គឺ...គឺ..."
"ចៅហ្វាយញុាំបបរដែរទេចាំខ្ញុំទៅទិញឲ"
"អឺ"មួយមាត់យ៉ាងខ្លី
Denក៏ទៅទិញបបរមកឲគេពេលនេះក៏រាងយប់ដែរ។នាយតូចក៏យកកន្សែងជ្រលក់ទឹកមកជូតខ្លួនឲគេទាំងមិនមាត់។នៅសុខៗក៏ប្រែ?
ជូតរួចរាល់ហើយ បបរក៏មកដល់ល្មម
"មកដល់ហើយបាទ"Denដាក់បបរនៅលើតុ រួចក៏លាពួកគេទៅផ្ទះមុន
"បងDenមិចក៏ប្រញាប់ទៅម្ល៉េះ"នាយតូចសួរអ្នកដែលរៀបនិងចេញទៅ
"ផ្ញើផងណា បាយៗ"Denក៏បានទៅផ្ទះ ទុកឲPhuwinនៅមើលចៅហ្វាយខ្លួន
នាយតូចក៏លើករាងក្រាស់ឲផ្អែកនិងក្បាលគ្រែដើម្បីងាយស្រួលបញ្ចុកបបរ
"ហា៎មាត់បន្តិចបានទេ"នាយតូច ខំបញ្ចុកតែគេមិនព្រមបើកមាត់សោះ
"គេវ៉ៃឯងហ៎"Pondសួរទៅនាយតូចដែលមុខមានស្នាមជាំនៅគៀនគេមមាត់
"មិនបាច់ខ្វល់ទេ ឆាប់ញុាំទៅតិចខ្ញុំលែងបញ្ចុក"នាយតូចនៅបន្តបញ្ចុកបបរទាល់តែអស់
"រួចហើយគេងទៅ"ថាហើយគេក៏ដើរចេញមកក្រៅទុកឲpondនៅម្នាក់ឯង
"ឯងទៅណា"pondស្រែកសួរគេ
"ប្រហែលទៅចោលលោកផងដឹង"phuwin ទៅរៀងយូរក្រាន់បើដែរ តែមិនទាន់មកវិញសោះចំណែកអ្នកដែលអង្គុយចាំផ្លូវគេត្រឡប់មកវិញសឹងតែទៅតាមទេ
"ហើយគេទៅណាយូរម៉េះ ស្មើនិងហើយមិនទាន់មកទៀត"នៅរអ៊ូម្នាក់ឯង ភ្នែកវិញដៀងមើលតែម៉ោង
តិចទៅចោលមែនហូវកូន?
![]()
Oops! Această imagine nu respectă Ghidul de Conținut. Pentru a continua publicarea, te rugăm să înlături imaginea sau să încarci o altă imagine. មុខpondពេលនេះ🥲
