////ថ្ងៃដដែល
ម៉ោងប្រហែលជា6ល្ងាចMa Linបានមកផ្ទះអនាគតប្តីរបស់ខ្លួនទាំងញញឹមញញែមមុខស្រស់ពពាយដើរសំដៅទៅរកpondដែលអង្គុយនៅលើសារឡុង។
“បងpond” រាងក្រាស់បានងាកទៅរកប្រភពសំឡេង
“មករកបងដល់ផ្ទះមានការអី”
“គឺ...”
“រឿងរៀបការមែនទេ បងក៏ចង់និយាយរឿងនេះដែរ”
“រឿងអីបងឆាប់និយាយមក”Ma linទាញដៃរាងក្រាស់មកចាប់ទាំងញញឹម
“គឺពួកយើង ឈប់ទាក់ទងគ្នាទៅ”pondយកដៃរបស់ខ្លួនប្រឡេះដៃនាងចេញ ទាំងមុខស្មើ
“ទេ បងកុហកអូនមែនទេ”នាងកាន់តែចូលទៅជិតរាងក្រាស់
“គឺវាជាការពិត”
“បងប្រាប់អូនមក ហេតុអីបងធ្វើបែបនេះ”
“បងគ្មានរឿងត្រូវនិយាយទេ”pondក្រោកឈរ ទាំងដៃជ្រែកហោប៉ាវម្ខាង ហើយម្ខាងទៀតកាន់បារី
“បងនៅស្រឡាញ់ lynaមែនទេ?”។
ម្នាក់ដែលឈ្មោះLynaគឺធ្លាប់ជាសង្សាររបស់pondនៅពេលដែលលោកNaravitដឹងក៏ឲពួកគេទាំងពីផ្តាច់ទំនាក់ទំនងគ្នាហើយលោកបានឲPondមកភ្ជាប់ពាក្យជាមួយMa Linដែលមិនមែនជាមនុស្សដែលគេស្រឡាញ់ តែចិត្តគេនៅតែគិតពីlynaរហូតទោះនាងទៅរស់នៅបរទេសក៏ដោយ។
ពួកគេទាំងពីរនៅតែចាំសន្យា និងវិលមកជួបគ្នាម្តងទៀតទោះយូឬឆាប់។
“....”pondមិនឆ្លើយបានត្រឹមតែមើលមុខនាង
“បងឆ្លើយមក”នាងអង្រួនខ្លួនរាងក្រាស់ខ្លាំងៗ
“ចុះបងប្រាប់ថាបងមានប្រពន្ធហើយអូនគិតយ៉ាងមិច”
“ហាស់”Ma linបានថយក្រោយមួយជំហានបេះដូងនាងស្ទើតែគាំង ទឹកភ្នែកស្រក់ចុះមិនគិតស្មានថាមកជួបរឿងបែបនេះសោះ
“គេជាlynaមែនទេប្រាប់អូនមក”នាងយកដៃមកជូតទឹកភ្នែកទាំងស្ទះក្នុងទ្រូង
“មិនមែនទេ”
“ចុះគេជាអ្នកណា ឬវានៅលើផ្ទះ”នាងរត់ឡើងទៅលើផ្ទះទាំងកំហឹង នាងបានបើកទ្វារបន្ទប់មកឃើញភូវីនអង្គុយជូតសក់ នាងមិនបង្អង់យូរនាងក៏ចូលទៅច្របាច់កនាយតូចដែលអង្គុយមិនដឹងខ្លួន។
“ល...លែង...លែ”នាយតូចខំស្រវ៉េស្រវ៉ាទាញដៃនាងចេញ តែនាងច្របាច់កាន់តែខ្លាំងឡើងៗនាយតូចស្ទើតែដាច់ដង្ហើមភ្លាមៗទេ
“Ma Lin”pondរត់មកចាប់ដៃនាងចេញ
“ខិះ...ខិះ ...ជួយផង”នាយតូចបន្ទាប់ពីរួចខ្លួនពីនាង គេរត់ទៅក្រោយខ្នងរាងក្រាស់ទាំងប្រញាប់
“លែងដៃអូន អូននិងសម្លាប់វា”
“Ma Linជ្រុលពេកហើយណាស់”pondរុញនាងទៅបុកជាមួយតុ
“វាយកបងពីអូន”
“គេមិនបានយកបងទេ តែបងជាអ្នកយកគេ”
“បងក្បត់អូន ហឹកៗ”
“ចុះអូនមិនក្បត់បងទេហ៎”pondបានយកវីដេអូដែលនាងដេកជាមួយអ្នកផ្សេងមកឲនាងមើល
“ទេវាមិនពិតទេ”នាងបានងើបមករកភូវីនម្តងទៀតទាំងដៃកាន់កាំបិត
“ឯងស្លាប់ទៅ”នាងលើកកាំបិតបម្រុងនិងចាក់ភូវីនតែប៉នបានចាប់ដៃជាប់ធ្វើឲកាំបិតខ្ទាតទៅជ្រុងម្ខាង
“លោកប្រុសតូចមិនអីទេមែនទេ”Denបានចូលមកលើកភូវីនដែលដួល
“មិនអីទេគ្រាន់តែឈឺក”
“បើអូននៅតែប៉េះគេម្តងទៀត វីដេអូនេះនិងបានឃើញដល់ប៉ារបស់អូនហើយ”pondគម្រាមនាង
“កុំប្រាប់គាត់ អីអូនសុំអង្វរ”នាងយកដៃមកសំពះប៉នខ្លាចរឿងនេះដឹងដល់ប៉ានាង
“អាDenឆាប់យកនាងចេញទៅ”
“បាទចៅហ្វាយ”Denបានចាប់នាងចេញ
“លែងយើង លែងយើងអាចង្រៃ”Denនៅតែបន្តចាប់នាងរហូតដល់ក្លោងទ្វា<( ̄︶ ̄)>
+ក្នុងបន្ទប់“សុំទោសណាចំពោះរឿងមិញ”Pondដើរទៅរករាងតូចដែលឈរដង្អែលកដែលត្រូវMa Linចាប់ច្របាច់កឡើងស្នាមជាំម្រាមដៃ
“កុំចូលមកជិតខ្ញុំពេល”
“ខ្លួនឯងដាំពេជ្រហ៎”pondបានទំលាក់ខ្លួនគេងនៅលើគ្រែ
“បន្ទប់ខ្ញុំទេណា ឆាប់ចេញទៅ”phuwinទាញខ្លួនរាងក្រាស់ទាំងត្រណាត់ត្រណែញ
“ខ្លួនឡើងធ្ងន់ដូចដំរី”
“ឯងធ្លាប់ទាញដំរីមែន”
“ចេញទៅខ្ញុំត្រូវការដេក”
“ចុះឯងមិនឆាប់ដេកមក យើងមានធ្វើអីឯងឯណា”
“...”Phuwinមិនហ៊ាននៅជិតរាងក្រាស់ទេ នាយបានដើរទៅអង្គុយទ្រោមលើតុដោយយកដៃខ្លួនមកកើយ។ពួកគេទាំងពីរបានគេងលក់អស់ម្នាក់គេងលើតុម្នាក់គេងនៅលើគ្រែ។
“ចៅហ្វាយ”Denបានស្រែករកប៉នដោយសារមិនឃើញនៅក្នុងបន្ទប់ ។ធ្វើឲpondបានភ្ញាក់ដោយសារសំឡេងស្រែកហៅរបស់Den
“ហើយឯងហៅយើងរកអី”Pondបានបើកទ្វាមកវ៉ៃក្បាលDenដូចខ្វះពេលហៅ
“Aww មិចចៅហ្វាយមកនៅក្នុងនេះវិញ”
“វាយ៉ាងមិច បើអស់ការអីហើយក៏ឆាប់ចេញទៅ”
“បាទចៅហ្វាយ”Denដើរចេញមកទាំងសើចស្ញេញ
“...”រាងក្រាស់បែរខ្លួនមកវិញ មើលទៅកាន់នាយតូចដែលគេងនៅលើតុទាំងគ្រវីក្បាលមិនគិតស្មានថាគេក្បាលរឹងចឹងសោះ។រាងក្រាស់ក៏បីរាងតូចមកដេកនៅលើគ្រែ រួចគេទាញភួយមកដណ្តប់ឲត្រឹមខ្លួន នាយឈរសម្លឹងមុខPhuwinដែលគេងលក់ទាំងញញឹម នាយយកដៃទៅអង្អែលក្បាលនាយតូចថ្នមៗព្រមទាំងអោនមុខទៅរកថើបតែនាយតូចក៏គេងបែរខ្លួនទៅម្ខាងទៀតធ្វើឲគេងើបមុខចេញមកវិញ
“good night na”នាយក៏ដើរទៅបន្ទប់របស់ខ្លួនវិញដោយទុកឲរាងតូចនៅក្នុងបន្ទប់ម្នាក់ឯង។
//////នៅក្នុងភូមិគ្រឹះឯណេះវិញអ្នកជាប៉ាដែលអង្គុយសម្លឹងមើលមុខកូនស្រីទាំងអាណិត គាត់ចង់តែប្រេះទ្រូងទៅហើយ មានកូនតែម្នាក់ស្រឡាញ់ស្មើជីវិត
“ប៉ា កូនសុំទោស”នាងអោនទៅអោបប៉ារបស់នាងទាំងទឹកភ្នែកស្រស់រាល់ពាក្យសម្តី
“មានរឿងឆាប់ ប្រាប់ប៉ាមកណា”
“គឺកូននឹងបងPond ឈប់ទាក់ទងគ្នាហើយ”
“ហាស់ ហេតុអី??”
“...”នាងមិននិយាយទេតែបង្ហូរទឹកភ្នែកមកលើដៃរបស់ប៉ានាង( គ្មានអ្នកណាល្អជាងម៉ាក់ប៉ាយើងទេ )
“គេធ្វើបាបកូនមែនទេ”
“អត់ទេគាត់មិនបានធ្វើទេ ប៉ាកុំទៅរករឿងគាត់អីកូនសុំអង្វរ”
“Ma Lin”គាត់សម្លឹងមុខកូនស្រីទាំងអួលដើមក
“ប៉ាកុំទៅរករឿងគាត់អី ណា”
“អុឺម”គាត់ទាញនាងយកមកអោបជាប់ទ្រូងទាំងទឹកភ្នែកខំទប់ក៏ស្រក់ចុះមកមឹតៗ។នៅពេលប៉ាដឹងរឿងនោះប៉ានៅស្រឡាញ់កូនទៀតទេ???«អ្នកណាក៏ធ្លាប់មានកំហុស »
(≧▽≦)ស្អែកជាទីវាអ្នកម្តាយហើយណា
មានអ្វីចង់អរគុណគាត់ដែរទេ❤️🫀
