抖阴社区

EP4:???????

32 5 2
                                    

       រយ:ពេល1ខែដែលPhuwinមករស់នៅទីនេះ

  ថ្ងៃដែលរះមកពីទិសខាងកើតព្រាបបាននិងពណ៍មាសពន្លឺភ្លឺចែងចាំដែលគ្មានអ្វីមកប្រៀបបាន  ដែលបង្ហាញពីរូបរាងដ៏ស្រស់ស្អាតដែលឈរនៅគៀនបង្អួយដើម្បីស្រូបយកខ្យល់អាកាស ចិត្តមមៃអណ្តែតអណ្តូងទៅតាមសំឡេងសត្វយំឆ្លងឆ្លើយ ។តើខ្លួនត្រូវរស់នៅក្នុងផ្ទះនេះដល់ពេលណាទៀត?តើទៅមុខទៀតនិងជួបអ្វី?ហេតុអីបានជាខ្លួនគ្មានម៉ាក់ប៉ាដូចគេ?តើអ្នកទាំងពីរនៅទីនោះសុខសប្បាយទេ?ទឹកភ្នែកចាប់ផ្ដើមស្រក់ចុះតូចចិត្តនិងខ្លួនឯង សូមបីតែខ្លួនឯងក៏មិនយល់ពីអារម្មណ៍មួយនេះដែរ ។នៅទីនេះមានសម្ពាធឬ??
តុក...តុក...
“លោកប្រុសតូច ”Denគោះទ្វារហៅរាងតូចដែលនៅក្នុងបន្ទប់
“បាទ ”រាងតូចដើរទៅបើកទ្វាទាំងប្រញា៉ប់
“គឺចៅហ្វាយឲហៅទៅញុាំបាយបាទ”Denសម្លឹងមុខនាយតូចមើលទៅដូចជាមិនស្រួល
“យំមែនទេ”
“អត់ទេ បងញុាំមុនទៅខ្ញុំមិនឃ្លានទេ”រាងតូចងាកមុខចេញខ្លាចDenចាប់បាន
“មិនស្រួលខ្លួនមែនទេ”
“គ្មានអីទេបងចុះទៅមុនទៅ ណាៗ”រាងតូចរុញDenចេញពីបន្ទប់ គេមិនចង់ឲ្យនរណាមករវីរវល់និងគេទេ
  Denចុះមកវិញទាំងប្រញាប់ខ្លាចចៅហ្វាយខ្លួនចាំយូរ
“ចៅហ្វាយ លោកប្រុសតូចប្រាប់ថាមិនទាន់ឃ្លានទេទាន”
“មិនឃ្លាន ឬក៏មិនចង់ឃើញមុខយើង”Pondសម្លឹងមើលទៅបន្ទប់រាងតូចទាំងមួរម៉ៅ
“ខ្ញុំក៏មិនដឹងដែរ”
“ឯងចង់ទៅណាក៏ទៅៗ”pondច្រឡោតដាក់Denទាំងកំហឹង
“បាទ”Den ដើរចេញពីក្នុងផ្ទះ ទុកឲpnodនៅអង្គុយមួរម៉ៅតែម្នាក់ឯង ដោយសារភូវីនមិនដែលចុះមកញុាំបាយជាមួយគេទេ ហើយក៏មិនដែលសូវចេញពីបន្ទប់ដែរផ្លែកពីរបីថ្ងៃហើយ។មិនដឹងជាមានរឿងអីទេ។
“ស្អប់មុខយើងដល់ថ្នាក់និងផងហែ”Pondក៏បន្តញុាំបាយម្នាក់ឯងនៅលើតុទាំងមុខមិនរីក ហើយក៏មិនយល់ពីភូវីនហេតុអីមិនមាត់រកចូលគេ ទាំងដែលគេមិនដែលធ្វើអីផងនិង។
“Pond”សំឡេងស្រែកមកពីក្រោយខ្នង មិនទាន់ដឹងថាជាអ្នកណាផងរត់មកអោបកPondដែលអង្គុយញុាំបាយ
“បងមាននឹកអូនទេ ហាស់”នាងអោនទៅថើបរាងក្រាស់យកតែម្តង ប៉ុន្តែអ្នកដែលត្រូវគេអោបមិនទាន់ដឹងថានាងជាអ្នកណា
“អ្នកណា”
“បងមិនចាំអូនទេអី”
“Lynaមែនទេ”
“ចាស គឺអូន”នាងចូលទៅអង្គុយលើភ្លៅPondទាំងដៃមិនលែងពីក
“អូនមកនៅទីនេះវិញហើយមែនទេ”
“អុឺម អូនមកនៅទីនេះវិញហើយ”នាងទម្លាក់ខ្លួនលើទ្រូងPondដូចជាការនឹករលឹក
“ខ្លួនក្រអូបណាស់”
“បងដឹងទេថាអូននឹកបងខ្លាំងណាស់”
“បងក៏នឹកអូនដែរ”pondយកដៃទៅអង្អែលក្បាលនាងថ្នមៗ
“យើងទៅអង្គុយកន្លែងនោះល្អទេ”
“ស្រាច់តែបង” នាងក៏ងើបចេញពីPondហើយក៏បណ្តើរគ្នាទៅអង្គុយលើសារឡុង ទាំងដៃមិនលែងពីគ្នា
“ពេលមកមិចមិនប្រាប់បងមុនចឹង សុឺត”នាយអោនទៅថើបថ្ពាល់នាងដែលទន់ល្មើយ
“អូនមិនចង់រំខានបង”
“ហេតុអី”
“គឺខ្លាចបងរវល់”
“សម្រាប់អូនបងគ្មានពាក្យថារវល់ទេ”នាយបានអោនទៅថើបនាងយកតែម្តង
“ថើបទៀតហើយណា ប្រយ័ត្នអូនប្តឹងណាបងឯងនៀក”នាងយកដៃមកច្បិចថ្ពាល់រាងក្រាស់ទាំងខ្នាញ់។
“អូយ បងឈឺណា”
  ពួកគេទាំងពីរនៅបន្តប្រឡែញគ្នារត់ពេញផ្ទះ ដោយមិនខ្វល់ពីអ្នកឈរមើលនៅលើផ្ទះសោះ ទាំងមិនដែលស្គាល់នាងថាជាអ្នកណា ហើយត្រូវជាអ្វីនិងគ្នាមើលទៅផ្អែមល្ហែមណាស់។ នាយតូចចូលបន្ទប់វិញពេលឃើញនាងឡើងមក
“អូនទៅណានិង ចាំបងផង”pondរត់តាមនាងពីក្រោយ
“...”នាងមិនមាត់ទេតែរត់ទៅយ៉ាងសើចសប្បាយដែលខ្វល់អ្នកដែលសង្ងំក្នុងបន្ទប់ជិតនិងសោះ
“កុំរត់លឿនពេកបងតាមមិនទាន់ទេ”
  នាងក៏រត់មកបន្ទប់រាងក្រាស់សម្លឹងនេះសម្លឹងនោះមិនឈប់សោះមើលតាំងពីបន្ទប់ទឹកឡើង ។រាងក្រាស់ឈរមើលនាងទាំងលួចសើច មើលទៅស្រឡាញ់នាងខ្លាំងណាស់ ។បើស្រឡាញ់នាងហេតុអីចាំបាច់ជួលភូវីនធ្វើប្រពន្ធសុីឈ្នួលធ្វើអី?មូលហេតុដោយសារ Pondគេមិនស្រឡាញ់Ma Linទេហើយក៏គ្មានវិធីផ្សេងដើម្បីប្រកែកប៉ាគេដែរចឹងហើយគឺមានតែជួលភូវីនធ្វើជាឈ្នាន់ដើម្បីបដិសេធថាខ្លួនមានប្រពន្ធហើយ។ ហេតុអ្វីចាំបាច់ជួល?គឺនៅពេលដែលLynaមកគេនិងបានរៀបការជាមួយគ្នា។ចុះឡូវនាងមកវិញហើយ ចឹងមានន័យថាគេដោះដៃពីPhuwinចឹងហ៎??ចាំមើលតាមស្ថានភាព។

???????????????Unde pove?tirile tr?iesc. Descoper? acum