抖阴社区

EP6:????????????...

33 3 3
                                    

      រយៈពេលពីរថ្ងៃហើយដែលបាត់ដំណឹងភូវីនសូន្យឈឹង Pondឲកូនចៅខ្លួនតាមរកសព្វកន្លែងអស់ហើយនៅតែរកមិនឃើញ ទៅរកកន្លែងដែលភូវីនធ្លាប់នៅក៏មិនឃើញដែរ។ពេលនេះតើគេនៅឯណាទៅ?

“ចៅហ្វាយ គួរធ្វើបែបណាទៀតទៅ”Denឈរនិយាយជាមួយចៅហ្វាយខ្លួនដែលអង្គុយនៅលើសាឡុង
“ឈប់រកទៅ”ឆ្លើយម៉ាត់ៗ ទោះបីជារកបន្តទៀតក៏មិនឃើញដែរគេរកគ្រប់វិធីអស់ហើយនិង ហើយណាមួយគេក៏នឹកឃើញភូវីនដែលនិយាយថា
[ខ្ញុំមិនចង់ឃើញមុខលោកទៀតទេ]
[ខ្ញុំនឹងទៅឲបាត់ពីទីនេះ]
[ខ្ញុំស្អប់លោក ហើយកុំសង្ឃឹមថាបានឃើញមុខខ្ញុំទៀតឲសោះ]
“ហេតុអីចៅហ្វាយ”Denសួរទាំងមិនយល់ពីអ្វីដែលគេនិយាយចេញមក
“បងប៉ន” Lynaរត់មកអោបសង្សារខ្លួន ដែលមិនចេះខ្មាស់អ្នកនៅក្បែរនិងសោះ Denពិបាកភ្នែកមើលពេកក៏ដើរចេញមកក្រៅទុកឲគេទាំងពីនៅគៀកកើយគ្នានិងចោះ
“មករកបងទាំងព្រឹកនៀក មានការអីដែរ ”សុឺត.នាយអោនទៅថើបនាងដែលមានថ្ពាល់ទន់ៗ
“មកមិនបានទេហ៎”នាងយកដៃមកអង្អែលមុខរាងក្រាស់ថ្នមៗ
“អ្នកណាថាមិនបាន”នាយយកដៃមកវែកសក់នាង នឹងសម្លឹងកែវភ្នែកយ៉ាងស្រទន់ មើលកាន់តែយូរកាន់តែទាក់ចិត្ត។

///Cut ///

នៅក្នុងឃ្លាំងទំនិញ ដែលងងឹតឈឹងគ្មានសូមបីតែពន្លឺព្រះអាទិត្យជ្រៀតចូល ដែលបង្ហាញឲឃើញមនុស្សផ្លុងៗដែលត្រូវបានគេចាប់ចងអោបនិងសសរ
ដែលសន្លប់តាំងពីល្ងាចមិញដែលត្រូវបានគេធ្វើបាប មុខសុទ្ធតែស្មាមជាំ មាត់បែកចេញឈាមតិចៗ។

“ហុឺយ!!!ល្មមងើបហើយណា”គេអោនទៅទះមុខរាងតូចតិចៗដែលមិនទាន់ដឹងខ្លួន ទាំងញញឹមចុងមាត់ពេលឃើញសភាពបែបនេះ
“នេះចៅហ្វាយ”កូនចៅគេបានយកទឹកមកឲ

ឆាច់!!
គេបានយកទឹកមកជះមុខរាងតូចឲដឹងខ្លួន ព្រមទាំងឈរសើច ពេលដែលឃើញរាងតូចឈ្លក់ទឹកយ៉ាងវេទនា
“ខិះ...ខិះ ...ដោះលែងខ្ញុំទៅសុំអង្វរ”នាយតូចខំប្រឹងបើកភ្នែកនិយាយទាំងសំឡេងខ្សាវៗសឹងតែមិនឮ
“ហុឺយ បើដោះលែងឯងស្រួលបែបនេះយើងចាប់ឯងមកធ្វើអី ហាស់ៗ”គេឈរជ្រែកហោប៉ាវទាំងសងខាងទាំងអស់សំណើច
“យើងមិនបានធ្វើអីឯងទេ លែងយើងទៅ”
“ជុៗ ហើយមិនខ្លាំងទៀតទៅ”គេអោនមកជិតមុខនាយតូចដែលសម្លឹងមកគេទាំងក្តីអាណិត
“ហឺមធ្វើបែបណាល្អទៅ"គេយកដៃមកអង្អែលមុខរាងតូចដែលត្រូវរបួសដោយសារស្នាដៃគេ
“ឆាប់យកដៃឯងចេញទៅ ហឹក ហឹក”នាយតូចកាន់តែភ័យ សំឡេងទ្រហោយំកាន់តែបន្លឺឡើង
“កាចបែបនេះគួរតែសុីល្អទេហាស”គេអោនមកក្បែរត្រចៀកនាយតូច គេបានទាញទូរស័ព្ទមកថតវីដេអូ
“សុីកន្លែងណាល្អទៅ”សុឺត.គេអោនមកថើបមុខនាយតូចដែលស្រែកយំរកជំនួយ
“ឯងធ្វើអី ហាស់អាឆ្កួត”នាយតូចខំប្រឹងរើខ្លួនឲរួចពីចំណង ពេលឃើញគេកាន់តែលូកលាន់ខ្លួន
“កុំខ្លាចអីណា ”គេនិយាយមកដូចជាមនុស្សរោគចិត្ត
ភ្នែកសម្លឹងមើលមិនដាក់
“ជួយផងៗ”
ផាំង!!
គេទះកំភ្លៀងនាយតូចមួយទំហឹង ស្ទើរតែបែកឈាម
“ស្ងាត់មាត់នៅ”គេយកដៃមកច្របាច់មាត់នាយតូចទាំងខាំធ្មេញ
“...”ភូវីនគេមិនហ៊ានមាត់ទេ បានត្រឹមតែសម្លឹងទឹកភ្នែកស្រក់មកមិនដាច់ខ្លាចគេឡើងញ័រ
“ល្អណាស់ ”គេញញឹមពេលឃើញនាយតូចស្តាប់ខ្លួនបែបនេះគេលើកទូរស័ព្ទមកជិតមុខភូវីនព្រមទាំងនិយាយឌឺដងផ្លែផ្កា
“មាននឹកប្រពន្ធឯងទេ សម្លាញ់មិត្ត”
“ប្រពន្ធឯងស្អាតណាស់គួរឲយើងសុីកន្លែងណាល្អទេ”
“ឯងនិយាយស្អី”នាយតូចដែលមិនហ៊ានមាត់ជាយូរក៏ស្រែកដាក់គេ
“បន្តិចទៀតដឹងហើយ ហាស់ៗ”
“កុំភ្លេចមកយកប្រពន្ធឯងផងណា”គេបានបិទវីដេអូរួចក៏ផ្ញើទៅឲPond
“ខ្ញុំនិងគេគ្មានអីពាក់ព័ន្ធគ្នាទេ”នាយតូចខំប្រឹងប្រកែកដែលគេនិយាយថាខ្លួនជាប្រពន្ធមនុស្សដែលគេស្អប់
“ស្មានតែយើងជឿមែនទេ”គេបានទាញតុមកអង្គុយទល់មុខភូវីន
////////////////
មកមើលអ្នកខាងនេះវិញពេលឃើញវីដេអូដែលសត្រូវខ្លួនផ្ញើមក គេពិតជាខឹងខ្លាំងណាស់គេស្រែកឡូឡាពេញផ្ទះ
“បងកើតអី”Lynaចូលមកជិតគេពេលឃើញអាការ:គេបែបនេះ
“អាdew”Pondបានបន្លឺឈ្មោះរបស់សត្រូវខ្លួនឡើងទាំងទឹកមុខមាំ ដែលមិនខ្វល់ពីអ្នកក្បែរខ្លួនបានសួរនាយ
“បងទៅណា”នាងស្រែកហៅប៉នដែលរត់ទៅសំដៅឡានយ៉ាងលឿន ដែលមិនឆ្លើយតបនិងនាង
    Pondបើកឡានកាន់តែលឿនជាន់យកៗតែម្តងចិត្តក្តៅគេកាន់តែឈួលឡើងកាន់តែខ្លាំងបន់ឲតែឆាប់ដល់ ។

+ក្នុងឃ្លាំង
“ប្រពន្ធសុីឈ្នួលហ៎?ស្តាប់ទៅវាគួរឲចង់សើច”dewពេលឮនាយតូចប្រាប់បែបនេះពិតជាហួសចិត្តណាស់ តែយ៉ាងក៏គេមិនជឿដែរ
“ខ្ញុំប្រាប់លោកអស់ហើយ លែងខ្ញុំទៅ”
“គិតថាយើងល្ងង់មែនទេ”
“ឯង នៅចង់បានអីទៀត”
“ចង់បានអីមែនទេ ប្រហែលជា...”dewកាន់កាំភ្លើងមកផ្ជុងក្បាលភូវីនបម្រុងនិងបាញ់ស្រាប់តែ
“លែងគេទៅយើងមកហើយ”pondរត់មកយ៉ាងលឿនដែលឈរនៅពីក្រោយdew
“លឿនពិតមែន”dewងើបឈរព្រមទាំងសម្លឹងមុខpondទាំងសើច
“ជួយផង”នាយតូចស្រែកឱ្យpondជួយដែលឈរនៅនិងមុខ
“ឯងចង់បានអីទៀតហាស់”pondចាប់គ្រវួចកអាវdewដែលស្រែកគំហគខ្លាំងៗ ក្នុងខ្លួនពពេញនៅដោយកំហឹង
“គឺLynaដែលជាសង្សារឯងនោះអី”
“កុំប៉ះនាងឲសោះ”pondរុញគេមួយទំហឹងដួលនៅនិងដី
“បើមិនចង់ឲយើងប៉ះនាង ឯងធ្វើវាទៅ”dewងើបឡើងហុចកាំភ្លើងមកឲpondទាំងសមចិត្ត
“ឯងឲវាមកយើងធ្វើអី”Pondមិនយល់ហេតុអីគេឲវាមកខ្លួន
“សម្លាប់វាទៅ”dewបង្គាប់ឲpondបាញ់នាយតូចដែលអង្វរឲជួយ
“អត់ទេកុំសម្លាប់ខ្ញុំអី”នាយតូចកាន់តែភ័យពេលឃើញកាំភ្លើងតម្រង់មករកខ្លួន
“បើឯងមិនធ្វើ សង្សារឯងក៏យើងមិនធានាដែរ”dewយកដៃមកទះស្មាpondទាំងញញឹមចុងមាត់មានតែវិធីនេះទេដែលអាចយកឈ្មះ pondព្រោះកន្លងមកPondតែងតែយកព្រាបលើគេទាំងអស់សូមបីតែLynaដែលធ្លាប់ជាសង្សាររបស់គេក៏ត្រូវPondយកដែរ?គេសម្លាប់នាយតូចដើម្បីការពារនាងចឹងហែ?
“ឯងនៅឈរដល់ណាទៀត ឬចិត្តមិនដាច់ ឯងក៏ធ្លាប់សម្លាប់មនុស្សជាច្រើនមកដែរចឹងសម្លាប់វាម្នាក់ទៀតទៅ”
“កុំអី!ខ្ញុំមិនចង់ស្លាប់ទេ ហឹក!ហឹក!”នាយតូចសុំអង្វរpondដែលសម្លឹងមករកខ្លួន
“មកចាំយើងបង្រៀនឯងណា”dew បានដើរមករកPondឲលើកកាំភ្លើងមករកនាយតូចកាន់តែជិត
“មិនបាច់”នាយលើកកាំភ្លើងមកកាច់កៃសំដៅទៅរកនាយតូច។ធ្វើវាមែនហ៎?
“សម្លាប់ទៅ ហាស់ៗ”dewដែលឈរនៅម្ខាងពេលឃើញបែបនេះធ្វើឲគេកាន់តែសប្បាយចិត្ត
“សុំទោសណា”នាយតូចពេលឮpondនិយាយបែបនេះ គេបិទភ្នែករួចជាស្រាច់ទៅហើយនៅឡើយតែគ្រាប់កាំភ្លើងដែលឆ្ពោះមករកគេទេ។ខ្ញុំមិនអាចប្រៀបបាននិងនាងទេ។ខ្ញុំត្រឹមជាអ្នកជំនួសរវាងស្នេហាលោកតែប៉ុណ្ណោះ។ទឹកភ្នែកហូរមកដឹងថាបន្តិចទៀតនិងត្រូវស្លាប់
“យើងរាប់ហើយណា”
“អុឺម"
“1...2...3”
ផាំង!!!!!
 
  

         💁  មកជួយឬមកសម្លាប់?😰

គេឡើងចាប់យកទៅសម្លាប់ហើយមកថាចាប់ទៅឆុងមីអីណាអ្នកខមិន🥲

???????????????Unde pove?tirile tr?iesc. Descoper? acum