抖阴社区

                                    

"អ្នកប្រុសតូចហេតុអ្វីថ្ងៃនេះក៏មកខ្លួនឯងបែបនេះ ហេតុអ្វីក៏មិនហៅខ្ញុំឲ្យទៅយកអ្នកប្រុសតូចផងទៅបើចៅហ្វាយដឹងច្បាស់ជាថាឲ្យខ្ញុំទៀតហើយ"ពិតមែនហើយនាយក្រាស់មិនចង់ឱ្យនាយតូចបើកឡានដោយខ្លួនឯងទេព្រោះតែបច្ចុប្បន្នមានគ្រោះថ្នាក់ច្រើនពេកទើបនាយក្រាស់មិនហ៊ានបណ្ដោយឱ្យនាយតូចបើកឡានដោយខ្លួនឯងបែបនេះគេក៏បានប្រាប់ឲ្យkimជាអ្នកជូននាយតូចទៅរហូត។

"មិនអីទេបងប្រវែងនិងសោះខ្ញុំអាចជិះដោយខ្លួនឯងបានតើ"នាយតូចគេមិនចង់រំខានដល់kimទេព្រោះតែគេដឹងថាkimមួយរយៈនេះនាយពិបាកណាស់ទៅហើយប្រវែងនិងអីគេអាចជិះខ្លួនឯងបាន។

"ប៉ុន្តែលើកក្រោយអ្នកប្រុសតូចត្រូវតែcallស្ដាប់ខ្ញុំជាមុនសិន អញ្ចឹងសូមអ្នកប្រុសតូចចូលទៅខាងក្នុង"នាយតូចក៏បានងក់ក្បាលបន្តិចគេក៏បានដើរចូលទៅខាងក្នុងដោយមានកន្ត្រកដាក់បាយមួយដើម្បីយកទៅឲ្យគូដណ្ដឹងរបស់គេ។

តុកៗ

"ចូលមកទ្វារមិនបានចាក់សោទេ"នាយក្រាស់គេគ្រាន់តែឮសំឡេងគោះទ្វារភ្លាមគេក៏ឆ្លើយបែបហុីៗទៅវិញព្រោះតែគេមិនដឹងថាអ្នកគួរគឺជាសំណព្វចិត្តរបស់គេឡើយ។

ក្រាក~~

នាយតូចក៏បានបើកទ្វាចូលមកខាងក្នុងភ្លាមក្លិនខ្លួនរបស់គេក៏បានភាយទៅដល់ច្រមុះរបស់នាយក្រាស់ភ្លាមតែម្ដង នាយក្រាស់គេហាក់ដូចជាដឹងថាជាក្លិនរបស់អ្នកណាគេក៏បានងាកទៅតាមក្លិននោះយ៉ាងលឿន ហើយគេពិតជានឹកស្មានមិនដល់សោះថាពេលដែលងាកទៅឃើញនាយតូចកំពុងតែឈរញញឹមមកកាន់គេយ៉ាងស្រស់ស្អាត។

"ធីរ៉ាក~~~"នាយក្រាស់មិនបង្អង់យូរគេក៏បានងើបស្ទុះចេញពីកៅអីយ៉ាងលឿនរត់សំដៅទៅរកនាយតូចទាំងទឹកមុខគួរឱ្យអាណិតព្រោះតែគេនឹកនាយតូចខ្លាំងណាស់។

"អួក..អួយ...កុំឱបអូនរឹតពេកស្លាប់អូនឥឡូវហើយ"នាយតូចនៅពេលដែលនាយក្រាស់គេឱបរឹតនិងចាប់ថើបខ្លាំងពេកធ្វើឲ្យគេពិបាកដកដង្ហើមណាស់។

You've reached the end of published parts.

? Last updated: May 11 ?

Add this story to your Library to get notified about new parts!

??? ?????????????????????????Where stories live. Discover now