"ជុប៎...មិនឱ្យបងអោបអូនយ៉ាងម៉េចបើអារម្មណ៍របស់បងនឹកដល់អូនយ៉ាងនិង"នាយក្រាស់ក៏បានបន្ទន់ចង្គង់បន្តិចគេក៏បានដាក់ក្បាលរបស់គេទៅលើស្មើរបស់នាយតូចឯដៃឱបចង្កេះគេឡើងជាប់ធ្វើចរឹកឡើងដូចក្មេងតែម្ដង។
"សឺត...អូនដឹងថាបងនឹកអូនប៉ុន្តែសល់តែមួយខែទៀតទេពួកយើងបាននៅជាមួយគ្នាហើយបងទ្រាំបន្តិចទៅ នេះបាយប្អូនបានយកវាមកឱ្យបងបងឆាប់ញ៉ាំទៅទាន់អាហារនៅក្ដៅ"នាយតូចក៏បានដើរទៅកាន់តុនៅខាងមុខ ចំណែកឯនាយក្រាស់នៅតែអោបរាងកាយរបស់នាយតូចឡើងជាប់ដដែលមិនចង់លែងចេញពីដៃទេហើយជាប់ជាមួយនឹងក្លិនដែលគេចូលចិត្តទៀតនោះគេកាន់តែមិនដកដៃចេញប៉ុន្តែគេបានមកឱបពីក្រោយវិញមិនបានឱបខាងមុខដូចអម្បាញ់មិញទេ។
"បង....អ្ហឹម...ហុឹម"និយាយតូចថាបម្រុងនឹងងាកមកហៅគេឲ្យញ៉ាំអាហារប៉ុន្តែគ្រាន់តែងាកទៅត្រូវបាននាយក្រាស់ហក់ចូលមកថើបបបូរមាត់ដ៏សែនទន់របស់គេបាត់ទៅហើយប៉ុន្តែគេមិនបានបដិសេធការថើបរបស់នៅក្រៅនោះទេគេថែមទាំងបើកមាត់យកអណ្ដាតទៅលេងក្នុងក្រអូមមាត់របស់នាយក្រាស់ទៀតផង។
"អ្ហឹម....ពិតជាផ្អែមខ្លាំងណាស់វាផ្អែមលើសពីបង្អែមទៅទៀតបងចូលចិត្ត"ក្រោយពីថើបមួយសន្ទុះនាយក្រាស់គេក៏បានសរសើរពីបបូរមាត់របស់នាយតូចទាំងដែលគេយកថ្ងាសរបស់គេទៅទល់ជាមួយនឹងថ្ងាសរបស់នាយតូច។
"និយាយស្អីអញ្ចឹងមិនចេះខ្មាស់ខ្លួនឯងសោះ ម៉ោះបានហើយឆាតមកអង្គុយកន្លែងនេះមកអាងញ៉ាំបាយជាមួយគ្នានេះបងមិនឃ្លានទេហ្អ៎ ឬក៏បងញ៉ាំអីជាមួយស្រីៗរួចហើយឬ"នាយតូចគេចេះតែនិយាយលេងញ៉ោះទៅកាន់នាយក្រាស់បន្តិច នាយក្រាស់គ្រាន់តែឮនាយតូចនិយាយបែបនេះគេក៏ស្រាប់តែស្ទុះទៅអង្គុយទល់មុខនាយតូចតែម្ដង។
"មានអាណាបងឃ្លានសឹងតែដាច់ពោះវៀនទៅហើយរវល់ចុះក្បាលពោះបងឡើងថតចូលក្នុងព្រោះតែគ្មានបានបាយមួយគ្រាប់ចូលពោះឡើយ"នាយក្រាក៏បានបង្ហាញឲ្យនាយតូចមើលចំណែកឯនាយតូចគេក៏ហួសចិត្តមិននឹកស្មានថានាយក្រាស់ធ្វើការឡើងដាច់បាយដាច់ទឹកសោះឡើយ។
"អឹម...អាហារពិតជាឆ្ងាញ់ណាស់"នាយក្រាស់គ្រាន់តែដាក់មួយម៉ាត់ចូលទៅក្នុងមាត់ភ្លាមគេស្រាប់តែបញ្ចេញកាយវិការឆ្ងាញ់ឱ្យនាយតូចបានឃើញ។
"ហិហិ...បងឯងនេះចេះតែអញ្ចឹងហើយ"នាយតូចគេញញឹមបិទមាត់ឡើងចិត្តព្រោះតែបាននាយក្រាសសរសើរលើម្ហូបរបស់គេ។
"សូមអូនធ្វើអាហារឱ្យបងរាល់ថ្ងៃបានអត់"នាយក្រាស់ក៏បានសុំឲ្យនាយតូចធ្វើអាហារឲ្យគេរាល់ថ្ងៃ ព្រោះតែស្នាដៃរបស់នាយតូចពិតជាឆ្ងាញ់ណាស់ហើយនេះក៏ជាលើកទីមួយផងដែរដែលនាយតូចបានធ្វើអាហារយកមកឲ្យនាយក្រាស់បែបនេះ។
"មិនអីទេព្រោះឥឡូវការងាររបស់អូនក៏មិនសូវមានធ្វើដែរចាំអូនធ្វើអាហារឱ្យបងក៏បានដែរបើសិនជាអូនទំនេរអូននឹងប្រាប់បង"នាយតូចកាន់តែញញឹមលើសដើមគេពិតជាសប្បាយចិត្តណាស់ព្រោះថាអ្វីដែលគេធ្វើឲ្យនាយក្រាស់គឺនាយក្រាស់តែងតែសរសើរគេរហូត នេះហើយបានជាពួកគេស្រឡាញ់គ្នារហូតដល់ខ្វះគ្នាមិនបាន។
អាហារថ្ងៃត្រង់មួយពេលនេះពិតជាសំខាន់ណាស់សម្រាប់នាយក្រាស់ ហើយវាក៏ជាអាហារមួយដ៏មានក្ដីសុខសម្រាប់គេផងដែរ ព្រោះធ្លាប់តែរាល់ដងគេទៅញ៉ាំអាហារខាងក្រៅប៉ុន្តែពេលនេះគេបានសំណព្វចិត្តរបស់គេធ្វើអាហារយកមកឱ្យហើយថែមទាំងបានញ៉ាំអាហារជាមួយគ្នាទៀតវាពិតជាមានរ៉ូមែនទិចខ្លាំងណាស់។
To Be Continued
Byy~kã Natawat
ឱ្យតែខានសរសេរយូរដឹងតែគ្មានអ្នកអានដូចមុនហើយ ហើយក៏លែងមានអ្នកvoteនិងcmtទៀតដែរអញ្ចឹងហើយឱ្យមីនមានកម្លាំងចិត្តឯណាសរសេររឿងឲ្យអានទៀត😔😔

YOU ARE READING
??? ?????????????????????????
Romance?????????????????????????????????????????????????????????????? ???????????????????????????????????????????
part25: ???????
Start from the beginning