មីនជេយ៍ ចាប់ក្រដាសរូបយកមកកាន់ ដៃតូចៗចង្អុលប្រាប់អាប៉ាតាមរូបនីមួយៗ ដែលគេបានគូរវា…
"នេះជារូបអាប៉ា នេះគឺរូបមីនជេយ៍ ហើយនេះជារូបរបស់ប៉ាប៉ា"មីនជេយ៍ចង្អុលរូប មួយៗប្រាប់អាប៉ា!ដល់រូបសត្វ គេក៏ឆ្លើយថារូបសត្វឆ្មា តំណាងឲ្យលោកប៉ា។
"ឆ្មានឹង?"ជីមីនគេហួសចិត្ត កូនប្រដូចឆ្មាទៅនឹងឪវា!
"បាទ!ដោយសារអូនមិនដែលស្គាល់មុខប៉ាប៉ាផង ចឹងអូនគូររូបឆ្មាទៅ"មីនជេយ៍បូញមាត់ស្រួចៗ មិន ដឹងមុខលោកប៉ាយ៉ាងមិចទេ គេមិនដែលស្គាល់ គេចង់ស្គាល់ តែគ្មានឱកាស ទោះចង់គូររូបក៏ពិបាក ទើបយករូបឆ្មាមកតំណាងលោកប៉ាសិន។
"ឱ!លោកកូន"ហួសចិត្តខ្លាំង ចង់ស្គាល់ប៉ាពេករហូតដល់ថ្នាក់គូរឆ្មាចេញប៉ា។
"….."កំពុងតែរៀបរាប់សុខៗ មីនជេយ៍ស្រាប់តែស្ងាត់ ពេបមាត់តិចៗ ទឹកភ្នែកស្រក់តក់ៗ តែប្រអប់ដៃតូចៗ ស្រវាគ្រវាសចេញយ៉ាងលឿន ព្រោះមិនចង់ឲ្យប៉ាឃើញ ខ្លាចអាប៉ាស្តីឲ្យ។
"កូនកើតអីជេយ៍ៗ?"ជីមីន ងើបមើលមុខកូន សុខៗកូនស្ងាត់មាត់ គេចង់ភ័យ ទើបសួរ តែកូនងាកមុខគេចចេញ…
"អូនមានកើតអីណា!"មីនជេយ៍ ងាកមុខចេញជូតទឹកភ្នែកស្អាត ហើយងាកមកញញឹមដាក់អាប៉ាយ៉ាងស្រស់ តែចុងច្រមុះគេឡើងក្រហម ធ្វើឲ្យជីមីនដឹងភ្លាមថាមុននេះ កូនយំ!
"កូនយំ?"ជីមីន ចាប់ស្មាកូន សួរកូនដោយចិត្តចង់ដឹង កូនយំរឿងអី? អម្បាញ់មិញនេះកូននៅសើច កូននៅសប្បាយចិត្តនៅឡើយទេ ម្តេចពេលនេះ កូនស្ងាត់ កូនយំ?
"អ្ហឹកៗ…អូនគ្រាន់តែ-គ្រាន់តែនឹក…គ្មានអីទេអាប៉ា" មីនជេយ៍ពេបយំ និយាយទាំងសសឹតង៉ឹកៗ!!ចង់ប្រាប់អាប៉ាថាគេនឹកលោកប៉ា តែគេមិនហ៊ាន សុខចិត្តប្រកែក។
"…."ជីមីនដឹងកូននឹកគេម្នាក់នោះ តែមិនហ៊ាននិយាយ យំក៏មិនហ៊ានឲ្យគេឃើញក្នុងចិត្តអាណិត កូនណាស់ ចង់យំតាមកូន។
"អូនសុំទោសអាប៉ាតែអូនពិតជានឹកលោកប៉ាមែនអ្ហឹកៗ…"មីនជេយ៍ យំហ៊ូយ លើកដៃសំពះសុំទោសអាប៉ា ដែលគេនឹកលោកប៉ាទៀតហើយ សុំទោសដែលមិនស្តាប់សម្តីអាប៉ា។
YOU ARE READING
??? : ????????????????
Action????????????????????????????????? ?????????????? ?????????????????????????? ????????????????????????????????????????????? ???????????????????? ??????????????????????? ???????????? ???????????????????????????? ????????????????????????????????????????...
