抖阴社区

???????: ?????????????????????? ???????????????????

1.3K 133 21
                                        

ក្នុងភាគនេះមានពាក្យមិនសមរម្យ ខ្ញុំសុំទោសទុកជាផង🙏

៣ថ្ងៃបន្ទាប់…

យ៉ុនហ្គី មកទទួលប្រពន្ធ ទៅមើលឈុត និង មើលកន្លែងថតរូបតាំងក្នុងពិធីមង្គលការផង មកដល់ស្ទីឌីយូថតរូប pre-wedding បុគ្គលិកក៏នាំរាងតូចទៅល៍ឈុត និងតុបតែងមុខ រួចរាល់ ជីមីន ពិតជាស្រស់ស្អាតខ្លាំងណាស់ សាកសមជាមួយឈុតកូនកម្លោះតូចយ៉ាង ខ្លាំងថ្នាក់អ្នកតុបតែងខ្លួននាំគ្នាសរសើរមិនដាច់ពីមាត់ទេ ព្រោះស្អាតពេក រកពាក្យមកសរសើរឲ្យសាកសមមិនបានទេ។

រាងតូចត្រូវបានបុគ្គលិកនាំ មកអង្គុយរងចាំរាងក្រាស់សិន ព្រោះគេជាប់និយាយទូរស័ព្ទ។ក្រោយនិយាយទូរស័ព្ទរួចរាល់រាងក្រាស់ ចូលមកវិញ ប្តូរឈុតរួច ក៏ចាប់ផ្តើមថត គេតាមសម្លឹងមុខភរិយា មិនដាក់ភ្នែក ព្រោះភរិយាស្អាតពេក ស្អាតខ្លាំង រហូតដល់គេទប់ចិត្ត មិនបានក៏អោនទម្លាក់ខ្ទង់ ច្រមុះ លើបបូរមាត់ទន់ៗ របស់ប្រពន្ធមួយខ្សឺត…

"ខ្សឺត!មាត់ក្រអូបម្លេះ មុខក៏ស្អាតដែរ ប្រពន្ធអ្នកណានឹង?"យ៉ុនហ្គី ងើបមុខពីបបូរមាត់អូន រួចក៏និយាយ ដោយស្នាមញញឹមស្រស់ សរសើរប្រពន្ធ ធ្វើឲ្យប្រពន្ធអៀនឡើង ក្រហមមុខ ក្រហមមាត់។

"ប្រពន្ធ មនុស្សថោកទាបទេដឹង"គេងាកមុខគេចចេ ញពីការតាមសម្លឹង និងតាមថើបរបស់ស្វាមី ព្រមទាំងនិយាយធ្វើឲ្យស្វាមី គ្រឺតក្នាញ់ ចង់តែអូសដៃចូល បន្ទប់។

"អូន…មិចហៅប្តីចឹង"ប្តីង៉ក់ងរភ្លាម ធ្វើមុខក្រម៉ូវ ជ្រួញចិញ្ចើម អន់ចិត្ត ពេលប្រពន្ធថាខ្លួនជាមនុស្សថោកទាប!ទាំងដែលគេឈប់ថោកហើយ។

"អ្ហា៎…ខ្ញុំនិយាយលេងតើ ប៉ាមីនជេយ៍ ខឹងខ្ញុំហ្ហ៎…? "ជីមីនងាកមកលើកដៃអោបកស្វាមី អោនមុខទៅជិតៗ មាត់ស្វាមី និយាយបង្ហើរក្លិនមាត់កាត់ច្រមុះរាងក្រាស់ នាយក៏ស្រង់ក្លិនមាត់ប្រពន្ធទុកក្នុងសួត រួចក៏ញញឹម នៅពេលប្រពន្ធនិយាយភាសាសមញ្ញៗ តែគេស្តាប់ហើយមានអារម្មណ៍ថាសប្បាយ ចិត្តណាស់មានក្តីសុខជាទីបំផុត។

"ម៉ាក់មីនជេយ៍ ធ្វើឲ្យប៉ាមីនជេយ៍ខឹងហើយ ទៅ វិញត្រូវលួង"ដៃមាំក្រសោបខ្ញាំត្រគាកអូនមកអឹបនឹងរាងកាយមាំមួន ខ្សឹបក្បែរត្រចៀកអូនថើៗ ភាយខ្យល់ដង្ហើមក្តៅឧណ្ហៗ ប៉ះធ្វើឲ្យរាងកាយតូចព្រឺសម្បុរខ្ញាក ។

??? : ????????????????Where stories live. Discover now