សូហាន ដកដង្ហើមធំហួសចិត្ត មិនដឹងនិយាយថាមិច មិនដឹងថាបកស្រាយថាមិច បើរឿងឈានដល់ដំណាក់កាលចៅហ្វាយបែកស្នេហ៍ប្រពន្ធដល់ថ្នាក់ងងឹតងងុលហៅលែងឮ ចង់ខ្វេះភ្នែកគេដោយគ្មានការពិចារណា តើឯណាទៅយុត្តិធម៌?តើមានទេសម្រាប់ជំនិតរូបសង្ហារ ថែមទាំងស្មោះ ត្រង់ សុភាពបុរសដូចជាគេ?
"ខ្ញុំអត់បានមើលទេចៅហ្វាយ"សូហានលើកដៃរា ប្រ កែកញាប់មាត់ស្អេក គេពិតជាអត់បានមើលពិតមែន គេអង្គុយបែរទៅមែនតែអត់បានបើកភ្នែកមើលទេ គេអោនមុខចុះរហូត ព្រោះគេទុកកត្តិយ សឲ្យចៅហ្វាយតូចគេដឹងចៅហ្វាយតូចខ្មាស់អៀ ន ទើបមិនហ៊ានងើប មុខទេ តែម្តេចចៅហ្វាយចិត្ត អាក្រក់សួរគេបែបនេះ?តើជាកំហុសរបស់គេឬ?
"ហែងមើល ហែងកុំកុហកអញ អញមិនមែនល្ងង់"យ៉ុនហ្គី នៅតែចោទសូហាន ទាំងដែលគេខ្លួនឯងសោះជាអ្នកឲ្យគេអង្គុយមើល បើគេមិនអង្គុយមើលច្បាស់ណាស់ថា គេនឹងបានស៊ីគ្រាប់កាំភ្លើងមិនខានទេ។
"គ្រាន់ចៅហ្វាយជាអ្នកឲ្យខ្ញុំមើលហ្ហី?ម្តេចពេល នេះសួ រដេញដោល?"សូហានក្លាហានតមាត់ រកយុត្តិធម៌ឲ្យខ្លួនឯង គេមិនអាចអង្គុយស្ងៀម ទ្រាំស្តាប់ចៅហ្វាយចោទប្រកាន់គេតែម្ខាងបានទេ។
"អញឲ្យមើលបានន័យថាអញមិនឲ្យមើល អញមិនឲ្យមើលបានន័យថាអញឲ្យមើល មុននេះអញនិយា យថាមិចខ្លះ?"យ៉ុនហ្គី ត្បកទៅវិញ សូហានឮហើយចង់គាំងបេះដូង តើក្នុងលោកនេះមានអ្នក ណាដែលអាចយកឈ្នះចៅហ្វាយគេបានទៅ គេសុំចាញ់ហើយ គេតាមមិនទាន់ចិត្តគំនិតរបស់ចៅ ហ្វាយទេ! ឲ្យបានន័យថាមិនឲ្យ មិនឲ្យបានន័យថាឲ្យ អត់ទេ…គេតាម មិនទាន់អារម្មណ៍ចៅហ្វា យទេ។
"ចៅហ្វាយបានឲ្យខ្ញុំបែរមកមើល ឲ្យខ្ញុំចេះ ពេលយក ប្រពន្ធទើបមិនល្ងង់"សូហាន រៀបរាប់តាមសម្តីចៅហ្វា យដែលបញ្ជាទាំងអស់គ្មានបាត់មួយ ម៉ាត់ ចៅហ្វាយពិតជាបាននិយាយបែបនេះមែន គេគ្រាន់តែធ្វើតាម ព្រោះមិនចង់ល្មើសបញ្ជា។
"អញឲ្យឯងមើល បានន័យថាអញមិនឲ្យមើល ម្តេចឯងល្មើសបញ្ជារ?"យ៉ុនហ្គី គំហកដាក់សូហាន ទាំងអោបរាងតូចក្នុងដៃជាប់។
YOU ARE READING
??? : ????????????????
Action????????????????????????????????? ?????????????? ?????????????????????????? ????????????????????????????????????????????? ???????????????????? ??????????????????????? ???????????? ???????????????????????????? ????????????????????????????????????????...
