សម្លេងកាំភ្លើងបាញ់ផូងៗ លាន់ខាងក្រៅផ្ទះ ធ្វើឲ្យអ្នកដែលសើចសប្បាយខាងក្នុង ភូមិគ្រឹះមុននេះប្តូរទឹកមុ ខមកជាភ្ញាក់ផ្អើល សម្លឹងមុខគ្នាដោយចម្ងល់ ឆ្ងល់អ្នកណាមកបាញ់ស្អីនៅក្នុងផ្ទះគាត់?
"អូននៅក្នុងនេះហើយ បងចេញទៅមើល"លោកឯកឧត្តម កាន់ស្មាភរិយាប្រាប់ឲ្យនៅក្នុងនេះហើយ គាត់ចេញទៅមើល តែមុននឹងចេញទៅ គាត់ក៏ហួសទៅបន្ទប់សម្ងាត់ដកកាំភ្លើងវែងមួយដើមកកាន់នឹងដៃ មុននឹងចេញមកក្រៅ
លោកជំទាវ ក្នុងទឹកមុខព្រួយបារម្ភ អ្នកបម្រើក៏រត់មកលួងលោម!
"អាកញ្ចាស់មីន កូនប្រុសឯងនៅឯណា?ឆាប់ឲ្យវាអើតក្បាលចេញមក"លោកអេរីស៍ឈរលើដំបូលឡាន ក្នុងដៃកាន់កាំភ្លើង AK 47មួយដើមបាញ់រះទៅលើអាកាសប៉ុន្មាន គ្រាប់ផ្អើលសត្វចាបហើរគេចគ្រាប់កាំភ្លើងសឹងតែមិនទាន់!
"អាកញ្ចាស់ផាក!!!?មករកស្អី?"លោកឯកឧត្តមចេញមក ជាមួយកាំភ្លើងវែងមួយ ដើមដូចគ្នា សម្លឹងរកមើ លមនុស្ស ក៏ប្រទាក់ភ្នែកនឹងមនុស្សឈរកាន់កាំភ្លើងចំកាំងនៅលើដំបូលឡាន មុខខ្មៅអែ ញាក់មុខ ញាក់មាត់ដូចខ្លារងចាំចាប់ចំណី!ដែលគាត់ស្គាល់ច្បាស់ថាគឺសត្រូវស្នេហាចាស់របស់គាត់ តែគាត់ឆ្ងល់ថាគេមកធ្វើស្អី ក្នុងដៃកាន់កាំភ្លើងឡើង ទៅឈរលើដំបូលឡា ននៀក! គាត់វាឆ្ងល់នោះឆ្ងល់!!បើគ្រាន់តែឈរនិយា យគ្នាខាងក្រោ មមិនកើតឬ?បានជាឡើងទៅឈរខ្ពស់អីយ៉ាងនេះ?គាត់ងើយមើលមុខចង់បាក់ក!
"មកបាញ់ក្បាលកូនហ្ហែងនឹង ឆាប់ហៅវាចេញមក"លោកអេរីស៍ស្រែកពីលើដំបូលឡានកោកៗ កំហឹងពេលនេះកាន់តែផ្ទុះ កាន់តែខ្លាំងខ្លា មិនអាចរលត់បានទេ ព្រោះទ្រាំខាំមាត់តប់កំហឹងតាំងពីម្សិល មិញ!យប់មិញគាត់ក៏ដេកមិនលក់ដែរ!ដេកលក់ជិតភ្លឺបានបន្ទិចក៏យល់សប្តិឃើញធ្វើសង្គ្រាមជាមួយលោកមីនទៀតគាត់មមើឆ្កាងដៃឆ្កាងជើងពេញគ្រែ កុំតែបានលោកស្រីដាស់ កុំអីវៃតែម្នាក់ឯងក្នុងយល់សប្តិងាប់!
"កូនប្រុសអញទៅធ្វើស្អីអាកញ្ចាស់ឯង?"លោកឯកឧត្តមស្រែកតបវិញ តើកូនគាត់ទៅធ្វើស្អីកូនអ្នកម្ខាងទៀត?បើកូនគាត់ទៅរុស្ស៊ីបាត់ទៅហើយនឹង! តែផ្ទះវាមិនដែលចូលផង។
YOU ARE READING
??? : ????????????????
Action????????????????????????????????? ?????????????? ?????????????????????????? ????????????????????????????????????????????? ???????????????????? ??????????????????????? ???????????? ???????????????????????????? ????????????????????????????????????????...
